"វាចង់យ៉ាងម៉េច បានចេះតែមករំខានយើងដូច្នេះ"

12 1 0
                                    

ភាគទី ២

"មែនហើយ!" Flora និយាយនិងញញឹមជាប់ អារម្មណ៍ដែលពិបាកចិត្តមុខនោះក៏បានរសាយបាត់

"ឯងជួបគេដោយរបៀបណា?" Jane សួរទាំងឆ្ងល់
"យើងអង្គុយយំ ហើយគេក៏មកជួយយើង" Flora
"គេជួយឯង? ឯងច្រលំមនុស្សទេដឹង" Jane
"ច្រលំស្អី គឺជាគេមែនតើ" Flora
"មនុស្សដូចគេចេះជួយដែរ? តាមដឹងគេចិត្តដាច់ណាស់" Jane

"យើងមិនដឹងទេ! តែថាគេសង្ហាជាងពីមុនទៅទៀត. បើបានធ្វើប្តីល្អមិចទៅណ៎" Flora និយាយបណ្តើរ ស្រមៃបណ្តើរធ្វើឲ្យមិត្តនាងហួសចិត្តនឹងទង្វើរបស់នាង

"នេះឯងបែកគ្នាទើបបានមួយថ្ងៃ ចង់បានប្តីភ្លាមៗអញ្ចឹងម៉ង?" Jane និយាយនិងលើកចិញ្ចើម អត់ឆ្ងល់មិនបាន
"យើងមិនចង់គិតពីគេទៀតទេ គិតមករយៈពេល២ឆ្នាំហើយ" Flora និយាយនិងទម្លាក់ទឹកមុខស្រពោនភ្លាម ទាំងដែលមុននេះនាងញញឹមយ៉ាងស្រស់សោះ~

ស្នេហារយៈពេល២ឆ្នាំ គិតទៅយូរណាស់ ប៉ុន្តែស្នេហានេះមិនសមបំណងនាងនោះទេ ស្នេហាដែលខំតែម្ខាង វាគ្មានប្រយោជន៍ទេ តែសម្រាប់មនុស្សស្រីរឹងក្បាលដូច Flora ទោះគេក្បត់នាងយ៉ាងនេះហើយ នាងនៅតែមានអារម្មណ៍ខ្វល់ខ្វាយពីគេដដែល។ នាងតែងស្រមៃថានឹងបានរៀបការជាមួយគេ តែអ្វីៗត្រូវរលាយមួយរំពិច. ក្នុងជីវិតនាងមិនត្រូវការអ្វី គ្រាន់តែចង់រៀបការជាមួយមនុស្សដែលនាងស្រឡាញ់ តែវាមិនអាចបានដូចបំណងដែលនាងចង់បាន. តើ Lee Flora អាចសម្រេចបំណងនេះទេមុនពេលនាង..?

"ហ៊ឹម...យើងសុំទោសដែលរំលឹករឿងហ្នឹង" Jane សុំទោសមិត្តនាងបន្ទាប់ពីបានឃើញទឹកមុខរបស់ Flora.
"មិនអីទេ Jane" Flora
"តោះ រៀបចំខ្លួនមកដើរលេងជាមួយយើង" Jane និយាយហើយក៏ទាញដៃមិត្តឲ្យក្រោកឈរ.
Flora ញញឹមតិចៗ ហើយក៏ដើរទៅងូតទឹក រៀបចំខ្លួនចេញក្រៅជាមួយមិត្ត.

ក្រឡេកទៅមើលរាងក្រាស់ Min Yoongi កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់

"តុក តុក" សម្លេងគោះទ្វារ ធ្វើឲ្យគេងើបមុខពីកុំព្យូទ័របន្តិច ហើយសម្លឹងមើលទ្វាររួចស្រែកឡើង

"ចូលមក"
"លោកប្រធាន ចាស៎" សម្លេងចេញពីបបូរមាត់ក្រហមលេខាស្រីរូបស្រស់ និងដំណើរដ៏សុិចសុីរបស់នាង អាចទាក់ចិត្តមនុស្សប្រុសគ្រប់គ្នា លើកលែងតែគេមួយ
"មានការអី?" Yoongi និយាយនិងសម្លឹងមើលមុខ Luna ដែលជាលេខាខ្លួន
"គ្មានការអីទេ Luna ចង់ឃើញមុខរបស់លោកប្រធាន"

First lady - មនុស្សស្រីដំបូង♡Where stories live. Discover now