រាត្រីខែភ្លឺព្រះចន្ទពេញវង់ល្អព្រោះជាថ្ងៃពេញបូណ៌មីហើយក៏ដល់ពេលកំណត់ដែរយប់នេះយាម២ព្រះមហេសីធំយាងទៅជួបរាជគ្រូតាមការសន្យា។
នារាត្រីយប់ស្ងាត់នៅក្នុងដំណាក់ដែលមឆនតែពន្លឺទានដុតបំភ្លឺផ្លុងៗចំណែកព្រះមហេសីបើកភ្នែកឡើងងាកមកទតស្វាមីព្រោះចង់ដឹងថាទ្រង់ផ្ទុំលក់ហើយឬនៅព្រោះទ្រង់ប្រញាប់ចេញទៅកុំអោយខកពេលច្រើន...។
បន្ទាប់មកជីមីនក៏លួចទៅតែងខ្លួនធ្វើអ្នកបម្រើហើយលូតចុះតាមមាត់បង្អួចក្នុងដំណាក់របស់ព្រះអង្គតែទាស់ថាបង្អួចនោះវាខ្ពស់ធ្វើអោយមហេសីស្ទាក់ស្ទើរនឹងលូតចុះតែមិនមែនជាបញ្ហាសម្រាប់ទ្រង់ទេទ្រង់បានលូតចុះមួយទំហឹងទាំងមិនខ្លាចឈឺរួចក៏រត់ចេញទៅបាត់។
+ ព្រះវិហារ
រាជគ្រូកំពុងតែរៀបចំពិធីល្មមស្របពេលមហេសីជីមីនមកដល់,ជីមីនក៏ចងសេះទុករួចរាល់មុននឹងចូលទៅរករាជគ្រូដែលរងចាំនៅក្នុងព្រះវិហារ។
" រាជគ្រូ ! " ជីមីនមានបន្ទូលស្របពេលងាកឆ្វេងស្ដាំមើលខ្លាចថាមានអ្នកតាមមក
" ថ្វាយបង្គំព្រះមហេសី ទ្រង់ពិតជាយាងមកតាមការសន្យាពិតមែនសូមអរគុណព្រះគុណ បើអញ្ចឹងស្ដេចយាង " រាជគ្រូមិនចាំយូរនាំតែខាតពេលគាត់ក៏យាងជីមីនអោយចូលក្នុងរង្វង់ដែលគាត់បានគូស
" ទ្រង់ត្រូវនៅក្នុងនេះរហូតដល់ខ្ញុំម្ចាស់ប្រាប់អោយទ្រង់ចេញទ្រង់ត្រូវតែចេញជាប្រញាប់ " រាជគ្រូ
" បាន ! ប៉ុន្តែយើងចង់ដឹងថាហេតុអីរឿងនេះកើតឡើងមកលើយើង ហើយតើអ្នកណាមានបំណងអាក្រក់មកលើយើង " ជីមីនមានបន្ទូលដោយការចង់ដឹងជាខ្លាំងព្រោះយូរយារណាស់ហើយមិនដែលមានរឿងទាំងនេះកើតឡើងចំពោះទ្រង់ទេ
" គេមិនដែលចង់អោយយើងដឹងទេ ប៉ុន្តែតើទ្រង់មានសត្រូវក្នុងរាជវាំងដែលទេ? តើសត្រូវនោះជាសត្រូវស្នេហាមែនទេ? " រាជគ្រូនិយាយចេញមកធ្វើអោយជីមីនចាប់ចំណុចបានភ្លាមព្រោះគ្មានអ្នកណាក្រៅពីមហេសីទីពីរទេប៉ុន្តែជីមីនមិនចង់បញ្ចេញឈ្មោះឡើយ
" មាន ! យើងដឹងហើយថារាជគ្រូមានន័យពីអ្វី! អ្នកដែលធ្វើរឿងនេះបានមានតែនាងប៉ុណ្ណោះ " ជីមីន
YOU ARE READING
ម្ចាស់ក្សត្រីមីន
ChickLit{ព្រះមហេសីត្រូវបានព្រះអង្គទម្លាក់មកជាស្នំឯកមីនតើហេតុអីទៅ បើព្រះអង្គធ្វើបែបនេះប្រជារាស្ត្រដូចជាពួកខ្ញុំមិនសុខចិត្តទេក្រាបទូល តើចូសុននឹងទប់ទល់ជាមួយសង្គ្រាមយ៉ាងម៉េចទៅ }