Part 65 : ផ្លាស់ប្រែ

374 22 33
                                    

« អ្នកប្រុស  អ្នកនាងបាត់ខ្លួនហើយ »

គ្រាន់តែឮអានចូនិយាយភ្លាមសុងហ៊ុនគាំងទ្រឹងបញ្ឈប់សកម្មភាព ឯJakeក៏គាំង មិនយល់ទាល់តែសោះថាមានរឿងអីកើតឡើង គេមិងមាំងទាំងកំពុងបែកមុខបែកមាត់ហូរឈាមកក្លាក់ សុងហ៊ុនប្រញ៉ាប់ដើរទៅរកអានចូហើយសួរគេភ្លាមៗដោយភាពអន្ទះសា
« ឯងនិយាយថាម៉េចអាចូ?! »

« អ្នកប្រុស ពេលខ្ញុំកំពុងជិះមកតាមផ្លូវអាវ៉ុនវាខលមកប្រាប់ខ្ញុំថាបាត់អ្នកនាងបាត់ហើយ ទាំងនៅក្នុងបន្ទប់ហើយនិងនៅមន្ទីរពេទ្យរកយ៉ាងណាក៏រកមិនឃើញដែរ » ស្តាប់អានចូនិយាយហើយសុងហ៊ុនហាក់វល់វង្វេង ហេតុអីទើបបាត់នាង? តើនាងទៅណា? គេសែនជ្រួលច្របល់ហើយដើរសំដៅទៅឡានយ៉ាងលឿនដោយមិនបង្អង់ពេល

_____នៅមន្ទីរពេទ្យ

ទាំងម៉ានវ៉ុននិងយូរីនៅបន្តដើររករាងស្តើងទៅមកមិនឈប់ ពេលសុងហ៊ុនមកដល់ទើបពួកគេមករៀបរាប់ដំណើររឿង

កាលពីកន្លះម៉ោងមុន__

យូរីនៅអង្គុយក្បែររាងស្តើងហើយនិយាយតែម្នាក់ឯងទាំងទឹកភ្នែកហូរឥតដាច់
« ហាណា យើងពិតជាស្តាយក្រោយខ្លាំងណាស់ ពេលនោះបើយើងហាមឯងដាច់ខាតមិនឱ្យឯងញ៊ាំស៊ុបនោះ ម្ល៉េះក៏វាមិនទៅជាបែបនេះដែរ ហុឺៗ មិនគួរទេ ពិតជាមិនគួរឡើយ » គ្រូពេទ្យបានរកឃើញថានៅក្នុងទឹកស៊ុបនោះមានថ្នាំរំលូតកូន យូរីនិយាយបានបន្តិចក្រោយមករាងស្តើងក៏ចាប់ផ្តើមដឹងខ្លួន ភ្នែកនាងក្រហម ដក់ពេញដោយទឹកភ្នែកនៃក្តីឈឺចាប់ វាចាល់ហូរចុះមកតាមកន្ទុយភ្នែក
« ណាណា ទីបំផុតឯងដឹងខ្លួនហើយ » យូរីនិយាយបណ្តើរជូតទឹកភ្នែកបណ្តើរ រាងស្តើងមើលមុខយូរីបន្តិច ទើបនិយាយបញ្ជាទៅម៉ានវ៉ុន

« ម៉ានវ៉ុន ខ្ញុំចង់ញ៊ាំស្រ្តបឺរី លោកជួយទៅទិញឱ្យខ្ញុំបន្តិចបានទេ? »

« អ្នកនាងគឺថានែក ស្រ្តបឺរីនៅម្តុំនេះពួកយើងប្រមូលទិញអស់ហើយ ហេតុនេះបើចង់បានស្រ្តបឺរីមានតែត្រូវទៅយកនៅហាងខោអាវតែប៉ុណ្ណោះ »

« អញ្ចឹង លោកជួយទៅយកឱ្យខ្ញុំបន្តិចមក ខ្ញុំចង់ញ៊ាំឥឡូវនេះ  » នាងនិយាយដោយសម្លេងស្មើស្ងួត តែបង្កប់ការបញ្ជាយ៉ាងរឹងនៅក្នុងនោះ  ម៉ានវ៉ុនឮហើយហាក់ខ្លាចរអា ព្រោះនាងមិនធ្លាប់បែបនេះទេ ដោយមិនហ៊ានជំទាស់ ចុងក្រោយម៉ាន់វ៉ុនក៏ដាច់ចិត្តចេញទៅ ហើយផ្ញើឱ្យយូរីនៅមើលរាងស្តើងសិន គ្រាន់តែម៉ានវ៉ុនចេញទៅបានបន្តិច រាងស្តើងក៏ងាកមកនិយាយស្ងួតៗដាក់យូរី
« រីរី គ្នាចង់ញ៊ាំក្រូច ឯងជួយទិញឱ្យគ្នាបន្តិចបានទេ »

My two boyfriends ( Completed )Where stories live. Discover now