Part 71 : គម្រោងការបរាជ័យ

422 28 43
                                    

« ល្អណាស់ សម្រេចថាខ្ញុំពឹងលើរឿងមួយហ្នឹងហើយ ល្ងាចនេះអាចរួចខ្លួនបានឬអត់ក៏អាស្រ័យលើវាហើយ » និយាយរួចរាងស្តើងក៏ស្ទុះងើបឡើង តែមុខប្រែជាស្ញូញយ៉ាងរហ័សព្រោះឈឺខ្លួន ស្រីតូចក្តាប់មាត់ខ្លួនឯងស្ទើរដាច់ព្រោះខឹងគេ
« ផាក សុងហ៊ុន មនុស្សអាក្រក់ ខ្ញុំស្អប់លោក ស្អប់ៗៗ ហុឹកៗ » មកពីធ្វើអីគេមិនបានទើបខឹងគេដល់យំខ្លួនឯង  វាមិនដែលអាណាចាញ់ក្រោមដៃគេតែរហូតចឹងទេ កាន់តែគិតនាងកាន់តែខឹងៗៗ ចាំមើលចុះ យប់នេះនាងត្រូវតែយកល្បិចមួយនោះធ្វើឱ្យគេចាញ់នាងម្តង គេសំអាងអីហ៊ានមករំលោភបំពាននាងបែបនេះរហូតនោះ ហុឹស!   ដៃតូចៗស្រវាចាប់ភួយរុំខ្លួនហើយទម្លាក់ជើងចុះពីលើគ្រែទាំងនៅរញីរញ័រ នាងព្យាយាមដើរទប់នេះទប់នោះព្រោះជើងនៅទន់ញ័រមិនទាន់បាត់  ក្រោយពីស្រវេស្រវាយ៉ាងវេទនាទីបំផុតនាងក៏អាចចូលទៅងូតទឹកសម្អាតខ្លួនបានរួចរាល់ ។

_____ ពេលល្ងាច

គ្រាន់តែមកដល់ផ្ទះភ្លាម សុងហ៊ុនបោះជំហានដើរញាប់ជើងទៅក្នុងបន្ទប់ អាគិតរឿងចាត់ការនាងហ្នឹងគេគិតហើយ តែអារម្មណ៍មួយទៀតក៏បារម្ភនាងផងដែរ ព្រោះមកដល់សួរកូនចៅទៅ ឮថាតាំងពីគេចេញទៅពួកគេមិនបានឃើញរាងស្តើងចេញក្រៅបន្ទប់ទេ ហេតុនេះហើយទើបគេផ្តើមព្រួយ មិនដឹងថានាងសម្ងំនៅធម្មតា ឬនាងឈឺមិនស្រួលខ្លួន រាងខ្ពស់ធ្វើដំណើរយ៉ាងរហ័សរហួនបើកទ្វារបន្ទប់ឃ្វាំង ឃើញនាងដេកឃ្លុំភួយបង្រួញខ្លួននៅលើគ្រែដោយយកដៃក្តោបពោះធ្វើមុខស្ញូញហើយយំតិចៗ
« ហុឹកៗៗ » អាការដូចឈឺចុកចាប់ពិបាកទ្រាំ សុងហ៊ុនប្រញាប់ស្ទុះទៅមើលនាងហើយដៃក្រាស់ក៏លូកទៅស្ទាបខ្លួននាងភ្លាមៗ
« កុំប៉ះខ្ញុំ » នាងនិយាយសម្លេងខ្សាវៗហើយលើកដៃគ្រវាសដៃគេចេញជាមួយកម្លាំងខ្សត់ខ្សោយ គេជ្រួញចិញ្ចើមបន្តិចពេលស្ទាបដឹងថាខ្លួននាងមិនក្តៅ

« អូនកើតអី? »

« ឈឺពោះ » នាងឆ្លើយខ្លីៗដោយមិនយកចិត្តទុកដាក់ តែគេហាក់បារម្ភខ្លាំង

« ឈឺខ្លាំងទេ ហេតុអីទើបឈឺ ឬមកពីអូនមិនបានញ៊ាំអី ? »

My two boyfriends ( Completed )Where stories live. Discover now