(អានដោយការទទួលខុសត្រូវ🌚)
«រឿងអីដែលខ្ញុំត្រូវខ្លាចនោះ បើគេដឹងក៏ហួសពេល
អស់ដែរ ព្រោះពេលនេះផែនការរបស់យើងបានដើរ
ដល់គោលដៅហើយនិង មិនចឹងហេស៎»នាយតូច
និយាយតប ទាំងញញឹមបែបជាមនុស្សមានអំនួត ជា
មួយនិងកាយវិការឈរឱបដៃដាក់ គីម ស្សាវរីយ៍
ដោយគ្មានខ្វល់ថា ទង្វើដែលខ្លួនបានធ្វើនេះនិងធ្វើឲ
មិត្តស្មោះត្រង់ម្នាក់និងត្រូវអស់ជំនឿចិត្តមកលើខ្លួន
ឡើយ។«ហាសៗ...ហឹស!ត្រូវហើយតែ...ខ្ញុំគិតថាអ្នកដែល
ពាក់ពន្ធ័ជាមួយនិងជុងហ្គុក ក៏ខ្ញុំមិនទុកដែរ ត្រឹមគេ
ឈ្លោះគ្នាជាមួយប្រពន្ធដល់ថ្នាក់លែងលះវាមិនទាន់
គ្រប់គ្រាន់ទេ....គួរតែធ្វើឲក្រុមចម្រៀងរបស់គេ
បំបែកក្រុមទៀតទៅតើល្អទេ បើជីវិតគេធ្លាក់ដល់
សូន្យទៀតកាន់តែល្អ»គំនិតរបស់នាងគឺចង់បំផ្លាញ
គ្រប់យ៉ាងជាអ្វីដែលជុងហ្គុកស្រឡាញ់ សូម្បីតែជីវិត
របស់ជុងហ្គុកក៏នាងមិនទុកដែរ នេះព្រោះតែចិត្តមារ
ដែលនៅក្នុងខ្លួននាងលាយជាមួយនិងគំនុំតមកតាំង
ពីម្ដាយនាងបានស្លាប់ គ្រប់យ៉ាងនាងនិងឲគ្រួសារ
ចន សងមកវិញយ៉ាងសក័សមបំផុត។គ្រាន់តែជីមីនឮនាងនិយាយដូចនេះ ខ្លួនគេហាក់ភ្ញាក់
ផ្អើលបន្តិចដែរតែខំរក្សាទឹកមុខឲនៅដូចដើម និងបន្ត
ពិភាក្សាជាមួយ គ្នារហូតចប់រួចរាល់ទើបរាងតូចបើក
ឡានរបស់ខ្លួនចាកចេញពីទីនោះ។បើសិនជាគីមស្សាវរីយ៍ ចង់ធ្វើបែបនិងមែនមានន័យ
ថា សមាជិកទាំង3នាក់ក៏ត្រូវជួបរឿងអាក្រក់ដូចជា
ជុងហ្គុកដែរមិនខានឡើយ ហើយតើថេយ៉ុងនិងអាច
ការពារជុងហ្គុកដោយរបៀបណាទៅ?....ចុះជីមីនគេ
និងធ្វើបែបណាបើ ម្ខាងជាមិត្តនិងជាមនុស្សដែលខ្លួន
លួចស្រឡាញ់ហើយម្ខាងទៀតជាភារកិច្ចដែលត្រូវ
បំពេញដើម្បីការពារប្រទេសជាតិពីពពួកមនុស្សខុស
ច្បាប់ទាំងនេះ ប៉ុន្មានម៉ោងខាងមុខទៀតនេះជីមីននិង
ត្រូវទទួលអំរែកដ៏ធំមួយហើយ...............__________
ល្ងាចម៉ោង6ជុងហ្គុកបានត្រឡប់មកដល់ផ្ទះវិញ នាយ
ដើរចុះពីលើឡានដោយទឹកមុខមាំ សូម្បីតែម៉ូយ៉ុងជា
អង្គរក្ស័សួរក៏មិនខ្ចីឆ្លើយទៀត ភ្នែកនាយសម្លឹងមើល
ទៅកន្លែងចតឡានក៏ប្រទះនិងម៉ូតូធំរបស់នរណាម្នាក់
វិចារណញាណរបស់នាយរហ័សប្រាប់ខ្លួនឯងថា នេះ
ច្បាស់ជាម៉ូតូអ្នកដែលថេយ៉ុងនាំមកនោះហើយ។
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Actionកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...