"ចៅហា៎ មកញុាំបាយសិនមកចៅប្រយ័ត្នតែឃ្លានតាមផ្លូវណាចៅ"សម្លេងលោកយាយវ័យប្រហែលខ្ទង់50ជាង ហៅចៅប្រុសដែលត្រូវទៅរៀនបន្តនៅឯseoul
"បាទ លោកយាយចៅទៅហើយ"សម្លេងអ្នកកម្លោះsunoo ក៏ឆ្លើយតបនឹងលោកយាយ
Sunoo គេរស់នៅឯកោះ deagyu តាំងពីក្មេងម្លេះ ឳពុកម្ដាយរបស់ស៊ូនូបានចែកឋានចោលគេតាំងពីអាយុ5 ឆ្នាំមកម្លេះព្រោះតែគ្រោះថ្នាក់ចរាចរណ៍ ដោយសារគ្មានឳពុកម្ដាយជាទីទំនុកបម្រុងលោកយាយរបស់sunooបានយកគេមកចិញ្ចឹម ដោយផ្គត់ផ្គង់គ្រប់យ៉ាងទៅsunoo បែបនេះហើយsunoo ក៏ខំប្រឹងរៀនទទួលបានអាហាររូបករណ៍ទៅរៀននៅសាលាដ៏ល្បីមួយនៅឯseoul ហើយស៊ូនូក៏ស្រឡាញ់លោកយាយរបស់គេខ្លាំងណាស់ដែរ
"Sunooហា៎ ពេលទៅដល់នោះតេប្រាប់យាយផងណាចៅ"លោកយាយនិយាយផ្ដែផ្ដាំចៅ ព្រោះគាត់បារម្ភខ្លាចចៅបាត់ទៅបាត់ ព្រោះក្នុងកែវភ្នែកលោកយាយ ចៅប្រុសគាត់នៅតែជាកូនក្មេងចឹង គាត់មើលថែsunooប្រៀបដូចជាគ្រាប់ពេជ្រមួយអញ្ជឹង គាត់តែតែថាស្ដីអោយ sunoo ព្រោះគាត់ស្រឡាញ់ ចង់ឱ្យsunooល្អ មិនចង់អោយចៅដើរកន្លងផ្លូវមិនល្អ
"បាទ...លោកយាយទៅដល់ចៅនឹងតេប្រាប់លោកយាយភ្លាមៗ មិនឱ្យភ្លេចទេ យាយនៅក្នុងចិត្តនិងបេះដូងចៅម្នាក់នេះជានិច្ច"sunooក៏ញញឹម និងនិយាយឱ្យលោកយាយបានញញឹមផង
"ផ្អែមណាស់យើងនឹង ហើយពេលទៅ ញុាំអីឱ្យឆ្ងាញ់ៗណាចៅ ហើយត្រូវញុាំអោយឆ្អែត ហើយបើចៅខ្វះខាត ឬ ត្រូវការលុយអីចៅត្រូវតែតេរមកយាយដាច់ខាត កុំលាក់ទុកណា បៀមទុក្ខតែឯង ត្រូវការប៉ុន្មានក៏យាយឱ្យដែល"យាយក៏និយាយប្រាប់sunoo
"ចៅធំហើយ ចៅទៅដល់ចៅធ្វើការរកលុយខ្លួនឯងបានហើយយាយ"sunoo
ពេលញុាំបាយរួចsunooក៏រៀបចំខ្លួនដើម្បីទៅប្រលានយន្តហោះ ព្រោះបន្តិចទៀត នឹងមានគេមកយកហើយ
"ចៅ ចាំយាយមួយភ្លែត"និយាយរួច យាយក៏ឡើងទៅយក ខ្សែ.ក.មួយខ្សែ ដែលមានត្បូងតូចៗពណ៍ផ្កាឈូកស្រាល និងលុយមួយចំនួនមកផងដែល រួចក៏ទាញដៃរបស់sunoo និងអោយប្រាក់មួយចំនួនឱ្យទៅsunoo
"នេះចៅយកទៅ ចៅត្រូវចេះមើលថែខ្លួនឯងណាចៅ យាយនៅឆ្ងាយពីចៅណាស់ ហើយត្រូវផ្លូវល្អណាចៅកុំដើរកន្លងពួកជនពាលមិនល្អទេ"យាយក៏និយាយផ្ដែផ្ដាំsunoo
![](https://img.wattpad.com/cover/370726553-288-k8422.jpg)