មិនសាកសមសម្រាប់ក្មេងមិនទាន់គ្រប់អាយុ ១៨ ឆ្នាំទេណា សុំអានដោយទំនួលខុសត្រូវ admin សរសេររឿងនេះឡើងគ្រាន់តែចង់កំដរអារម្មណ៍មិត្តដែលអានដែលចូលចិត្តស្នាដៃ admin 🌼
«ជួយផង!!ជួយ...»សម្លេងស្រ្តីចំណាស់ម្នាក់វ័យ៤០ជាងស្រែកហៅពីបន្ទប់កូនស្រីអាយុ៨ឆ្នាំ។ ដែលនាងតូចដេកស្ដូកស្ដឺង...ទឹកមុខស្លេកស្លាំងស្ទើរតែគ្មានឈាមក្នុងខ្លួន។ នាងតូចគឺ លី ស៊ីស៊ី នាងកើតក្នុងគ្រួសារអ្នកមានជាកូនម្ចាស់ resort នៃទីក្រុងប៊ូសានប្រទេសកូរ៉េថែមទាំងជាកូនស្រីតែម្នាក់ទៀតផងតែសំណាងមិនមែនមានរហូតនោះទេ។ អភ័ព្វសំណាងនាងតូចនោះគឺនាងកើតមកដោយមានរោគប្រចាំកាយដែលហៅថាជំងឺជាប់ខ្លូនតាំងតែពីពេលនាងកើតមកម្ល៉េះ បេះដូងនាងមានតែមួយជំហាងនោះទេថែមទាំងខ្វះគ្រប់ឈាមត្រូវបញ្ចូលឈាមសឹងរាល់ខែនេះកុំតែប៉ាម៉ាក់នាងជាអ្នកមាននោះទេទើបនាងអាចបន្តរជីវិតមកដល់សព្វថ្ងៃ។ នាងមិនអាចដូចក្មេងដទៃអាចរត់លេងធ្វើកាយវិការដូចក្មេងទូទៅទេបានត្រឹមតែឈរមើលក្មេងដទៃ ប៉ាម៉ាក់នាងឃើញបែបនេះហើយកាន់តែខ្លោចចិត្តអាណិតកូនស្រី។ ថ្វីត្បិតតែគាត់មានលុយមានគ្រប់យ៉ាងតែគាត់មិនអាចទិញសុខភាពល្អអោយកូនស្រីរឹតតែមិនអាចទិញជីវិតអោយកូនស្រីគាត់បានឡើយ។
ព្រោះថាពេទ្យប្រចាំកាយរបស់កូនស្រីបាននិយាយថាពេលនាងតូចពេញវ័យដូចក្មេងស្រីទូទៅមានឈាមធ្លាក់មកប្រចាំខែនាងតូចមិនអាចមានសង្ឃឺមរស់រានមានជីវិតទៀតទេព្រោះថានាងខ្វះគ្រាប់ឈាមងហើយបេះដូងនាងមានមួយតែជំហាង។ មានតែវិធីម្យ៉ាងទាល់តែរកក្មេងស្រីដែលមានវ័យប្រហែលនាងដូចតូចឈាមប្រភេទដូចគ្នា វះកាត់ផ្លាស់ប្ដូរបេះដូងនាងតូចអាចរស់រានមានជីវិតដូចក្មេងទូទៅ។
ប៉ាម៉ាក់នាងមិនចង់ទេធ្វើបែបនេះវាអាត្មានិយមពេក ដើម្បីកូនខ្លួនអែងទៅធ្វើបាបក្មេងដទៃ។តែថ្ងៃនេះគាត់ជួបទុក្ខធំហើយគឺនាងតូច ស៊ីស៊ី ទុក្ខខ្លាំងដល់ថ្នាក់ចូលសង្រ្គោះបន្ទន់ទាំងយប់ព្រោះតែកាលពីថ្ងៃនាងតូច ស៊ីស៊ី បានញាំគ្រឿងសមុទ្រព្រោះថាជំងឺនាងតូចប្រតិកម្មជាមួយគ្រឿងសមុទ្រតែវាក៏ជារបស់ដែលនាងចូលចិត្តបំផុតដែលនាងហាមខ្លួនអែងមិនបានទើបលួចប៉ាម៉ាក់នាងញាំ។
«វ៉េ...វ៉េៗ»សម្លេងឡានចេញពីផ្ទះលោក លី ជាអ្នកមានជាងគេប្រចាំតំបន់
