PART 04

35 6 1
                                    

បន្ទាប់ពីនិយាយគ្នាចុះឡើងមិនដាច់ស្រេច ពួកគេក៏ត្រូវមកដោះស្រាយដោយការវ៉ៃគ្នាយកតែម្តង មិនដល់ដប់នាទីផង Taehyung ក៏អាចចាត់ការពួកអស់នោះបាន តែក៏មានរបួសត្រូវក.ដៃរបស់គេបន្តិចដែរ ហើយក៏ដោយសារ តែគេចូលទៅរងជំនួស JK

" ចាំខ្ញុំលាងរបួសឲ្យលោក " Jungkook រហ័សដៃចូលទៅទាញយកសំឡីដែល Taehyung រកនិងយកទៅលាង របួស

" ..... " Taehyung មិននិយាយអី តែក៏ព្រមឲ្យ Jk លាងរបួសឲ្យខ្លួន ទាំងមិនប្រកែកអ្វីសោះ

" សំណាងហើយដែលវាមុតមិនជ្រៅ " Jungkook និយាយតែមាត់ទេ តែភ្នែករបស់គេសម្លឹងទៅមើលរបួសរបស់ Taehyung និងលាងរបួសដោយការយកចិត្តទុកបំផុត ដែលធ្វើឲ្យ Taehyung តាមមើលសកម្មភាពរបស់គេមិនដាក់សោះ

" របួសក.ឯង ត្រូវនិងអ្វី? " Jungkook ស្រាប់តែងើយមុខឡើង ហើយក៏មកចំ Taehyung កំពុងតែសម្លឹងមកមើលគេដោយកែវភ្នែកចង់ដឹងនូវចម្លើយជាដាច់ខាតតែម្តង

" ហ៊ឹម! គឺវាគ្មានអីទេ " Jungkook ងាកមុខចេញពីការសម្លឹងរក Taehyung ទាំងឆ្លើយតបទៅគេវិញ ដោយរដិបរដុប ស្របជាមួយគ្នា គេក៏បិទរបួសឲ្យរាងក្រាស់រួចល្មម

" Jeon Jungkook!! " ហៅឈ្មោះរបស់រាងតូចទាំងសម្លេងសង្កត់ធ្ងន់ ព្រោះ Jungkook កំពុងតែធ្វើឲ្យគេអស់ភាពអត់ធ្មត់ជាមួយហើយ

" លោកបារម្ភពីខ្ញុំឬ " Jungkook ឌឺបន្ថែម ឲ្យរាងក្រាស់ខឹងតែម្តងទៅ

" បារម្ភពីឯង? នេះឯងស្រមៃខ្ពស់ទេដឹង " Taehyung ឆ្លើយតបទៅវិញទាំងសម្លេងស្មើ និងគួរឲ្យអស់សំណើច

" អរគុណហើយសម្រាប់រឿងមុននេះ..តែលើកក្រោយលោកមិនបាច់ធ្វើដល់ថ្នាក់នេះទេ បើលោកគ្មានហេតុផលសម្រាប់រឿងនេះ " Jungkook គេមិនចង់ឲ្យ Taehyung ចូលមកពាក់ព័ន្ធនិងរឿងរបស់គេឡើយ

" យើងគ្រាន់តែមិនចង់ឃើញអ្នកដែលកំពុងធ្វើការជាមួយគ្នាមកមានបញ្ហាប៉ុណ្ណោះ " ព្រោះស៊ុបកាលពីព្រឹកគឺ Taehyung គេព្រមញុំា សំខាន់ពេលដែលគេដើរចេញមកឃើញពួកអស់នោះរកនិងធ្វើបាប Jk គេស្រាប់តែមានអារម្មណ៍ខឹងច្រឡោតឡើងមកដោយគ្មានមូលហេតុតែម្តង

" ពួកវាជាអ្នកណា? " Taehyung តាមមើលទៅពួកអស់នោះដូចជាចង់ចាប់ Jungkook ខ្លាំងណាស់

អតីតកាល Where stories live. Discover now