ភាគទី១៤

192 33 9
                                    

ជីមីនគង់ក្នុងដំណាក់ឪសថអស់រយៈពេលជិតមួយសប្តាហ៍ទៅហើយគិតចាប់ពីថ្ងៃដែលព្រះអង្គបញ្ជូនទ្រង់មកទីនេះ។ ទោះបីជាជីមីនត្រូវព្រះអង្គមើលថែយ៉ាងយកចិត្តទុកដាក់ដោយផ្ទាល់ក៏ពិតមែនប៉ុន្ដែជីមីននៅតែមិនសប្បាយព្រះទ័យក៏ព្រោះតែហេតុអីទ្រង់និយាយមិនបាន...

" ម្ចាស់អូន ទ្រង់កុំព្រះតំរិះអី មិនយូរទេអូននឹងដូចដើមវិញ " ព្រះអង្គដែលគង់ទៅក្បែរទ្រង់រួមទាំងមានចានបបរក្នុងដៃលើកមកបញ្ចុកមហេសីម្តងមួយម៉ាត់ៗតែដល់ម៉ាត់ទី៣ទ្រង់ក៏ឈប់សោយហើយជាហេតុធ្វើអោយព្រះអង្គជ្រាបយ៉ាងច្បាស់ថាមហេសីទ្រង់កំពុងតែខ្វាយខ្វល់ពីអី

ជីមីនទ្រង់ងាកមកទតស្វាមីយឺតៗទាំងក្រសែរភ្នែកពោពេញដោយទឹកភ្នែក ទ្រង់ពិតជាចង់មានសុវណ្ណនីយណាស់តែទ្រង់ប្រឹងនិយាយហើយវាមិនចេញសូម្បីតែបន្តិច

" អូនចង់មានបន្ទូលពីអី? នេះ បើអូនចង់មានបន្ទូលអូនសរសេរបាន " ជុងហ្គុកយកក្រដាស់នឹងជក់មួយមកអោយមហេសី

< តើអូននឹងនិយាយមិនបានរហូតមែនទេ? > ប្រយោគក្នុងក្រដាសដែលសរសេរអោយជីមីនធ្វើអោយព្រះអង្គចាប់ផ្តើមយល់ពីអារម្មណ៍របស់មហេសី

ជុងហ្គុកពិតជាចង់អោយរឿងគ្រប់យ៉ាងត្រឡប់មកដូចដើមណាស់ប៉ុន្តែទ្រង់ធ្វើមិនបានទេពេលនេះទ្រង់ធ្វើបានត្រឹមតែលួងលោមមហេសីប៉ុណ្ណោះ

" មិនពិតទេ អូននឹងនិយាយបានឡើងវិញ កុំព្រះតំរិះបែបនេះអី " ព្រះអង្គក្រសោបអោបព្រះកាយរបស់មហេសីដើម្បីផ្ដល់ភាពកក់ក្ដៅ

" កុំបារម្ភអី អូននឹងត្រឡប់មកដូចដើមវិញ បងនឹងមិនទៅណាចោលទ្រង់ទៀតទេ " ជុងហ្គុកអង្អែលខ្នងនឹងសក់របស់មហេសីតិចៗស្របពេលទ្រង់កំពុងតែព្រះកន្សែង

" កុំព្រះកន្សែងអីមហេសីរបស់បង តើទ្រង់ចង់យាងចេញក្រៅដែលទេ? បងចង់អោយទ្រង់ស្រស់ថ្លាខ្លះ " ជុងហ្គុកខិតព្រះកាយចេញបន្តិចមុននឹងថើបទៅលើបបូរមាត់មហេសីមួយខ្សឺតរួចក៏បបួលមហេសីចេញក្រៅហើយមហេសីក៏ងក់ក្បាលយល់ព្រម

ជីមីនត្រូវបានព្រះអង្គយាងទ្រង់អោយចេញក្រៅដើរមើលនេះមើលនោះរួមទាំងមានសេនានឹងមន្ត្រីអាមាត្យតូចធំដើរតាមពីក្រោយដើម្បីការពារសុវត្ថិភាពរបស់ទ្រង់ទាំងពីរ...

ម្ចាស់ក្សត្រីមីនWhere stories live. Discover now