ep:1-ជួយ

50 4 0
                                    

ជួយផង!ជួយផង!អ្នកណាក៏បានដែរ ជួយខ្ញុំផង!"  
   នៅក្រោមដំណក់គ្រាប់ព្រិលកំពុងតែធ្លាក់ ផ្ទៃប្រទេសទាំងមូលពោរពេញទៅដោយព្រិល ធ្វើអោយសីតុណ្ហភាពចុះត្រជាក់ខ្លាំង។ក្មេងប្រុស រាងតូចច្រឡឹង សម្បុរស មានសក់ពណ៌ទង់ដែង បបូរស្លេកស្លាំង ផ្ទៃមុខបញ្ជាក់ពីភាពហត់នឿយ មាត់ស្រែកហៅជំនួយ រីឯរូបគេ កំពុងតែប្រើជើងទាំងគូ ប្រឹងត្រដររត់ នៅតាមដងផ្លូវនៅតាមតំបន់ គេចពីមនុស្សមួយក្រុមដែលប្រឹងរត់តាមពីក្រោយ ដើម្បីចាប់ខ្លួនរូបគេត្រឡប់ទៅវិញ។
  ដឹប!
   កាយតូចល្អិត រត់មិនបានមើលមុខ ខ្លួនប្រាណទាំងមូលក៏រត់បុក ផែនទ្រូងដ៏ហាប់ណែន របស់អ្នកណាក៏មិនដឹង?
បុរសដែលគេបានរត់បុកនេះ គេឈរកាន់ឆ័ត្រពណ៌ខ្មៅក្រោមព្រិលធ្លាក់ មានផ្ទៃមុខមាំទាំ នៅពីក្រោយខ្នង មានបុរសមានឌាំងពីរនាក់ ស្លៀកពាក់ខ្មៅ។បុរសនោះបានប្រើក្រសែភ្នែកសម្លឹងមកកាន់នាយតូច ហាក់ស្មានមិនត្រូវ។
"ជួយខ្ញុំផង!"សំនៀងសំឡេងបញ្ជាក់ពីភាពអស់កំលាំង បានហាស្ដីឡើង សុំជំនួយមនុស្សដែលនៅនិងមុខ អោយជួយរូបគេ ពីមនុស្សដែលបានដេញចាប់គេ។
"..."មិនបានពោរអ្វី តែជំនួសអោយការងក់ក្បាល ធ្វើអោយអាល្អិតដែលឈរនៅពីមុខ ព្រមលេចស្នាមញញឹមឡើង ចង់ប្រាប់នាយថា គេអរគុណ!អរគុណដែលនាយព្រមទទួលសំណើរគេ ហើយអាល្អិតរាងតូចក៏ទន់ខ្លួនសន្លប់ តែនាយកំលោះក៏រហ័សយកដៃម្ខាង ទ្ររូបគេ។
"គេនៅទីនោះ ចាប់ឡើង"បន្តិចក្រោយមកមនុស្សមួយក្រុមនោះ បានលេចវត្តមានឡើង ក្នុងក្រុមមានមនុស្សប្រាំនាក់ ពួកគេរត់សំដៅចង់មកយកក្មេងប្រុសដែលនៅក្នុងដៃនាយកំលោះ តែពេលនោះ....
   កាំភ្លើងពីរដើម បានលើកឡើងក្រោមដៃអ្នកដែលជាអង្គរក្សដែលឈរនៅខាងក្រោយនាយកំលោះ  តម្រង់មកកាន់ពួកគេដែលកំពុងបោះជំហានចូលមក។
"ពួកយើងគ្រាន់តែមកយកក្មេងម្នាក់នេះត្រឡប់ទៅវិញ!ហើយមិនចង់ប៉ះពាល់ពួកលោកឡើយ"ដោយសារតែឃើញកាណុងកាំភ្លើង ក្រោមដៃអង្គរក្សតម្រង់ហើយ ពួកគេក៏មកសម្រួលតាមដែលអាចធ្វើបាន។
