"បងមិនចាំបាច់ខ្លាចលោកម្ចាស់ទេ!មានអីអោយខ្ញុំជួយក៏ប្រាប់មកចុះ"គេកំពុងតែមិនចូលចិត្តស្រាប់ផងពេលឮ ថេយ៉ុង និយាយបែបនិងទៀតរឹតតែខឹងស្អប់លើសដើម!ទើបនិយាយទាំងខឹងដាក់ ថេយ៉ុង ថា!
"ហេតុអីត្រូវខ្លាចលោកម្ចាស់!ជាក្មេងស្នាក់អាស្រ័យសោះក៏លើកឬកសម្បើមម្ល៉េះ"សម្តីគ្មានកម្របរបស់មនុស្សដែលពូកែច្រណែនឃើញគេល្អជាងខ្លួនមិនបាន!នាងប្រឹងសម្លក់សម្លឹង ថេយ៉ុង ពីក្បាលរហូតដល់ចុងជើងមិនដឹងថាខ្លួនឯងកំពុងតែច្រណែនគេខំតម្លើងឬកពារថាអោយនាយតូចទាំងមិនញញើតមាត់!
ថេយ៉ុង ជ្រួញចញ្ចើមមិនយល់ពីអ្វីដែលនាងកំពុងនិយាយខណៈនាងនោះខំប្រឹងសម្លក់ស្ទើជ្រុះគ្រាប់ភ្នែកដូចធ្លាប់ជាសត្រូវស៊ូពូជជាមួយគ្នា!សម្លក់នាយតូចអស់ចិត្តក៏បម្រុងដើរចេញតែក៏នឹកឃើញរឿងម្យ៉ាងក៏ងាកមកនិយាយប្រើថា
"ចានក្នុងផ្ទះបាយនៅគរ!បើទំនេរណាស់ក៏ទៅលាងទៅ! "ចប់សម្តីនាងក៏ដើរចេញទៅទាំងពេបជ្រាយមាត់ដាក់ ថេយ៉ុង មិនដឹងថានាងគុំគួនអ្វីឡើយមើលទៅដូចជាស្អប់ខ្ពើម ថេយ៉ុង ខ្លាំងណាស់ទាំងដែលនាយតូចមិនបានទៅធ្វើអីនាងម្តងសោះ
ថេយ៉ុង មិនទាន់តបក៏ឈរមើលដំណើររបស់ ហេអ៊ីន ទាំងគិតនៅក្នុងចិត្តសម្តីនាងជ្រុលពេកទេដឹងបើចង់អោយជួយក៏និយាយអោយស្រួលស្តាប់បន្តិចទៅចាំបាច់និយាយដល់ថ្នាក់ហ្នឹង!?!គិតចុះគិតឡើងនាយតូចក៏សម្រេចចិត្តបោះសម្ដីថា..
"ចានគរ!ជាតួនាទីរបស់នាងបើខ្ញុំលាងលោកម្ចាស់ចំបាច់មានអ្នកបម្រើធ្វើអី!"ថេយ៉ុង និយាយភ្ជាប់ជាមួយស្នាមញញឹមប្តូរ ពីពាក្យបងស្រីជំនួសដោយហៅនាង ប្រៀបដូចជាចង់ផ្លែផ្កាអោយអ្នកម្ខាងទៀតឆេះឆួលក្នុងទ្រូងស្របពេល ហេអ៊ីន ទច់ដំណើរងាកមុខមកសម្លក់ស្ទើរជ្រុះគ្រាប់ពេលត្រូវនាយតូចថាអោយដាក់ចំកណ្ដាលមុខ
"អាក្មេងឆ្កួត!"ហេអ៊ីន ខឹងនាយតូចឡើងក្រហមមុខខំប្រឹងក្តាប់បបូរមាត់សម្លក់គេមួយទំហឹងតាមចិត្តកំពុងខឹងប៉ុន្តែពេលនោះ ថេយ៉ុង ក៏បោះសម្តីមកវិញ..
"បើខ្ញុំឆ្កួត!ចឹងនាងក៏ឆ្កួតដែរព្រោះនាងនិយាយជាមួយមនុស្សឆ្កួតដឹងរឿង!"សម្តី ថេយ៉ុង មួយម៉ាត់ៗដូចត្រូវទឹកមួយធុងជះ
ចំកណ្តាលមុខ!ខណៈ ហេអ៊ីន ផ្ទុះកំហឹងប្រឹងដើរមកវាយនាយតូចប៉ុន្តែក៏ក្រឡេកភ្នែកឃើញលោកមេការដើរមកនាងក៏
ឈប់ដំណើរវិញភ្លាម!