ជីមីនត្រូវបានជុងហ្គុកនាំព្រះកាយទ្រង់មកកាន់ដំណាក់រាជពេទ្យយ៉ាងលឿនតាមដែលអាចធ្វើបានទាំងព្រះនេត្ររបស់ព្រះអង្គក្រហមខ្លាំងដោយសារតែទ្រង់ព្រះកន្សែងអាណិតរួមទាំងភ័យខ្លាចនឹងព្រួយបារម្ភពីមហេសីទ្រង់ជាខ្លាំង។
ព្រះអង្គត្រកងបីជីមីនក្នុងដៃជាប់ ទ្រង់រត់បណ្ដើរមានបន្ទូលបណ្ដើរចំណែកទឹកភ្នែកក៏ស្រក់មកប៉ះទង្គិចជាមួយថ្ពាល់របស់មហេសី...
" ទ្រាំបន្តិចណាជីមីន អូនត្រូវតែទ្រាំដើម្បីយើង " ព្រះអង្គរត់បណ្ដើរមានបន្ទូលបណ្ដើរ
" ណាមជូន !!!! "
នៅពេលជុងហ្គុកទ្រង់រត់ចូលមកដល់ដំណាក់រាជពេទ្យ ទ្រង់ទតឆ្វេងស្ដាំទើបជ្រាបថាមិនបានឃើញវត្តមានរាជពេទ្យនៅទីនោះទេទើបទ្រង់មានបន្ទូលឮស្រែករកម្ចាស់បងរបស់ទ្រង់...
" ព្រះមហេសី !?? " ណាមជូនក៏បង្ហាញព្រះភក្ត្រស្របពេលទ្វារសម្ងាត់បើកឡើងទើបណាមជូនជ្រាបថាមនុស្សដែលដេកស្ដូកស្ដឹងលើដៃព្រះអង្គហើយព្រះកាយពោពេញដោយឈាមនោះគឺព្រះមហេសីជីមីន !
" ឆាប់ឡើង ជួយសង្គ្រោះមហេសីយើង ធ្វើអោយអស់ពីសម្ថភាព ឆាប់ឡើង ឆាប់ឡើងទៅ " ជុងហ្គុកស្រែកឮៗព្រោះទ្រង់គ្រប់គ្រងខ្លួនឯងមិនបានប៉ុន្ដែបុត្រាណាមជូនកំពុងតែរៀបចំកន្លែងសម្រាប់ព្រះមហេសីហើយនឹងណា
" ទុកព្រះទ័យចុះក្រាបទូល ខ្ញុំម្ចាស់នឹងខំអស់ពីសម្ថភាព ប៉ុន្តែព្រះអង្គយាងចេញសិនទៅក្រាបទូល ខ្ញុំម្ចាស់ត្រូវការពិនិត្យព្រះកាយព្រះមហេសី " ណាមជូនមានបន្ទូលដូច្នេះព្រោះវាជាការងាររបស់ពេទ្យបើសិនជាមានអ្នកមករំខានចាំមើលលិចកើតបែបនេះមានអារម្មណ៍ថាទាស់ទែង
" ត្រូវតែប្រឹងអោយអស់ពីសម្ថភាព " ព្រះអង្គមានបន្ទូលចុងក្រោយបង្អស់មុននឹងទ្រង់ឈានជើងយាងចេញទៅវិញទាំងដែលការពិតទ្រង់យាងសឹងតែមិនទៅមុខ
+ សាវនាការ
ព្រះអង្គយាងចូលមកកាន់សាវនាការទាំងដែលមានមន្ត្រីនាម៉ឺននឹងមេទ័ពគ្រប់រូបរងចាំទ្រង់ក្នុងសាវនាការជាមុនរួចជាស្រេច...
YOU ARE READING
ម្ចាស់ក្សត្រីមីន
ChickLit{ព្រះមហេសីត្រូវបានព្រះអង្គទម្លាក់មកជាស្នំឯកមីនតើហេតុអីទៅ បើព្រះអង្គធ្វើបែបនេះប្រជារាស្ត្រដូចជាពួកខ្ញុំមិនសុខចិត្តទេក្រាបទូល តើចូសុននឹងទប់ទល់ជាមួយសង្គ្រាមយ៉ាងម៉េចទៅ }