ភាគទី2[មនុស្សជំនួសចឹងហ៎]

224 15 0
                                    

នៅក្នុងបន្ទប់ខុនដូមួយបានបង្ហាញឲឃើញ កម្លោះសង្ហារម្នាក់កំពុងអង្គុយមើលទូរទស្សន៍យ៉ាងសប្បាយរីករាយតែគ្រានោះស្រាប់តែមានមាត់ដ៏ទន់ល្មើយទម្លាក់លើថ្ងាសរបស់គេ ដែលធ្វើឲគេផ្លាស់ប្ដូរទឹកមុខយ៉ាងលឿន

ផន«នេះអូននៅមិនទាន់បាត់ខឹងទៀតហ៎»

ភូវីន«តើអូនមានសិទ្ធិអ្វីខឹងបងនោះ បើអូនគ្រាន់តែជាមនុស្សជំនួសគេនោះ»

ផន«ទោះបងមិនអាចស្រលាញ់អូនបានតែបងនឹងមើលថែអូនឲល្អជាមួយនឹងលុយដែលបងមាន ចេះចុះបងនឹងឲលុយអូន ហើយអូនយកទិញអីក៏ទិញទៅ»

ភូវីន«នេះបងកំពុងតែយកលុយមកលួងអូនមែនទេ តែក៏មិនអីដែរអូននឹងស្រលាញ់បងឲខ្លាំងៗ រឿងប៉ុណ្ណឹងវាមិនអីទេសម្រាប់អូន»

គ្រានោះផនស្រាប់តែទម្លាក់បបូរមាត់របស់គេទៅលើបបូរមាត់ដ៏ស៊ីជម្ពូរបស់ភូវីន ការថើបដ៏ទន់ភ្លន់របស់ផនធ្វើអោយភូវីនទទួលយកស្នាមថើបនោះដោយមិនប្រកែកអ្វីសោះឡើយ ការថើបកាន់តែបន្តយូរទៅ កាន់តែរោលរាលធ្វើអោយអ្នកទាំងពីរមកដល់លើពូកតាំងពីអង្កាលក៏មិនដឹង ភ្លាមនោះខោអាវលើខ្លួនរបស់ភូវីនក៏ត្រូវបានដោះចេញដោយបុរសកំណាច
ផនរបស់យើង

ផន«យប់នេះបងនឹងផ្ដល់ក្ដីសុខឲអូនដែលអូនមិនធ្លាប់ជួប» ផនញញឹមចុងមាត់រួច ក៏ចាប់ផ្ដើមផ្ដិតស្នាមនៅលើ ក របស់ភូវីន ដែលបញ្ជាក់ថាភូជារបស់គេហើយ

Cut<<<< ថ្ងៃស្អែកឡើង នៅផ្សារទំនើប

ភូវីនដើរបណ្ដើរញញឹមបណ្ដើរ ព្រោះគេពេលនេះកំពុងតែសប្បាយជាខ្លាំងនឹងការចាយលុយរបស់ផន

ភូវីនដើរមកដល់ហាងខោអាវមួយ

Staff «តើអ្នកប្រុសត្រូវការអ្វីដែរ»

ភូវីន«ខោអាវទាំងនេះគឺខ្ញុំយកទាំងអស់ ហើយអាវដែលខ្ញុំឲកាត់ថ្ងៃមុនបានហើយឬនៅ»

Staff«បានហើយ ក៏ប៉ុន្តែ...អឺ....»គេចង្អុលទៅនារីម្នាក់ដែលកំពុងសារេអាវឲបុរសម្នាក់ គ្រាន់ឃើញបែបនេះភូវីនចាប់ផ្ដើមនិយាយនឹងដើរទៅជិត

ភូវីន«តើឲខ្ញុំជួយសារេឲដែរទេ?»ពេលនោះ
ភូវីនស្រាប់តែយកកន្ត្រៃទៅកាត់អាវនោះ ដែលធ្វើឲអ្នកនាងស៊ាវរ៉ាន់ខឹងជាខ្លាំង

រឿង តារាជំនួសស្នេហ៍Where stories live. Discover now