Part 70 : ស្ពៃ

438 29 52
                                    

សុងហ៊ុនជ្រួញចិញ្ចើមចាប់ iPadមកកាន់មើលដោយយកចិត្តទុកដាក់ខ្លាំងស្ទើរតែជ្រែកចូលទៅក្នុងហ្នឹងទៅហើយ គេចង់ដឹងណាស់ថានាងកំពុងគិតធ្វើអី ភ្នែកគេសម្លឹងមើលនាងឥតព្រិច មើលដល់កន្លែងមួយគេស្រាប់តែស្ទុះងើបហើបគូទពីកៅអី ដៃក្តាប់ណែនចង់ធ្លុះ សរសៃសៀតផ្កាឡើងប៉ោង សង្កៀតធ្មេញគ្រឺតៗខាំថ្គាមស្ទើរបាក់ មុននឹងស្រែកហៅអានចូស្ទើរផ្អើលក្រុមហ៊ុន
« អាចូ!! ត្រៀមយន្តហោះ!! » តាមរូបភាពដែលគេបានឃើញនេះបើជិះឡានទៅគេពិតជាថប់ទ្រូងស្ទះខ្យល់ស្លាប់តាមផ្លូវមិនខានគេ មានតែយន្តហោះតែប៉ុណ្ណោះដែលអាចលឿនទាន់ចិត្តខឹងអន្ទះអន្ទែងរបស់គេបាន ។ ឮបញ្ជាចៅហ្វាយហើយអានចូប្រញាប់រត់ខ្វែងដៃខ្វែងជើងទៅចាត់ចែងគ្រប់យ៉ាងតាមដែលគេត្រូវការ រហូតរៀបរយអស់ទើបសុងហ៊ុនឡើងយន្តហោះជិះទៅជាមួយចិត្តក្តៅអន្ទះសាស្ទើររកពុទ្ធោ ។

_____ ផ្ទះលើកោះ

ត្រឡប់ថយក្រោយកាលពី2ម៉ោងមុន មុនពេលសុងហ៊ុនចេញទៅ គេបានផ្តែផ្តាំ ផ្តាំផ្ញើ ហើយក៏ហាមប្រាមគំរាមដាក់កំហិតរាងស្តើងជាច្រើនយ៉ាងដូចជា ត្រូវញ៊ាំអាហារដែលគេរៀបចំទុកឱ្យ ឱ្យអស់ពីចាន  ពេលគេមិននៅបែបនេះគេហាមនាងកុំសូវចេញពីបន្ទប់ពេកសម្ងំនៅតែក្នុងបន្ទប់ទៅ បើចាំបាច់ខ្លាំងចាំចេញ  ខោអាវក៏ដូចគ្នាកុំពាក់សុិចសុីវាលលើវាលក្រោមត្រូវពាក់ឱ្យជិតៗ  ជាពិសេសរឿងចុងក្រោយដែលគេហាមផ្តាច់គឺហាមទៅឈរឱ្យកូនចៅគេដែលនៅយាមខាងក្រៅអស់នោះបានឃើញ ព្រោះគេមិនទុកចិត្ត នាងជាស្រីតែម្នាក់ឯងអញ្ចឹង យ៉ាងណាពួកគេក៏ជាប្រុស មិនថាកូនចៅគេគួរឱ្យទុកចិត្តប៉ុណ្ណា តែក្នុងដំណាក់កាលនេះគេត្រូវតែប្រយ័ត្នទោះតាឥសីឬអាចារ្យក៏គេមិនអាចទុកចិត្តដែរ  ចាំគេមកយកអ៊ំបម្រើស្រីទៅឱ្យនៅជាមួយនាងបានម្នាក់ទៀតទើបគេអាចស្ងប់ចិត្តបន្តិច ។ ពេលនោះរាងស្តើងឈរស្តាប់គេដោយយកចិត្តទុកដាក់ មិនប្រកែក មិនតវ៉ា ព្រោះក្នុងខួរក្បាលនាងបានលេចចេញនៅរឿងមួយគឺ....

នាងនឹងប្រឆាំងជាមួយពាក្យបញ្ជាគ្រប់ម៉ាត់របស់គេ មិនមែនប្រឆាំងធម្មតា តែជាការប្រឆាំងយ៉ាងឌឺផ្គើនព្រហើននឹងបែកស្លុយបំផុតដែលគេមិនអាចស្មានដល់ គេចង់ទុកនាងនៅទីនេះមែនទេ? អញ្ចឹងនាងចង់ដឹងណាស់ថាក្រោយពីឃើញនាងធ្វើគ្រប់យ៉ាងដោយប្រឆាំងនឹងគេហើយតើគេនៅតែចង់ទុកនាងឱ្យនៅជាមួយគេទៀតទេ  គេជាអ្នកបង្ខំឱ្យនាងឱ្យទាល់ច្រកដោយខ្លួនឯងទេ ចឹងចាំមើលចុះ នាងនឹងឆ្កួតឱ្យគេដឹងដៃម្តង ។ ចាប់ផ្តើមរឿងដំបូងបំផុត

My two boyfriends ( Completed )Where stories live. Discover now