PART 03

36 6 1
                                    

**ពេលព្រឹក
Taehyung គ្រាន់តែដឹងខ្លួនភ្លាម គេស្រាប់តែទទួលបាននូវអារម្មណ៍ឈឺក្បាលវិលមុខពេញតែម្តង គេក៏រហ័សក្រោកអង្គុយព្រមទាំងយកដៃទៅធ្វើសរៃសត្រង់ស្នៀតផ្កាដើម្បីអាចបន្ធូរការចាប់ឈឺរបស់គេបានខ្លះ

" Jeon Jungkook!! " គេរកនិងលើកជើងទាត់អ្នកដែលកំពុងតែដេកលើគ្រែជាមួយហើយហ្នឹង

" កុំមកអសីលធម៌ទាំងព្រឹក..." មាត់និយាយថាឲ្យ Taehyung ទាំងដែលគេមិនទាន់ទាំងបើកភ្នែកឡើយព្រោះគេមិនចង់ឃើញអ្នកដែលធ្វើបាបរាងកាយរបស់គេពេញមួយយប់ ហើយនៅមកចង់ធ្វើបាបគេទាំងព្រឹក
បន្ថែមទៀតឬ -.-

" តើយប់មិញមានរឿងអ្វីកើតឡើង? " Taehyung យប់មិញគេដឹងថាគេស្រវឹងខ្លាំង ហើយរឿងបន្តពីនេះគេដូចជាចាំមិនសូវច្បាស់ឡើង ស្រពិចស្រពិលអស់ហើយ
សំខាន់មកឃើញ Jungkook គេងក្បែរគេទៀត រឹតតែធ្វើឲ្យគេមានអារម្មណ៍មិនស្រួលសោះ

" ហុឹម! លោកដេកស្រាត..យ៉ាងម៉េចគិតថាខ្ញុំរំលោភលោកឬ " Jungkook បើកភ្នែកឡើងនិយាយដាក់ Taehyung ដោយសម្លេងរាងធ្ងន់បន្តិចហើយក៏ក្រោកឡើងទាំងខ្លួនឈឺពេញតែហ្នឹង តែគេមិនបានដេកស្រាតដូច Taehyung នោះទេ គឺគេពាក់អាវគេងយប់របស់គេដដែល ដែលវាក៏មិនសូវធ្វើឲ្យ Taehyung មានការសង្ស័យខ្លាំងថាយប់មិញ វាមានរឿងអ្វីឲ្យប្រាកដ រវាងពួកគេទាំងពីរ

" ...... " Taehyung មិននិយាយអី តែបែរជាសម្លឹងមើលទៅសភាពរបស់ Jungkook ដោយយកចិត្តទុកដាក់ តែនិយាយមែនណា គេពិតជាចាំមិនបានមែនថាយប់មិញមានអ្វីខ្លះកើតឡើងចំពោះគេឡើយ

ក្រាក!

" យើងមិនមែនប្រភេទមនុស្សដេកស្រាតទេ " គ្រាន់តែ Jungkook បើកទ្វារចេញពីបន្ទប់ទឹក Taehyung បោះសម្តីយ៉ាងស្មើដាក់ទៅគេតែម្តង

" ត្រូវ! យ៉ាងម៉េច " Jungkook បែរមុខសម្លឹងទៅមើល Taehyung ទាំងដែលខួរក្បាលរបស់គេលេចឡើងនូវរឿងកាលយប់មិញមកមិនឈប់

" តើឯងបានធ្វើស្អីខ្លះ? " Taehyung លេងលោចូលមកចាប់ក.ដើមដៃរបស់រាងតូចមួយកម្លាំង ហាក់ដូចខឹងសម្បាជាមួយកែវភ្នែកស្អប់ខ្ពើមយ៉ាងខ្លាំងមកកាន់ JK

" ខ្ញុំមិនមែនជាអ្នកធ្វើ ចឹងខ្ញុំមិនដឹងទេ " Jungkook តបវិញទាំងសម្លេងស្មើ

អតីតកាល Where stories live. Discover now