⭑ 1

143 28 3
                                    

Where's my Ramyeonz family?

⭑⭑⭑

"បងគឺជាស្នេហាដំបូង និង​ចុងក្រោយ​របស់​ខ្ញុំ បើ​អាច... ខ្ញុំចង់មានវត្តមានក្នុងបេះដូងបងម្តងក្នុងមួយជីវិតរបស់ខ្ញុំ"

1 부

«ល្ងាចនេះជាពិធីជប់លៀងនៅភូមិគ្រឹះ Sim... ថៅកែបានរៀបចំឡើងដើម្បីអបអរ Jake ត្រឡប់មកពីអូស្ត្រាលីវិញ»Jay ដែលជាអ្នកដឹកនាំក្រុមបាននិយាយទៅកាន់សមាជិករបស់គេ។

«យើងមិនទៅទេ! យកពេលរៀបចំផែនការល្អជាង»Heeseung លេងហ្គេមបណ្ដើរ តបទៅ Jay វិញហាក់ដូចជាមិនខ្វល់។

«Yah Hyung! យើងអាចរៀបចំផែនការបានគ្រប់ពេល ប៉ុន្តែ Jake ក៏សំខាន់ដែរ»Sunghoon
និយាយទៅកាន់បងប្រុសដោយធុញទ្រាន់នឹងអាកប្បកិរិយាព្រងើយកណ្តើយរបស់គេ។

«មើលមកយើងដែលខ្វល់ពីគេទេ?» Heeseung ងើបមុខមើល Sunghoon ហើយចោទជាសំណួរ។

Jay ដកដង្ហើមធំ ហើយដើរទៅអង្គុយនៅតុក្បែរ Heeseung។ «ទោះបងមិនចង់ទៅក៏គ្មានជម្រើសដែរ យើងត្រូវធ្វើតាមពាក្យរបស់ចៅហ្វាយ ទោះវាមិនសំខាន់..។ ម្យ៉ាងវិញទៀត Jake... យើងធំឡើងជាមួយគ្នាហើយថ្ងៃនេះជាថ្ងៃដែលគេត្រឡប់មកពីបំពេញក្ដីស្រមៃវិញ ដូច្នេះយើងមិនគួរគ្មានវត្តមានក្នុងរឿងនេះទេ»

«យើងនៅមានវិធីផ្សេងទៀតដើម្បីប្រកែកទេ?» Heeseung និយាយរួចក៏ក្រោកដើរទៅបន្ទប់របស់គេ។

Jay និង Sunghoon មើលមុខគ្នា ហើយដកដង្ហើមធំ។ ពួកគេដឹងថា Heeseung មិនបានផ្លាស់ប្តូរចិត្តដែលស្អប់ Jake ទេ ប៉ុន្តែពួកគេសង្ឃឹមថា Jake នឹងមិនស្អប់ Heeseung។

«រយៈពេល 5 ឆ្នាំហើយចាប់តាំងពី Jake បានចាកចេញ... Heeseung hyung នៅតែស្អប់គេ» Sunghoon និយាយហើយដកដង្ហើមធំ។

«ក្តីសង្ឃឹមចុងក្រោយរបស់យើងគឺសុំអោយ Jake អាចផ្លាស់ប្តូរ Heeseung hyung បាន» Jay បាននិយាយ។

«ហឹម... ហើយឯណា Ni-ki?» Sunghoon សួរ។

«ប្រហែលជាកំពុងរង់ចាំ Jake» Jay ឆ្លើយតប។

Sunghoon ងក់ក្បាល ហើយពួកគេដើរទៅបន្ទប់របស់ពួកគេ ដើម្បីរៀបចំកម្មវិធីជប់លៀងល្ងាចនេះ។

រនាំងស្នេហ៍⭑ HEEJAKEWhere stories live. Discover now