"ហេតុអ្វី?ក្មេងនេះ សំខាន់បុិនណា បានជាពួកឯងខំចាប់គេត្រឡប់ទៅវិញម្ល៉េះ"នាយកំលោះចោទសួរទៅកាន់ ពួកគេ ក្នុងដៃមានអាល្អិតកំពុងសន្លប់ លើផ្ទៃខ្លួនមានត្រឹមតែអាវស្ដើងតែប៉ុណ្ណោះ។
"គេជាក្មេងដែលថៅកែពួកយើងយកមកលក់ក្នុងយប់នេះ"
"លក់ក្នុងយប់នេះ?"
"បាទ!គេត្រូវមីងរបស់គេយកមកលក់អោយថៅកែពួកយើង ហើយក្មេងប្រុសនេះក៏ជាទំនិញដែលល្អបំផុតក្នុងយប់នេះដែរ"
"បើគេជាទំនិញ!យើងទិញ"
"លោកថាម៉េច?"
"យើងទិញគេ"
"តែ...គេជាទំនិញដែលថ្លៃជាងគេហើយ"
______________
"ប្រាំរយមុឺនដុល្លារ!!!!!ពួកឯងកុហកយើងទេអី នេះជាសែកទឹកប្រាក់ប្រាំរយមុឺន"គ្រាន់តែឃើញចំនួនទឹកលុយដែលគេទិញយកអាល្អិត ធ្វើអោយចិត្តអ្នកជាថៅកែ ស្រែកសឹងបែកបន្ទប់ការងារ អង្គុយលែងនឹងនរ នឹងកៅអី ព្រោះចំនួនទឹកលុយវាគឺច្រើនៗហួសពីការរំពឹងទុក។
"ពិតមែនហើយថៅកែ សំខាន់បុរសនោះមើលទៅមិនមែនមនុស្សធម្មតានោះទេ"
"ចុះឯងស្គាល់គេទេ?"
"ពួកខ្ញុំស្គាល់តែមុខអត់ស្គាល់ឈ្នោះទេ"
"ឯងសាករកនឹកមើល ក្រែងលោយើងស្គាល់"
"គឺ....អូនោះ គឺគេ គឺបុរសម្នាក់នោះ"កំពុងតែរកនឹក បុរសម្នាក់ស្រាប់តែក្រឡេកឃើញរូបនាយកំលោះនៅលើជញ្ជាំងដែលបិទ ធ្វើអោយថៅកែនេះបើកភ្នែកឡើងក្រឡែត។
"ថាម៉េច?ជាគេ"ខ្លាចមិនច្បាស់ លោកថៅកែក៏សួរបញ្ជាក់ទាំងចង្អុលទៅកាន់រូប។
"បាទគឺគេ!គេជាអ្នកណា បានលោកថៅកែភ្ញាក់ផ្អើលម្ល៉េះ"
"ពួកអាល្ងង់ នេះហើយដែលយើងឧស្សាហ៍និយាយនោះ គេគឺជាតោកំណាចមួយក្នុងចំណោមតោកំណាចទាំងប្រាំក្នុងប្រទេសកូរ៉េនេះ ហើយជាចចកភ្លើងដែលគ្រប់គ្នាតែងតែហៅក្នុងសង្គមងងឹត គេមានអំណាចណាស់ អាចអោយមនុស្សធន់ទាប ដូចជាពួកយើងស្លាប់ខ្ទេចសាកសពបានណាវើយ៎"
"ចុះគេឈ្មោះអីលោកថៅកែ"
"គេគឺ ចន ជុងគុក អ្នកជំនួញវ័យក្មេងនិងជាសេដ្ឋីធំបំផុតរបស់ប្រទេសកូរ៉េ"
_____________
"គីម ថេយ៉ុង"
"បាទពិតមែនហើយលោកម្ចាស់!ឈ្មោះរបស់គេគឺ គីម ថេយ៉ុង គេត្រូវមីងបង្កើតរបស់គេ យកគេទៅលក់អោយថៅកែឆាន ក្នុងតម្លៃ មួយរយដប់សិបលាន ដុល្លារ"
