Part 67 : បងឆ្កួតព្រោះតែអូន កម្រិត100គុណ ( 18វិជ្ជមាន )

823 30 29
                                    

( បម្រាម : ភាគនេះមិនអនុញ្ញាតឱ្យអ្នក Sensitive មើលទេណា បើមិនពេញចិត្តសូមចាកចេញជាបន្ទាន់! )

« ស្អែកនេះម៉ោង8នៅផ្ទះបង បើចង់ផ្តាច់ពាក្យយកចិញ្ចៀនឱ្យបង»

រាងស្តើងនៅគិតបន្តិចព្រោះកំពុងស្អប់មុខមិនចង់ជួបគេ តែយល់ថាគ្រាន់តែយកឱ្យគេមួយភ្លែតមិនអីទេ
« បានអញ្ចឹងចាំខ្ញុំយកទៅ ម៉ោង8ព្រឹកត្រូវទេ? »

« 8យប់ »

« ហេតុអីក៏យប់ម្ល៉េះ ខ្ញុំសុំយកទៅឱ្យពេលថ្ងៃបានទេ? »

« ពេលថ្ងៃបងជាប់ធ្វើការ បងជាមនុស្សមានការងារធ្វើ មិនមែនដេកដកដង្ហើមចោល »

« អរ មិនអីទេចឹង ចាំខ្ញុំទៅតាមម៉ោងណាត់ »

« ល្អ  ស្អែកនេះមកតែម្នាក់ឯងបានហើយ  រឿងយើងបែកបាក់គ្នាបងមិនចូលចិត្តឱ្យអ្នកផ្សេងមកដឹងឮ »

« OK » និយាយហើយរាងស្តើងក៏ដាក់ទូរសព្ទចុះ រួចនាងបន្ធូរដង្ហើមចេញយ៉ាងវែងឱ្យធូរទ្រូងពេលនេះនាងមិនបានគិតអ្វីច្រើន នាងគិតត្រឹមថាពេលយកចិញ្ចៀនឱ្យគេរួចហើយគ្រប់យ៉ាងនឹងចប់  តែវាដូចជាមិនងាយដូចការគិតរបស់នាងទេ នាងគិតមែនទេថាគេព្រមចប់? វាមិនចប់ងាយបែបនេះឡើយ សុងហ៊ុនដាក់ទូរសព្ទចុះមុខប្រែជាមាំមុននឹងញោចចុងមាត់ញញឹមជាមួយក្រសែភ្នែកដែលបង្កប់នៅភាពកំណាចរួចនិយាយសម្លេងមុត

« យូ ហាណា អូនគិតថាអូនអាចចាកចេញពីជីវិតបងបានដោយងាយអញ្ចឹងហ្អេស៎?  អូនគិតថាបងព្រមដោះលែងអូនដោយងាយបែបនេះ? ហ៉ឹស! ដេកយល់សប្តិទៅ ជាតិនេះអូនត្រូវធ្វើជារបស់បងតែម្នាក់គត់ អូនគ្មានសិទ្ធិដេកថ្ងូរក្រោមទ្រូងអាចង្រៃណាទាំងអស់  មនុស្សតែម្នាក់ដែលមានសិទ្ធិលើកជើងអូនដាក់គងលើស្មាគឺត្រូវតែជាបង ជាបងតែម្នាក់ប៉ុណ្ណោះ »

                         _____ស្អែកឡើង_____

___ ម៉ោងជិត8

រាងស្តើងធ្វើចិត្តមោះមុត នាងតាំងចិត្តមាំដោយក្តីម៉ឺងម៉ាត់ ពេលនេះនាងមិនត្រូវខ្លាចក្នុងការប្រឈមជាមួយគេទេ ត្រូវតែក្លាហាន បើនាងហ៊ានដើរឆ្លងនៅថ្ងៃនេះហើយ គ្រប់យ៉ាងនឹងបានបញ្ចប់  បើកឡានដល់មុខផ្ទះសុងហ៊ុនហើយរាងស្តើងក៏បើកចូលទៅតែម្តងព្រោះទ្វាររបងផ្ទះបើកចំហស្រាប់ហាក់ដូចជារង់ចាំនាង ពេលចូលដល់ក្នុងនាងចុះពីលើឡានឈរមើលឆ្វេងស្តាំ ផ្ទះគេស្ងាត់ល្អណាស់ តាមមើលគេមិនចង់ឱ្យមានមនុស្សមកដឹងឮពិតមែនហើយ នាងស្រូបដង្ហើមចូលឈរសម្រួលអារម្មណ៍បន្តិចពេលធ្វើចិត្តបានក៏បោះជំហានដើរចូលទៅក្នុងផ្ទះគេ គ្រាន់ចូលដល់ភ្លាមនាងឃើញគេភ្លែតដោយមិនពិបាករក ព្រោះគេកំពុងអង្គុយចាំនាងរួចជាស្រេច គេពាក់អាវសឺមីពណ៍ខ្មៅមូរដៃហើយចំហឡេវទ្រូង2គ្រាប់ អង្គុយគងទាក់ខ្លាដោយឫកពាមានអំណាចផ្អែកខ្នងនឹងសាឡុង ដៃម្ខាងដាក់លាតសន្ធឹងលើបង្អែកសាឡុង ហើយដៃម្ខាងទៀតកាន់កែវស្រាក្រហមយោកក្រឡុកស្រាដែលនៅក្នុងកែវទៅមកតិចៗ រួចលើកយកមកក្រេបបន្តិចជាមួយក្រសែភ្នែកស្មើធេងតែមានលាក់បង្កប់ភ្លើងកំណាចនៅក្នុងនោះ  រាងស្តើងនៅឈរស្កុបសម្លឹងមើលគេជើងនាងដូចរឹង នាងពិបាកធ្វើចិត្តក្នុងការដើរចូលទៅរកគេណាស់ វាពិបាកដល់ថ្នាក់ធ្វើឱ្យនាងគិតបោះបង់ រាងស្តើងមិនចង់ប្រឈមមុខជាមួយគេនៅពេលនេះទេ នាងខឹងនាងស្អប់ នាងឈឺចាប់ ចំណាយពេលយំអស់ច្រើនថ្ងៃ កាត់ចិត្តក៏បានកាត់រួចរាល់ នាងស្មានថានាងអាចជួបគេដោយស្រួលចិត្តហើយ តែវាមិនមែនសោះ គ្រាន់តែបានឃើញគេភ្លាម ទ្រូងនាងណែនឡើងវិញ បេះដូងចុកខ្លាំង ខួរក្បាលដែលបានស្ពឹក ក៏ងើបមកវិញបញ្ជាឱ្យនាងដឹងឮនូវការឈឺចាប់ទាំងអស់ នាងសែនអួលណែនដល់ថ្នាក់ច្រាលទឹកភ្នែកមកដក់ពេញរង្វង់ មើលទៅនាងប្រហែលជាគ្មានភាពក្លាហានចូលទៅរកគេនៅពេលនេះទេ នាងមិនចង់ឃើញគេ ក៏មិនចង់ជួបគេដូចគ្នា រាងស្តើងត្រឡប់ខ្លួនឈានជើងរៀបនឹងដើរថយក្រោយវិញហើយស្រាប់តែសម្លេងមាំគេបន្លឺឡើង

My two boyfriends ( Completed )Where stories live. Discover now