ឈុតខ្លីៗ

292 21 10
                                    

( មកបែបខ្លីតែខ្លីបែបវែងជាងមុន😌ដោយសារadminរវល់ទៅស្រុក ដល់ចឹងទៅសរសេររឿងអត់ទាន់បាន1ភាគទេ ហេតុនេះមានតែទម្លាក់ភាគខ្លីមកបង្អើលអ្នកអានលេងសិន កុំឱ្យស្ងាត់🙈😁)

ឈុតនៅក្នុងភាគមួយនាពេលខាងមុខ.....

« បងនឹកអូនណាស់ប្រពន្ធសម្លាញ់ចិត្តបងអ៉ើយ »រាងក្រាស់និយាយយ៉ាងស្រទន់ផ្អែមល្ហែម ឱ្យរាងស្តើងស្តាប់ហើយកាន់តែរញ្ជួយចិត្តរួចតបគេវិញយ៉ាងផ្អែមស្រទន់

« អូនក៏នឹកបងដូចគ្នាប្តីសម្លាញ់ចិត្តអូន » ឮប្រពន្ធតបហើយរាងក្រាស់សែនត្រជាក់ចិត្តដល់ក្រឳបេះដូង គេចាប់លើកនាងពច្រកកៀវពីមុខរួចបោះជំហានវែងៗសំដៅចូលក្នុងផ្ទះ ដៃគេឆ្វាក់ឱបរឹតចង្កេះតូចជាប់ណែន  ខណៈនាងថ្ពក់ជើងកៀវចង្កេះគេហើយ ដៃលូកឱបកគេយ៉ាងស្អិតរមួតដូចគ្នា កែវភ្នែកស្វាមីនិងភរិយាសម្លឹងគ្នាឥតព្រិចជាមួយស្នាមញញឹមនៃភាពរីករាយអស់ពីបេះដូង ឃើញគេដើរបម្រុងឡើងលើជណ្តើររាងស្តើងក៏សួរគេធ្វើភ្នែកភ្លិះៗ
« ប្តីសម្លាញ់បងឡើងទៅណាហ្នឹង មិនគិតនៅញ៊ាំបាយសិនទេហ្អេស៎? »

« អត់ញ៊ាំទេ នឹកប្រពន្ធពេកបងលេបបាយមិនចូលទេ បងអត់ឃ្លានបាយអត់ឃ្លានអីទាំងអស់ បងឃ្លានតែអូន » និយាយហើយគេញញឹមយ៉ាងច្រឡឺមរួចមិចភ្នែកដាក់នាងថែម ឱ្យរាងស្តើងអៀនឡើងក្រហមថ្ពាល់ដូចផ្លែប៉េសទុំ

« ឆ្កួត~ » នាងថាឱ្យគេតិចៗទាំងអៀនចង់ប្រកាច់ហើយញញឹមរីកមាត់ឡើងស្ងួតជើងធ្មេញ ឯគេក៏ដូចគ្នាកាន់តែឃើញនាងអៀនគេកាន់តែក្នាញ់ស្ទើរលេបនាងចូលពោះ ឡើងជណ្តើរបណ្តើរគេថើបមាត់នាងជូប៎ៗមិនឈប់ហើយនិយាយទាំងអារម្មណ៍ងប់ងុលវីវក់

« ប្រពន្ធសម្លាញ់ឱ្យប្តីសុំមួយណា » ឮគេនិយាយហើយរាងស្តើងធ្លាក់ទឹកមុខធ្វើភ្នែកម៉ក់ៗគ្រវីក្បាលតិចៗ

« ហ្អឹម អត់ទេ »មុននឹងតបចម្លើយឱ្យគេគាំង
« អូនឱ្យបងពីរ » និយាយផងនាងលើកម្រាម2បញ្ជាក់ផងយ៉ាងខ្ជូតសាហាវឃោរឃៅ ហើយសើចឡើងលឹបភ្នែកអស់ព្រោះមុនហ្នឹង បានPrankធ្វើសុីផ្លូវអារម្មណ៍គេ

« អីយ៉ូយ អ៊ែមខ្លាំងណាស់ប្រពន្ធបង » គេសើចស្ញាញឡើងចង់រហែកមាត់ ប្រពន្ធអាណាគេហ្នឹងក្បាលខូចមិនធម្មតាទេ
« បែបនេះបងប្រហែលត្រូវសុំរាងច្រើនបន្តិចហើយទប់ចិត្តមិនជាប់ទេក្នាញ់ណាស់លោកអ៉ើយ » ខ្សឺតៗ ត្រូវប្តីមុជថើបថ្ពាល់ រាងស្តើងសើចស្ញេញហើយតបវិញយ៉ាងខូចមិនណយ

« ប៉ុន្មានក៏បានដែរ ឱ្យតែបងពេញចិត្តអូនព្រមឱ្យតាមប្រាថ្នា តែសុំត្រឹមទុកកម្លាំងឱ្យអូនអាចងើបរួចនៅថ្ងៃស្អែកផងណាប្តី »

« អូហូយ ខ្លាំងណាស់ប្រពន្ធបង បែកតែប៉ុន្មានថ្ងៃពូកែសម្តីមិនធម្មតាទេ ទៅរៀនមកពីណាហ្នឹងប្រពន្ធសម្លាញ់ហ្អើយ » បើប្រពន្ធបុិនតែយ៉ាងហ្នឹងងាប់ប្តីហើយ ទៅណាពីប្រពន្ធអត់រួចទេជាតិនេះ

« អូនរៀនមកពីបងឯងហ្នឹង ទាំងខូចទាំងច្រឡឺមស្អប់ណាស់ នាក៎ៗ »សឺតៗ~ និយាយបណ្តើរដៃតូចក្រសោបមុខដ៏សែនសង្ហារបស់ប្តីថើបថ្ពាល់គេខ្សឺតៗឆ្វេងផងស្តាំផង ធ្វើឱ្យអ្នកជាប្តីសប្បាយចិត្តហួសថ្លែងញញឹមចង់រីកមាត់ដល់គុម្ពត្រចៀក ប្រពន្ធអាសង្ហាណាទេ អីក៏គួរឱ្យក្នាញ់គួរឱ្យស្រឡាញ់ម្ល៉ឹងទៅលោកអ៉ើយ ម្តងនេះដឹងតែប្តីងប់ងើបក្បាលលែងរួចហើយ ងប់ខ្លាំងតែម្តង

« ទៅដល់បន្ទប់បងលេបអូនចូលពោះហើយចាំមើលចុះ »

(ពេលដល់បន្ទប់ហើយអូនតួ be like: អួយៗ អួយបង យូរៗជួបម្តងអួយគ្រញិចអូនម្ល៉ឹង បងធ្វើៗ អញ្ចឹង ប្រយ័ត្នបាក់ឆ្អឹងអូនមិនដឹងទេ😫)

នឹងមកដល់ក្នុងពេល2ពាន់ឆ្នាំខាងមុខ😚
_______

Admin : នែ៎ មកម្តងនេះលះម្ល៉េះកូនស្រីម្តាយ 😭

កូនស្រីadmin : មកពីប្តីពូកែថ្នមចិត្តពេកហ្នឹងណាម៉ែ🤭😁

Admin: អូ 🌝🔥 បើចឹងដាក់ទៅកូន លះកូនលះ ពួយឱ្យណាណីទៅម៉ែចាំសាប់ផត🤣ដាក់ឱ្យផ្អើលអ្នកអានម្តងមើល🤣🤣

My two boyfriends ( Completed )Where stories live. Discover now