«អ៊ុប... ស៊ីស៊ី កូនស្រីប៉ា ហ្ហឹកៗ...កុំកើតអ្វីឡើងមកណាប៉ាទន់ដៃទន់ជើងអស់ហើយ ហ្ហឹកៗ...»លោក លី នៅលើឡានបណ្ដើរយំអោបកូនស្រីដែលមានខ្យល់អុកស៊ីសែនជាប់ខ្លួន
«ហ្ហឹកៗ...មិនថាអស់ប៉ុន្មានលះបង់អ្វីក៏ម៉ាក់ហ៊ានដែលអោយតែជួយជីវិតកូនម៉ាក់បានហ្ហឹកៗ...»លោកស្រី លី ជាម៉ាក់នាងតូចគាត់ស្រលាញ់នាងណាស់ស្មើរកែវភ្នែករបស់គាត់។បើសិនបេះដូងនឹងឈាមគាត់ត្រូវនឹងនាងតូចគាត់ហ៊ានលះបង់ដោយមិនស្ដាយទេសូម្បីតែជីវិតគាត់ក៏គាត់ហ៊ានដែល។
នៅមន្ទីរពេទ្យ
«ពួកអែងមើលកូន!!យ៉ាងមិចហាក?»លោកតា ស៊ុន ជាមហាសេដ្ធីនៃប្រទេសកូរ៉េខាងត្បូងទីក្រុងសេអ៊ូលជាបងប្អូនសាច់ឆ្ងាយលោកលី។តែដោយសារតែលោក លី ជាមនុស្សល្អមានគុណធម៌ទើបគ្រួសារទាំងពីររក្សារទំនាក់ទំនងល្អជាមួយគ្នាមកដល់បច្ចុប្បន្ន។ លោកតា ស៊ុន ពិតជាស្រលាញ់ ស៊ីស៊ី ណាស់ដូចពាក្យចាស់លោកពោលថាស្រលាញ់ចាញ់អាណិតគាត់អាណិតនាងតូចស្លូតបូតកើតមកមិនដូចគេគាត់សែនអាណិតនាងខ្លោចចិត្ត
«ហ្ហឹកៗ... ជួយកូនស្រីខ្ញុំផង... ហ្ហឹកៗ»លោកស្រី លី យំសឹងខ្សោះខ្លួនហើយ
«រឿងនេះបើចាំពួកអែងចៅស្រីយើងស្លាប់មិនខាន»លោកតា ស៊ុន
«លោកពូនិយាយបានន័យថាយ៉ាងមិច?»លោក លី
«យើងបានបញ្ចូលមនុស្សអោយទៅរកក្មេងដែលមានបេះដូងសាច់ឈាមដូចចៅ ស៊ី បានហើយ!!! ជាក្មេងកំព្រាទៀតផងយើងរើសមកពីមណ្ឌលកុមារកំព្រារ»លោកតា ស៊ុន ជាអតីតបងធំប្រភេទម៉ាហ្វៀរគាត់សម្លាប់មនុស្សមិនញញើតដៃរឹតតែគ្មានចិត្តមេត្តា។ ចំពោះឪពុកម្ដាយ ស៊ីស៊ី ច្បាស់មិនដាច់ចិត្ត
«លោក ពូ ធ្វើនេះមិនកើតទេណា យកជីវីតអ្នកដទៃមកលេងសើច »លោក លី
« អ្នកដទៃសំខាន់ជាងចៅ សុី មែនទេ? » លោក លី នឹង លោកតា ស៊ុន ក៏ចាប់ផ្ដើមតឹងសរសៃកដាក់គ្នា សឹងតែផ្អើលមន្ទីរពេទ្យ
« ហ្ហឹកៗ បងបានហើយ ពេលនេះកូនមិនស្លាប់ឬរស់បងកុំតឹងសរសៃកដាក់លោកពូអី ហ្ហឹកៗ ...» លោកស្រី លី ក៏យំអង្វរលោកលី
«ម្ដងនេះ យើងយកចៅ សុី ទៅមើលថែរមិនអោយនៅជាមួយពួកឯងទៀតទេ» លោកតា ស៊ុន ដាក់ជាកំហិត
YOU ARE READING
រឿង ភរិយាសម្អប់🥀
Romanceនាងជាមនុស្សស្រីដែលគេស្អប់បំផុត នាងជាមនុស្សស្រីដែលចង្រៃនាំទុក្ខអោយមនុស្សស្រីដែលស្រលាញ់ស្លាប់ គេគ្មានថ្ងៃយកបេះដូងគេទៅស្រលាញ់មនុស្សស្រីបែបនឹង ដែលរៀបការព្រោះទ្រព្យសម្បត្តិ ភាគហ៊ុន .... ខុសពីនាងដែលស្រលាញ់គេខ្លាំងស្រលាញ់តាំងពីជួបដំបូង តាំងពីតូចរហូតដល់ធំនា...