រឿង ᥫᩣភ្នាល់ស្នេហ៍ដាក់បេះដូងᥫᩣ ភាគ1
* ម៉ាក់....*
សំឡេងគ្រាប់កាំភ្លើងបានបាញ់បន្លឺឡើងនៅតំបន់ព្រៃឈើមួយយ៉ាងធំ ដែលមានពោរពេញទៅដោយរសជាតិបៃតងយ៉ាងខៀវស្រងាត់ ជាមួយនឹងសំឡេងជ្រុះស្លឹកឈើងាប់តិចៗ ស្របពេលដែលមានសម្រឹបជើងរបស់ក្មេងស្រីម្នាក់កំពុងតែប្រឹងរត់គេចពីអ្វីម្យ៉ាង ចំណែកឯសំឡេងកាំភ្លើងវិញ ក៏បាញ់ពីក្រោយនាងមិនឈប់ ក៏ប៉ុន្តែមិនបានត្រូវនាងនោះទេ។
ស្រីម្នាក់នេះប្រឹងរត់គេចរហូតដល់ផ្ទះថ្មចាស់បូរាណដែលដែលមានជាច្រើនជាន់សឹងហើយតែដូចអាគារអញ្ចឹង ត្រូវបានគេវាយកំទេចខ្ទេចខ្ទីអស់នេះ ទើបនាងប្រញាប់រត់ចូលទៅយ៉ាងលឿន។ គ្រាន់តែនាងរត់ចូលក្នុងផ្ទះនោះបានបន្ទិច ក្រុមបុរសប៉ុន្មានជា 4-5 នាក់បានរត់មកដល់ទីនេះដូចគ្នា ហ្នឹងរត់ចូលស្វែងរកនាងនៅក្នុងផ្ទះនេះផងដែរ
« អ៎ាយ~ ចេញទៅ ចេញឲ្យឆ្ងាយពីយើងទៅ បើមិនចង់ឱ្យយើងហក់សម្លាប់ខ្លួននៅទីនេះទេ » យូសុី គ្រាន់តែឃើញក្រុមបុរសប្រាំនាក់នោះរកខ្លួនឃើញភ្លាម នាងក៏រត់មកជាន់លើគេបង្អស់ ហើយទីនេះលែងមានផ្លូវរត់ទៅណាបន្តទៀតហើយ ទើបនាងគំរាមពួកគេដែលមកតាមនាងនេះ
« អ្នកនាងគួរតែទៅតាមពួកខ្ញុំតាមសម្រួលទៅ កុំឱ្យពួកខ្ញុំលំបាកជាងនេះទៀតអី លោកម្ចាស់គាត់នឹងអត់ទោសឱ្យអ្នកនាង » បុរសម្នាក់នៅក្នុងក្រុមបាននិយាយទៅកាន់យូសុីទាំងទឹកមុខសុំអង្វរ នេះសឹងតែមួយថ្ងៃហើយដែលពួកគេតាមចាប់អ្នកនាងរបស់ពួកគេ ពួកគេពិតជាពិបាកខ្លាំងណាស់ទម្រាំតែតាមមកទាន់នាង
« ទោះខ្ញុំស្លាប់ក៏ខ្ញុំមិនត្រឡប់ទៅឋាននរកវិញដែរ បើសិនជាឱ្យយើងទៅ យើងសុខចិត្តស្លាប់នៅទីនេះប្រសើរជាងត្រឡប់ទៅ ចូលក្នុងគុកងងឹតវិញដែរ ហើយផ្ដាំពាក្យនេះប្រាប់ទៅម្ចាស់ឯងផង កុំគិតថាគេធ្វើអ្វីបានតាមតែចិត្តនោះ ខ្ញុំក៏ជាមនុស្សដូចគ្នាខ្ញុំក៏មានបេះដូងខ្ញុំក៏ចេះឈឺចាប់ អញ្ចឹងហើយបើគេយកនាងស្រីនោះហើយ ខ្ញុំក៏មិនទៅពាក់ព័ន្ធជាមួយនឹងមនុស្សដែលស្មូករោគបែបនេះដែរ »
YOU ARE READING
🌸ភ្នាល់ស្នេហ៍ដាក់បេះដូងᥫᩣ
Action* គ្រប់យ៉ាងដែលលោកធ្វើល្អដាក់ខ្ញុំ វាគ្រាន់តែជាការសម្ដែងទេមែនទេ? ហេតុអ្វីលោកធ្វើបែបនេះចំពោះខ្ញុំ? * * មកពីឯងវាល្ងង់! ឯងល្ងង់ដើរចូលហ្គេមរបស់យើងដោយខ្លួនឯងទេ! ឯងក៏ដឹងថាយើងស្អប់ឯងប៉ុណ្ណា ក៏ប៉ុន្តែមកពីឯងល្ងង់ ល្ងង់ដែលគិតថាយើងស្រលាញ់មនុស្សដូចឯង អាកូនអ្នកបម...