"អត់ទេ!ខ្ញុំអត់បានចង់យំទេ"ប្រាប់ចឹងអ្នកណាទៅជឿរបើទឹកភ្នែកជ្រាបតាមកន្ទុយភ្នែកមកបាត់ទៅហើយទោះចង់កុហកថាសំរាមចូលក៏គ្មានអ្នកណាគេជឿរដែល!
"ក្មេងចចេស!"ជុងហ្គុក ដកដង្ហើមធំហួសចិត្ត!នាយមើលដឹងថា ថេយ៉ុង ឈឺខ្លាំងប៉ុន្តែក្មេងកំហូចនេះនៅតែមិនះធ្វើដូចខ្លួនឯងមិនអី!ទើបមិននិយាយច្រើនមាឌមាំក៏ចាប់លើកបីរាងល្អិតចេញពីបន្ទប់ទទួលភ្ញៀវដើរសំដៅឡើងទៅបន្ទប់តែម្តង!
......
ក្នុងបន្ទប់គ្រាន់តែចូលមកដល់ក្នុងបន្ទប់ភ្លាម ជុងហ្គុក ក៏ដាក់អោយ ថេយ៉ុង អង្គុយនៅលើពូកហើយនាយក៏ដើរទៅយកប្រអប់ថាំ្ននៅក្នុងថតតុមកលាបរបួសអោយនាយតូច!ពេលមកដល់ ជុងហ្គុក ក៏បន្ទន់ជង្គង់ចុះនៅលើឥដ្ឋមួលកម្របថ្នាំចាប់ផ្តើមធ្វើការលាបរបួសអោយនាយតូច
"អ៊ួយ! "ថេយ៉ុង ញ៉ោចក្បាលជង្គង់ពេលត្រូវ ជុងហ្គុក លាបថ្នាំស្អំលើកន្លែងដែលកំពុងឈឺដោយមិនចេះថ្នមដៃ!ឃើញដូច្នេះ ជុងហ្គុក ក៏សួរ
"ឈឺមែនទេ?"នាយកម្លោះបន្ធូរកម្លាំងដៃបន្តិចដោយសម្លឹងមុខ ថេយ៉ុង ដោយការចង់ដឹងស្របពេលនាយល្អិតងក់ក្បាលជំនួសការឆ្លើយតប!ទើប ជុងហ្គុក បន្តលាបថ្នាំថ្នមៗដោយឆ្លៀតបញ្ជាក់
"បើឈឺប្រាប់មកកុំទ្រាំ!ចុះមុននេះចង់សុំអីពីយើង? "ជុងហ្គុក ចង់ដឹងក៏ឆ្លៀតសួរបញ្ជាក់ព្រោះមុននេះរត់ដួលក៏ដោយសារតែចង់និយាយពីរឿងនោះដូច្នេះនាយផ្តល់ឪកាសអោយនិយាយហើយ! ស្របពេលដែល ថេយ៉ុង សម្លឹងមុខមាឌមាំមួយភ្លែតក៏ដាច់ចិត្តនិយាយឡើង!
"គឺខ្ញុំចង់សុំលោកម្ចស់ទៅផ្ទះ! "ឮសម្តី ថេយ៉ុង ជុងហ្គុក ក៏ផ្អាកសកម្មភាពបន្តិចប៉ុន្តែមិនទាន់និយាយអ្វីឡើយរងចាំស្តាប់នាយតូចបន្តសម្តី
"ខ្ញុំចង់ទៅមើលប៉ាតើគាត់បានធូរហើយឬនៅម្យ៉ាងទៀត.. "
"យើងមិនអនុញ្ញាត! "ជុងហ្គុក ក្រោកឈរពេញកម្ពស់បញ្ឈប់ការលាបថ្នាំអោយ ថេយ៉ុង ហើយក៏ឆ្លើយតបកាត់សម្តីនាយតូចដែលកំពុងតែនិយាយ!ស្របពេលនាយតូចឯណេះឮហើយក៏ខំប្រឹងតវ៉ា
"ខ្ញុំទៅតែមួយភ្លែតប៉ុណ្ណោះ!"
"មួយភ្លែតហើយយ៉ាងមិច?បើយើងមិនអនុញ្ញាតឯងគ្មានសឹទ្ធិទៅ"គេនៅតែដាច់អហង្កាតឹងរឹងមិនអោយ ថេយ៉ុង ទៅផ្ទះយ៉ាងដាច់ខាត!ទឹកមុខនាយមាំស្មើមិនញញឹមបញ្ជាក់យ៉ាងច្បាស់នាយនិយាយថាមិចគឺបែបនិងគ្មានសិទ្ធិតវ៉ាប្រកែកឡើយ ប៉ុន្តែ ថេយ៉ុង នៅតែព្យាយាមសុំ