"ឌឹមៗៗ"សំឡេងសំរិទ្ធជើងសត្វចចកឮលាន់សន្ធឹតបានរត់យ៉ាងលឿនសម្ដៅទៅលើកំពូលភ្នំយ៉ាងភ្នំអានេតក្រោមពណ៌ព្រះចន្ទពណ៌ឈាម
"អា៎យយយយយយយ"ការស្រែកដោយក្ដីឈឺចាប់របស់សត្វចចកឈ្មោលបន្លឺឡើងរំកើអស់ព្រៃព្រឹក្ស តែសម្រែកមួយនោះបានបំលែងសត្វចចកឲ្យមកជាមនុស្សធម្មតាវិញតែដាបទៅដោយឈាមប្រឡាក់ពាសពេញខ្លួនប្រាណដូចជាទើបតែមកពីធ្វើសឹកសង្គ្រោមយ៉ាងអញ្ចឹង ទឹកភ្នែកហូរស្រក់ដូចទឹកបាក់ទំនប់ ដៃមាំទាំបានលូបស្ទាបទ្រូងខាងឆ្វេងដែរលត់ឮសូរតែ«ឌឹមៗ» តើមានរឿងអ្វីកើតឡើង?
"បេន ចាមីន ម្ចាស់អូនដាច់ចិត្តពេកហើយ ហ៉ឹកៗៗ"រាងសង្ហារអស់ជំហលត់ជង្គង់យំឥតខ្មាស់នរណា មួយសន្ទុះក្រោយមក ស្នូរទឹកភ្លៀងបានបង្អុលចុះមកខាងក្រោមហាក់កើតទុកសោកសង្វេកជួសសាមីខ្លួន
+៥០០ឆ្នាំកន្លងផុតទៅ
នៅសាលារៀនល្បីឈ្មោះមួយកន្លែង សិក្សានុសិស្សមួយក្រុមបណ្ដើរគ្នាចូលក្នុងសាលារៀន
"បងជេគហា៎ នីគីសុំទៅថ្នាក់របស់ស៊ូនូមួយភ្លេត"នីគីបានបង្អាក់ដំណើរដោយបានសុំជេគដែរជាបងប្រុស
"ចង់ទៅក៏ទៅៗអាណាឃាត់"ជេគអោបដៃរួចបោះសម្ដីយ៉ាងខ្មើតទៅកាន់នីគី
"អូខេ អត់ឃាត់ល្អហា៎ចឹង បាយៗបងហ៊ុននី បងជុងវ៉ុន"និយាយរួចនីគីក៏បានចាកចេញពីពួកគេទៅ
"យ៉ាប់ផុតលេខហើយមីក្អូនអើយ"ជេគខ្នាញ់និងចរឹកក្មេងមិនចេះធំរបស់នីគី វ័យ១៧ឆ្នាំហើយតែកុំមើលចរឹកកុមារាសុំចាញ់ រីឯកម្ពស់វិញដើមត្នោតជាគ្នាខ្ពស់ជាងជេគដែរជាបងទៀត ជុងវ៉ុនដែរស្ងាត់មាត់មួយថ្ងៃក៏ឧទានឡើងទាំងមុខជូរហួញ
"អួយ កាជេគហា៎នៅរអ៊ូនៅនិងយើងកាន់របស់ឡើងចង់បាក់ដៃទៅហើយ អត់មានចិត្តចង់ជួយកាន់អ្វីបន្តិចទេ?"
"វាស្អីណាស់ណាទៅ ហ៊ុននីមិនទាំងរអ៊ូមួយម៉ាតផង ឯងនេះរអ៊ូមើលតែមនុស្សចាស់អាយុ៩០ទៅហើយ ប្រញាប់ចាស់ទៅណាហា៎???"មិនឲ្យចាញ់ចិត្តគឺមិនជួយកាន់ហើយឈរឈ្លោះគ្នាទៀត សុងហ៊ុនដែរឈរក្បែរនោះដកដង្ហើមធំបន្តិចមុននិងនិយាយ
YOU ARE READING
កម្មស្នេហ៍សង្រ្គោះបេះដូង
Actionម្ចាស់តូចគ្រាន់តែជាក្រឡាអុកដើម្បីឲ្យយើងងាយស្រួលក្នុងការសម្លាប់ឯងតែប៉ុណ្ណោះ ម្ចាស់ប្រុសអុីវេន>ជេយ៍