   មកដល់វិមានភ្លាម ជុងគុកបានរៀបចំថេយ៉ុងអោយគេងនៅបន្ទប់របស់ខ្លួន និងអោយអ្នកបម្រើចាំមើលថែរាងល្អិតដូចគ្នា។នាយក៏បានអោយស្ទេវីន និងដេវីតស៊ើបពីប្រវិត្តរបស់ថេយ៉ុងផងដែរ។
"លោកម្ចាស់ ហេតុអីក៏លោកម្ចាស់ទិញក្មេងម្នាក់នេះមក?សំខាន់លុយដែលលោកម្ចាស់ប្រគល់អោយ មនុស្សទាំងនោះវាច្រើនខ្លាំងណាស់"
"គេ....ជាមនុស្សសំខាន់របស់យើង"
"មនុស្សសំខាន់?"
"មែនហើយ បន្តិចទៀតពួកឯងនិងស្គាល់គេហើយ"
"..."
____________
+ព្រឹកថ្ងៃថ្មី
   ព្រះអាទិត្យរះឡើងលើផ្ទៃមេឃទាំងមូល បក្សាបក្សីហើរឆ្វែលឆ្វាត់ ពេញផ្ទៃអាកាស សំឡេងសត្វបន្លឺឡើងពេលព្រឹកព្រលឹមអមជាមួយនិង សំឡេងខ្យល់ប៉ះទង្គិចស្លឹកឈើ។នៅក្នុងវិមាន ពណ៌សដែលបញ្ឈរជើងចោលវិញនៅពេលព្រឹកបែបនេះ គឺដូចជាការបន្ថែមនូវភាពល្អឯកមួយបែបទៀតអោយវិមាន។ដោយសារតែពន្លឺថ្ងៃដែលចែងចាំងមក វាបានធ្វើអោយសំណង់វិមានមួយនេះ មើលទៅកាន់តែប្រណីត ជាពិសេសគំនូរដែលឆ្លាក់រចនាលើផ្ទាំងជញ្ជាំង និងសសរ ព្រមទាំងទ្វារផងដែរ។រិឯ អ្នកបម្រើកំពុងតែញាប់ដៃញាប់ជើងធ្វើការងារតាមតួនាទីរបស់ពួកគេ មានអ្នកខ្លះ ស្រោចផ្កា កាត់ស្មៅ រៀបចំផ្ទះសម្បែង។
    ក្រឡេកមកមើលក្នុងបន្ទប់ នេះវិញ ខណៈដែលគ្រប់គ្នាកំពុងតែមមាញឹកនិងការងាររបស់ពួកគេ  កាយតូចដែលគេងលង់លក់អស់ពេលមួយរាត្រី ត្របកភ្នែកទាំងគូបានចាប់បើកឡើង។រាងតូចបានក្រោកឡើង អង្គុយស្ដុក កែវភ្នែករេសម្លឹងពេញបន្ទប់ រីឯខួរក្បាលនឹកមមៃដល់រឿងកាលពីយប់មិញដូចគ្នា។
"នេះ!គេជួយខ្ញុំហ៎ ឬក៏ខ្ញុំយល់សប្តិ"ថេយ៉ុង បានអង្គុយគិតរឿងពីយប់មិញ ពេលក៏..
"អួយ!!ឈឺ នេះគាត់ពិតជាជួយខ្ញុំពីពួកអស់នោះពិតមែន"ខ្លាចថាយប់សប្តិ លើកដៃទះថ្ពាល់ខ្លួនឯងលេងទៅ។
   ថេយ៉ុងស្ទុះចុះពីលើគ្រែ តែក្រឡេកឃើញសម្លៀកបំពាក់រៀបចំទុក គេបានចូលសម្អាតខ្លួន ហើយក៏ចុះមកខាងក្រោម។ពេលនោះ ថេយ៍បានដ់រទៅសួរស្រ្ដីម្នាក់ដែលមានវ័យចំណាស់។
"អត់ទោសអ៊ំស្រី"
"អូ!អ្នកប្រុសតូច"ម៉ែដោះពេលលឺសំនៀងហៅគាត់បានបែរក្រោយមករកប្រភពសំឡេង
"គឺ ទីនេះជាកន្លែងណា?"
"ទីនេះជាវិមាន ចន អ្នកប្រុស"
