ភាគ ០១ ៖ ទំនួលខុសត្រូវ

35 3 0
                                    

«ប្អូនគីម ថេយ៉ុង ដល់វេនប្អូនចូលសម្ភាសន៍ហើយ»

«បាទ៎!!» ក្រោយលឺឈ្មោះរបស់ខ្លួនភ្លាម គេក៏ក្រោកដើម្បីចូលទៅតាមការហៅរបស់បុគ្គលិកម្នាក់នោះភ្លាម ក្រោយចូលមកដល់គេក៏ធ្វើការណែនាំខ្លួនភ្លាម

«ជម្រាបសួរ ខ្ងុំបាទឈ្មោះ គីម ថេយ៉ុង មានអាយុ ២២ ឆ្នាំ ..............» ក្រោយសម្ភាសន៍ចប់នាយតូចក៏ត្រូវបានគេឲ្យអង្គុយរងចាំស្ដាប់លទ្ទផលតែម្ដង តែគួរឲ្យស្ដាយគេមិនបានជាប់ការងារនៅទីនេះនោះទេ

«ហ៊ើយ!!! ហេតុអីក៏ពិបាកម្លេះ ហ៊ឹសៗអាមនុស្សអត់បានការ ធ្វើស្អីក៏មិនដែលបានសម្រេចដែរ ហ៊ឹសៗ» មកដល់ផ្ទះភ្លាម នាយតូចក៏ដាក់ខ្លួនទៅលើគ្រែទាំងគ្មានកម្លាំងកំហែង ហើយថែមទាំងនៅជេរស្ដីខ្លួនឯងមិនឈប់ទៀតផង ត្បិតថាពេលនេះមាត់គេសើច ប៉ុន្តែកែវភ្នែករបស់គេបែរជាពោរពេញទៅដោយទឹកភ្នែកទៅវិញ ក្រោយពីបង្ហូរទឹកភ្នែកឆ្អែតឆ្អន់ហើយនោះនាយតូចក៏បានរៀបចំខ្លួនចេញទៅខាងក្រៅ គ្រាន់តែចុះមកខាងក្រោមភ្លាម ក៏មានសម្លេងមួយមកសួរបង្អាក់ដំណើររបស់គេ

«នេះយប់ហើយ កូនចង់ទៅណា?»

«គឺ​ ខ្ងុំទៅម៉ាតនៅក្បែរនេះបន្តិចនឹងណាម៉ាក់»

«ហ៊ើយ! គិតតែពីដើរ មិនចេះនៅផ្ទះសោះ មិនដឹងថ្ងៃណាចេះធ្វើខ្លួនឲ្យមានប្រយោជន៍នឹងគេខ្លះទេ កូននេះ មើលបងស្រីកូនទៅគេរកលុយបានចាយហើយ ហើយកូនកាលណាបានចេះរកលុយចាយខ្លួនឯងខ្លះទៅហ្អាស៎ រាល់ថ្ងៃម៉ាក់ពិបាកចិត្តដោយសារតែកូនម្នាក់ហ្នឹងឯង ហ៊ើយ... ទៅ ទៅៗ ហើយឆាប់មកវិញផង ឲ្យដឹងថាខ្លួនឯងហ្នឹងជាស្អីផងកុំចេះតែដើរហើរ យប់ប្រលប់អញ្ចឹងពេក»

«បាទ៎! ម៉ាក់» ក្រោយសម្ភាសន៍ការងារមិនជាប់ហើយ ​ឥឡូវនៅត្រូវម៉ាក់មកថាឲ្យទៀត​ ក្រោយនាយតូចចេញទៅផុតអ្នកស្រីក៏ដកដង្ហើមធំ មើលទៅកាន់ដំណើរកូនប្រុសដែរដើរចេញទៅ មិនមែនគាត់ចង់ថាឲ្យកូននោះទេ តែគាត់គ្រាន់តែចង់ឲ្យកូនរបស់គាត់រឹងមាំ ព្រោះទៅថ្ងៃខាងមុខគាត់ក៏ប្រហែលជាមិនអាចនៅក្បែរគេបានរហូតនោះដែរ។

+ម៉ាត

«បងគិតលុយ» 

«អស់xxxxxវ៉ុន» ពេលគិតលុយហើយភ្លាមនាយតូចក៏មកអង្គុយនៅខាងក្រៅម៉ាត ហើយក៏ដកទូរស័ព្ទដើម្បីខលទៅនរណាម្នាក់

You've reached the end of published parts.

⏰ Last updated: Jul 16 ⏰

Add this story to your Library to get notified about new parts!

ក្ដីស្រឡាញ់ឥតលក្ខខណ្ឌWhere stories live. Discover now