« អូនសម្លាញ់ បងពិតជាសប្បាយចិត្តខ្លាំងណាស់ សល់តែពីរថ្ងៃទៀតពួកយើងបានរៀបការហើយ »« អូនក៏សប្បាយចិត្តដូចគ្នា តទៅទាំងចិត្តនិងកាយរបស់អូន អូនសូមប្រគល់ជូនបងតែម្នាក់ដោយពេញសិទ្ធិហើយណា បងត្រូវតែមើលថែឱ្យបានល្អឮទេ »
« បាទ ប្រពន្ធសម្លាញ់ » ទាំងពីរនាក់ញញឹមស្រស់ដាក់គ្នាដោយអារម្មណ៍រំភើប រួចសុងហ៊ុនក៏ទៅផ្លាស់ឈុតចេញ ហើយមកជួយរាងស្តើងមើលរ៉ូបបន្ត កំពុងតែមើលៗសុខៗរាងស្តើងស្រាប់តែមានអារម្មណ៍ថាឃ្លានស្រ្តបឺរីខ្លាំងដល់ចេញទឹកមាត់ឆ្វេកៗហើយលេបក្អឹកៗឃ្លានខ្លាំងដូចខានញ៊ាំតាំងពីរ5ពាន់ជាតិមុនទើបទ្រាំលែងបានក៏ហៅសុងហ៊ុនតិចៗ
« បង »
« ហ្អឹម? » គេងើបមុខមើលនាង
« អូនឃ្លានស្រ្តបឺរី » គ្រាន់តែឮនាងនិយាយភ្លាមគេសប្បាយអរចង់ងាប់ អត់តបអីទេប្រញ៉ាប់រត់ទៅរកអានចូដោយមិនចាំឱ្យអានចូរត់មក
« អ្នកប្រុស មានការអីមែនទេ? »
« អាចូ ទិញស្រ្តបឺរី ទិញឱ្យលឿនឡើង ហើយទិញឱ្យច្រើន នៅផ្សារមានលក់ប៉ុន្មានក៏ប្រមូលទិញឱ្យអស់មក » ខ្លាចប្រពន្ធញ៊ាំមិនឆ្អែត ដាក់ឱ្យណាណីម្តង ឮចៅហ្វាយបញ្ជាបែបរហ័នហើយ អានចូក៏ប្រញ៉ាប់ទៅភ្លាមដោយស្លោស្លន់ ពេលអានចូចេញទៅទិញហើយគេក៏ស្រាប់តែនឹកឃើញយកទូរសព្ទមកឆែកមើល ថាបើស្រ្តីមានផ្ទៃពោះញ៊ាំស្រ្តបឺរីទៅអាចប៉ះពាល់ដែលឬទេ ឆែកមើលរួចគេញញឹមយ៉ាងធូរចិត្តហើយដើរទៅរករាងស្តើងវិញ
« អូនសម្លាញ់ចាំបន្តិច បងឱ្យគេទៅទិញហើយ បន្តិចទៀតបានញ៊ាំហើយណា » រាងស្តើងលេបទឹកមាត់បណ្តើរតបគេទាំងញញឹម« ចា៎ »
គេយកដៃអង្អែលក្បាលស្រីតូចរួចនិយាយបន្ថែម
« អូនដឹងទេ មុននេះបងបានឆែកមើលតាមអុីនធើណែតហើយឃើញគេប្រាប់ថាស្រ្តបឺរីពិតជាល្អសម្រាប់ស្រ្តីមានផ្ទៃពោះ »
« បងសប្បាយចិត្តណាស់ដែលអូនចង់ញ៊ាំវាបែបនេះ »
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...