"ហាស??! Min Yoongi មែន?!"

33 2 0
                                    

ភាគទី ១

វិមានត្រកូល Min~

"បងទើបមកពីណា?" សម្លេងស្រួយរបស់នារីសិចសុីម្នាក់បានបន្លឺឡើងស្របពេល រាងក្រាស់ដើរចូលវិមានដោយទឹកមុខមាំនិងមានអង្គរក្សដើរតាមពីក្រោយយ៉ាងអំណាច. គេលឺហើយបន្តការដើរប្រុងនឹងឡើងជណ្ដើរហើយស្រាប់តែឈប់បន្ទាប់ពីលឺសំនួរចេញពីមាត់ Laura ដែលជាមិត្តស្រីរបស់ខ្លួន

"នាងម្នាក់នោះជាអ្នកណា? អូនឃើញបងស្និតស្នាលនឹងនាងហ្នឹងណាស់!"

"មិនមែនរឿងរបស់អូនទេ" គេងាកមកនិយាយតែប៉ុណ្ណោះក៏បន្តឡើងទៅបន្ទប់បាត់

"Min Yoongi! និយាយជាមួយអូនសិន!"

"បែកគ្នាទៅ ធុញណាស់! អាយ!!!" Laura ស្រែកលាយឡំនឹងកំហឹងគុំគួននឹងនារីម្នាក់នោះ តើនារីម្នាក់ហ្នឹងជានរណា?. គេខំតែគិតថាបានបុរសម្នាក់នេះមកបានរស់នៅលើគំនរមាសប្រាក់ ហើយគេស្រឡាញ់ថ្នាក់ថ្នម តែផ្ទុយពីការគិត គេជាមនុស្សត្រជាក់ មិនសូវនិយាយស្តី ចេះតែធ្វើការមិនដែលនៅផ្ទះមួយថ្ងៃទេ! គិតតែប៉ុណ្ណោះនារីបបូរមាត់ក្រហមឆ្អិនឆ្អៅដើរចេញពីវិមានMin ទាំងកំហឹងឆេះឆួល

ក្រឡេកទៅមើលរាងក្រាស់ដែលនៅក្នុងបន្ទប់របស់ខ្លួន កំពុងតែគិតដល់នារីម្នាក់ហ្នឹង ដែលពួកគេបានបែកគ្នាតាំងពីរៀននៅវិទ្យាល័យមកម្ល៉េះ។ ស្រាប់តែម្សិលមិញក៏ជួបគ្នាដោយចៃដន្យ

កាលពីម្សិលមិញ~

រាងក្រាស់ដែលកំពុងដើរចេញពីហាង coffee មួយកន្លែង ក៏លឺសម្លេងអ្នកណាស្រែក. គេក៏ដើរទៅមើលក៏ឃើញមនុស្សស្រីម្នាក់កំពុងស្រែកយំដាក់មិត្តប្រុសនាង

"មិចបានបងធ្វើចឹង?"
"មិចបានបងទៅទាក់ទងនឹងមិត្តអូន?"
"យើងបែកគ្នាទៅ អូនអស់ទ្រាំហើយ!" នារីម្នាក់ហ្នឹងនិយាយទាំងឈឺចាប់

"បែកក៏បែកទៅ!" មិត្តប្រុសនាងនិយាយតែប៉ុណ្ណោះក៏ដើរចេញទុកឲ្យនាងអង្គុយយំម្នាក់ឯងយ៉ាងកំសត់។ ទិដ្ឋភាពនេះធ្វើឲ្យមនុស្សប្រុសឈាមត្រជាក់ដែលឈរមើលនោះ ទ្រាំមិនបានក៏ចូលទៅលួងលោមនាង តែមិននឹកស្មានថានាងជា...

"Flora?" Lee Flora ជាមនុស្សស្រីដែល Yoongi ស្រឡាញ់ដំបូង ប៉ុន្តែពួកគេមិនបានទាក់ទងគ្នាជាសង្សារនោះទេ។

First lady - មនុស្សស្រីដំបូង♡Where stories live. Discover now