Ep4. ស្ដេចឈ្លើយ✨

418 49 4
                                    

ផននិងជេមដែលមានបញ្ជារស្វែងរក J នោះវិញក៏ព្យាយាមស្វែងរកសើុបសួរពីផ្ទះមួយទៅផ្ទះមួយអស់ជាង20ផ្ទះក៏ត្រូវមកស្កាក់នៅនឹងផ្ទះវីឡាមួយកន្លែង ហើយវីឡានេះផងដែរក៏ជារបស់ភូវីនហ្នឹងឯង

អ្នកទាំងពីរឈរមើលផ្ទះវីឡានេះមួយសន្ទុះក៏កើតការងើយឆ្ងល់ភ្លាម វីឡាមួយទាំងមូលបែរជាគ្មានកាំមេរ៉ាសុវត្ថិភាពឬអ្នកយាមអីសោះក្រៅពីទ្វារបងដែរមានពណ៍ប្រាក់នេះ ប៉ុន្តែពួកគេមិនបានខ្វល់ច្រើនក៏បោះជំហ៊ានចូលក្នុង..
តុក តុក
+ក្រាក

«សួស្ដី! ពួកយើងគឺជាក្រុមប៉ូលីសសម្ងាត់»ផននិយាយហើយក៏ដកនាមប័ណ្ណរបស់គេចេញពីហោប៉ៅបង្ហាញទៅភូវីន

«បាទ! តើលោកប៉ូលីសមានការអីដែរ?»ភូវីនធ្វើជាសួរបកវិញព្រោះគេដឹងតាំងពីដំបូងដែរថាពីរនាក់នេះមកឈរមុខរបងផ្ទះរបស់គេអស់5នាទីទៅហើយទើបសម្រេចថាចូល ។មិនមែនគេមិនដាក់កាំមេរ៉ាសុវត្ថិភាពទេគឺគេដាក់ តែកាំមេរ៉ានឹងវាតូចពេកមើលមិនឃើញទើបទាំងពីរនាក់នេះមិនបានចាប់អារម្មណ៍។

«គឺយើងចង់មកសាកសួរព័ត៌មានតិចតួច!»gem
«ប៉ុន្តែ..លោកនៅតែម្នាក់ឯងទេ?»ជេមសួរឡើងព្រោះតែមួយវីឡាឃើញតែភូវីនម្នាក់ឯងចេញមកទទួលពួកគេ ធម្មតាបើមានភ្ញៀវពិសេសបែបនេះដឹងតែចេញមកស្វាគមន៍ច្រើននាក់ហើយ...

«ទេ! ខ្ញុំនៅជាមួយមិត្តតែគេនៅខាងក្នុង សូមអញ្ជើញ!!»ភូវីនថាហើយក៏អញ្ចើញអ្នកទាំងពីរចូលក្នុង

+បន្ទប់ទទួលភ្ញៀវ
កម្លោះសង្ហារទាំងពីររូបដើរចូលមកក្នុងហើយក៏សម្គាល់ថាគ្មានអ្វីគួរអោយសង្ស័យឡើយប៉ុន្តែពេលដែលមកដល់បន្ទប់ទទួលភ្ញៀវទាំងពីរនាក់ភ្ញាក់ចង់ងាប់ព្រោះតែឃើញហ្វូតកំពុងតែជក់បារីធ្វើប្រងើយមិនខ្វល់ពីអ្វីទាំងអស់ ហើយបើសំឡេងទូរទស្សន៍វិញបើកដល់ហឹងត្រចៀក..។ ចំណែកឯភូវីនឃើញហើយក៏លួចសើចព្រោះតែអ្នកណា៎ក៏ដោយអោយតែមកផ្ទះគេឃើញហ្វូតគឺចេះតែភ្ញាក់រហូតដោយសារតែចរិតហ្វូតល្អពេក ជក់បារីសុទ្ធតែដាក់ជើងលើតុ។

«ហ្វូត...បន្ថយសំឡេងបន្តិច!!!!»phuwin ស្រែកឡើងខ្លាំងៗព្រោះបើមិនស្រែកខ្លាំងទេប្រាកដណាស់អ្នកម្ខាងទៀតស្ដាប់មិនឭ

The criminal (ឧក្រិដ្ឋជន)Where stories live. Discover now