Part 69 : អូនក្បាលរឹង បងផ្តាច់ការ

527 28 18
                                    

គេសម្លឹងមុខតូចម្តងទៀតមុននឹងងើបទៅចាត់ចែងជំហានបន្ទាប់ដែលត្រូវធ្វើចំពោះនាងជាមួយទឹកមុខមាំនិងកែវភ្នែកបង្កប់នៅភាពកំណាចដែលមិនទាន់រលាយ  ចាំបន្តិចទៅ ពេលបើកភ្នែកមកវិញហើយនាងនឹងបានជួបនៅរឿងថ្មីទៀតដែលគេត្រៀមជាពិសេសសម្រាប់នាង ។  សុងហ៊ុនយកកន្សែងរុំល្វែងក្រោមបន្ទាប់មកក៏ដើរទៅយកទូរសព្ទចុចតេទៅអ្នកណាម្នាក់ ។

______ ថ្ងៃបន្ទាប់ ______

នៅក្នុងបន្ទប់ធំល្វឹងដែលមានការរៀបចំយ៉ាងស្រស់ថ្លា មើលទៅគ្រប់យ៉ាងមានភាពស្រស់បស់ ប្លែកអីតែកាយស្តើងដែលកំពុងគេងនៅលើពូក សភាពនាងដូចមិនទំនងជាស្រស់ទេ ព្រោះពីយប់ត្រូវធ្ងន់ ភ្នែកតូចកម្រើកតិចៗជាសញ្ញាបញ្ជាក់ថាម្ចាស់កាយកំពុងដឹងខ្លួនហើយ  ពេលបើកភ្នែកបានរាងស្រឡះរាងស្តើងជ្រួញចិញ្ចើម មានអារម្មណ៍ចង់យំព្រោះឈឺខ្លួនខ្លាំងៗទ្រមដូចគេវាយ200ដំបង រាងកាយនាងសែនទ្រុឌទ្រោម មើលទៅបាក់មិនធម្មតា  កាយតូចប្រឹងកម្រើកចង់ងើបឡើងតែកម្លាំងក្នុងខ្លួនអត់សហការ នាងឈឺសង្កៀរសព្វសាច់ បើកន្លែងពិសេសវិញឈឺឡើងអស់ពាក្យវាចារតែម្តង មានអារម្មណ៍ដូចចង់រលួយរលេះតាមមើលវាអាចជាហើមហើយ ហុឹកៗ ពេលនេះនាងឈឺខ្លួនឡើងកើតក្រុនក្តៅ មុខក៏ស្លេក បបូរមាត់ក៏ស្វាយ អាជើងក៏ញ័រគ្មានកម្លាំងកម្រើកទេ ម្តងនេះអាចនិយាយបានថាគេធ្វើនាងដល់វេទនាកម្រិតធ្ងន់ពិតៗ កាន់តែនឹកឃើញនាងកាន់តែខឹងកាន់តែស្អប់គេខ្លាំងឡើង អារម្មណ៍ដែលបានបាត់ខឹង10%ត្រូវរលាយខ្ទេចខ្ទី ជំនួសចូលមកវិញដោយកំហឹងរាប់លានភាគរយបូក  ឈឺចិត្តពេកតែមិនអាចធ្វើអីបានទើបទឹកភ្នែកចាប់ផ្តើមហូរស្រក់ចុះមកយ៉ាងស្ងៀមស្ងាត់ រាងស្តើងដេកផ្អៀងខ្លួនយំញ័រស្មាទទ្រើក យំព្រោះឈឺខ្លួន ឈឺចិត្ត ហើយក៏ខឹងខ្លាំង សែនខឹងនឹងប្រុសអាក្រក់ដែលធ្វើបាបបោកនាងម្តងហើយម្តងទៀត គេប្រហែលជាគិតថានាងភ្លើមិនគ្រប់គ្រាន់ហើយមើលទៅ ខណៈនាងនៅដេកយំបៀមកំហឹងពេញទ្រូង អ្នកជាដើមហេតុក៏ដើរចូលមកល្មមដែរ ឃើញនាងដេកផ្អៀងគេក៏ដឹងបានថានាងភ្ញាក់ដឹងខ្លួនហើយ សុងហ៊ុនយកថាសស៊ុបទៅដាក់លើតុក្បែរក្បាលគ្រែមុននឹងវែកស្បៃវាំងននដើម្បីមើលនាង

My two boyfriends ( Completed )Where stories live. Discover now