"ចុះលោកពូដែលជួយខ្ញុំគាត់ទៅណាហើយ?"
"លោកម្ចាស់មែនទេ!គាត់ទៅធ្វើការបាត់ហើយ"
"តែឈប់សិន!ម៉េចក៏អ៊ំហៅខ្ញុំអ្នកប្រុស?"
"នោះជាបញ្ជាលោកម្ចាស់!អ្នកប្រុសឃ្លានឬនៅ?"
"ឃ្លានហើយ!!"ថេយ៉ុង ញឹមៗទៅកាន់ម៉ែដោះទាំងដៃអង្អែលពោះ កំពុងកូរលឺសូរគ្រូក!គ្រូក!
"អុីចឹងអ្នកប្រុសទៅអង្គុយទៅ ចាំខ្ញុំរៀបចំអាហារជូន"
"បាទ!ហិហិ"ថារួចថេយ៍បានដើរមកអង្គុយនៅតុអាហារ រីឯម៉ែដោះបានទៅធ្វើអាហារអោយនាយតូចដូចគ្នា។
___________
   នៅតាមដងវិថី រថយន្តសេរ៊ីទំនើប មួយគ្រឿងបរកាត់លើផ្លូវក្នុងល្បឿនលឿន ហើយនោះជារថយន្តរបស់ត្រកូលចន ដូចគ្នា។បុរសដែលមានអំណាច អមដោយសម្លៀកបំពាក់ម៉ាកល្បី ស្បែកជើងរលោងស្រិល ឈានជើងចុះពីលើឡាននៅពេលដេវីតបើកឡានអោយ ខណៈរថយន្តមួយនេះបានចតឈប់នៅពីមុខហាងនំមួយកន្លែង។
"អូ៎!សូមគោរពលោកម្ចាស់ តើលោកម្ចាស់មានអ្វីអោយពួកខ្ញុំបម្រើដែរឬទេ?"កាលដែលឃើញ នាយកំលោះ ចន ជុងគុក បន្ទាបកាយចូលមកហាងតម្លៃថោកតាមដងផ្លូវបែបនេះ ធ្វើអោយភ្ញៀវដែលមានវត្តមាននៅក្នុងហាង នាំគ្នាលើកទូរស័ព្ទដៃរៀងៗខ្លួនចាប់ថតពីរូបនាយ។រីឯបុគ្គលិកបានមកទទួលរាក់ទាក់នាយ យ៉ាងសមរម្យ។
"យើងត្រូវការនំខេក រសជាតិស្រ្តបឺរី យកអាល្អយល់ទេ"
"ចា៎!ពួកខ្ញុំនិងរៀបចំជូន លោកម្ចាស់សូមអញ្ជើញរង់ចាំបន្តិចសិន"
   ទទួលការកម្មង់រួច បុគ្គលិកបាននាំគ្នា ធ្វើអ្វីដែលនាយចង់បាន រៀបចំនំខេក បួនមានទំហំល្មម ដាក់ប្រអប់រួចបានប្រគល់អោយស្ទេវីន ជាអ្នកទទួលនំនិងគិតលុយ។
   ចេញពីហាង នាយគឺត្រឡប់មកវិមានវិញ។មកដល់ត្រូវម៉ែដោះសួរនាំ តែនាយមិនបានខ្វល់ទេ កាន់ប្រអប់នំសម្ដៅទៅរករាងតូចនៅបន្ទប់ឯណោះ។
  ក្រាក!
"ថេយ៍!!"
"លោកពូ!!"
"ធ្វើអីនិង?"

Zhang Xiaoying
Enjoy your reading 😊
Thank for reading 💚

You've reached the end of published parts.

⏰ Last updated: Aug 15 ⏰

Add this story to your Library to get notified about new parts!

ម្ចាស់ដួងចិត្តWhere stories live. Discover now