"ឯងកំពុងង៉ក់ងដាក់យើង!??"ជុងហ្គុក យកដៃមាំចាប់ផ្ងើយចង្ការបស់ ថេយ៉ុង ឡើងដើម្បីមើលអោយបានច្បាស់ថាក្មេងខ្លះកំពុងធ្វើឬកពារចង់អោយនាយលួង!
"មើល៍!កុំប៉ះខ្ញុំ"ថេយ៉ុង រុញដៃរបស់ ជុងហ្គុក ចេញចាប់ផ្តើមកំណាញ់ខ្លួនមិនចង់អោយនាយប៉ះរួចក៏ងើបដើរចេញតែត្រូវ ជុងហ្គុក ចាប់ដៃឃាត់
"ទៅណានិយាយគ្នាមិនទាន់ដឹងរឿងផង?"
"គ្មានអីត្រូវនិយាយទេលែងដៃខ្ញុំ"ថេយ៉ុង រលាស់ដៃរបស់ជុងហ្គុក ចេញហើយក៏តបវិញទាំងមុខស្មើរួចក៏ដើរទៅបើកទ្វារចេញពីបន្ទប់ទៅបាត់!ឃើញបែបនេះ ជុងហ្គុក មិនបានទៅតាមឡើយព្រោះមិនចង់អោយ ថេយ៉ុង កាន់តែស្មុគស្មាញអារម្មណ៍ជាងមុន!!
......
២ថ្ងៃបន្ទាប់ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ ជុងហ្គុក រៀបចំខ្លួនចេញទៅក្រៅតាំងពីព្រលឹមដើម្បីទៅមើលឃ្លាំងទំនិញនៅឯជាយក្រុង!ខណៈ ថេយ៉ុង នៅគេងមិនទាន់ភ្ញាក់នៅឡើយ!ស្របពេលនោះខណៈដែលឡានរបស់ ជុងហ្គុក បើកចេញទៅប្រហែលមួយសន្ទុះធំស្រាប់តែឡានរបស់ យ៉ូអ៊ី ក៏បានបើកចូលមកក្នុងភូមិគ្រឹះចន
នាងក្រមុំចុះពីឡានឈានជើងដើរចូលភូមិគ្រឹះក្នុងគោលបំណងទៅរក ជុងហ្គុក ប៉ុន្តែប្រទះភ្នែកជាមួយអ្នកបម្រីស្រីម្នាក់ជាមុនទើបនាងក្រមុំសួរដោយសម្តីគួរសម
"ជុងហ្គុក នៅទេ""លោកម្ចាស់ទៅឃ្លាំងនៅឯជាយក្រុងល្ងាចបន្តិចទើបត្រឡប់មកវិញ"ហេអ៊ីន និយាយតែប៉ុណ្ណឹង យ៉ូអ៊ី ក៏អាចយល់បានទើបនាងក្រមុំសម្រេចចិត្តថាចង់ត្រឡប់ទៅវិញប៉ុន្តែស្របពេលនោះខួរក្បាលក៏ដំណើរការគិតដល់រឿងម្យ៉ាង!
"អ៎រ!ភ្លេចចុះក្មេងម្នាក់នោះនៅឯណាទៅជាមួយ ជុងហ្គុក ដែរមែនទេ?"
"អត់ទេ!គេគេងនៅខាងលើគឺក្នុងបន្ទប់របស់លោកម្ចាស់"ហេអ៊ីន ឆ្លៀតបញ្ជាក់ប្រាប់ យ៉ូអ៊ី អោយដឹងទៀតថា ថេយ៉ុង កំពុងគេងនៅក្នុងបន្ទប់របស់ ជុងហ្គុក ចំណែកក្រមុំវិញឮដូច្នេះហើយមិននិយាយច្រើនទៀតក៏បោះជំហានឡើងទៅជាន់ខាងលើតែម្តង!
អ្នកបម្រើស្រី ហេអ៊ីន ឃើញ យ៉ូអ៊ី ដើរឡើងជណ្តើរទៅជាន់ខាងលើហើយនាងស្រាប់តែលួចញញឹមដោយមិនគិតទៅឃាត់ដំណើររបស់ យ៉ូអ៊ី ឡើយ!ទាំងដែលមេការផ្តាំហើយផ្តាំទៀតថាបើសិនអតីតសង្សាររបស់ ជុងហ្គុក មកភូមិគ្រឹះដាច់ខាតមិនអោយនាងឡើងទៅជាន់ខាងលើជាដាច់ខាត!ជាពិសេសគឺបន្ទប់របស់នាយតែម្តង
......