"Can you be my girlfriend Flora?"

16 1 0
                                    



ព្រឹកថ្ងៃថ្មី~

រាងកាយក្រាស់ដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់ តែត្រូវរំខានដោយសម្លេងនាឡិកា. គេមិនអាចគេងស្ពឹកទេ គេមានការងារច្រើនត្រូវធ្វើ. រាងក្រាស់លូកយកទូរស័ព្ទចុចផ្ញើសារទៅរាងតូចទាំងញញឹមបន្តិច រួចក៏ក្រោកទៅសម្អាតខ្លួន និងរៀបចំខ្លួនទៅធ្វើការតាមទម្លាប់របស់គេ.

Flora POV

អាកាសធាតុចុះត្រជាក់បន្តិចធ្វើឲ្យកញ្ញារូបស្រស់ Flora ចង់គេងបន្ត តែត្រូវងើប ដោយសារគេត្រូវទៅធ្វើការថ្ងៃដំបូង
នាងមិនទាន់ងើបពីគ្រែនោះទេ កំពុងរកទូរស័ព្ទដើម្បីបើកមើល។ ពេលនោះក៏បានឃើញនរណាម្នាក់ chat មកថា

"អារុណសួស្តី Flora! ល្ងាចជួបគ្នាណា៎!" អ្នកដែលផ្ញើសារមកនាងគ្មាននរណាក្រៅពី Yoongi ទេ។ សារខ្លីមួយនេះបានធ្វើឲ្យ នាងលង់ស្រឡាញ់គេម្តងទៀត ក៏ដោយសារនាងមិនដែលទទួលបានសារបែបនេះមិត្តប្រុសនាងពីមុនមកទេ. រាងក្រាស់ Yoongi បានធ្វើឲ្យនាងញញឹមពេញមួយថ្ងៃ។

ពេលល្ងាច~

Flora បានស្លៀករ៉ូបមួយទឹកសមុទ្រមានផ្កាតូចៗនៅលើរ៉ូប នាងបានផាត់មុខស្រាលៗ បូករួមជាមួយនឹងរូបរាងតូចច្រឡឹងរបស់នាងបានធ្វើឲ្យមនុស្សគ្រប់គ្នាមើលមកនាង។

ពួកគេបានណាត់គ្នានៅភោជនីយដ្ឋានមួយកន្លែងនៅក្នុងទីក្រុង។ Yoongi បានមកដល់មុននាង បន្តិចក្រោយមក Flora បានដើរចូលមកជាមួយស្នាមញញឹមតិចៗ ភ្នែកសម្លឹងរក crush របស់ខ្លួន. នាងក៏បានក្រឡេកឃើញរាងក្រាស់កំពុងសម្លឹងមើលនាងទាំងមិនដាក់ភ្នែក។ នាងបានចូលអង្គុយ ដោយឃើញនាយសម្លឹងមិនព្រិច រាងតូចលើកដៃបក់ពីមុខគេ។ រាងក្រាស់បានភ្ញាក់មកវិញនិងឆ្លើយតបនឹងសំណួររបស់រាងតូច

"ស្អាតខ្លាំងណាស់..." Yoongi ពោលឡើងក្នុងចិត្ត

"លោកមកដល់យូរហើយហេ?" Flora ពោលឡើងទាំងអឹមអៀន ធ្វើឲ្យអ្នកម្ខាងនោះចាប់ដឹងភ្លាមមថានាងកំពុងអៀន

"Flora នៅតែអៀនខ្ញុំដូចពីមុនដដែល" គេសួរបកទៅរាងតូចវិញ ដោយចាប់អារម្មណ៍ថ្ពាល់នាងចាប់ផ្តើមក្រហមដូចប៉េងប៉ោះ នាងពិតជាអៀននឹងគេ កាលពីនៅរៀនជាមួយគ្នា នាងមិនហ៊ាននិយាយរកគេនោះទេ

First lady - មនុស្សស្រីដំបូង♡Where stories live. Discover now