Part 74 : ដោះលែង

337 29 27
                                    

រាងស្តើងក៏ទទួលកាដូទាំងអារម្មណ៍រំភើបដូចគ្នា អីគេហ្នឹង យប់ហ្នឹងខ្លាចគេអត់ឱ្យមែនបានសុទ្ធតែផ្ញើកាដូមកល្បួងចិត្តទៀតនាក នាងញញឹមឡើងស្ងួតជើងធ្មេញ សូម្បីតែមិនទាន់បានបើកមើលនៅឡើយ ចង់ដឹងដល់ហើយថាក្នុងកាដូហ្នឹងមានរបស់អីទៅណ៎ ។ ស្រីតូចទម្លាក់ខ្លួនអង្គុយលើគ្រែរួចលើកកាដូអង្រួនតិចៗទាំងញញឹម  វាស្រាល ហើយក៏លាន់ស្រិបៗ នាងទាយមិនត្រូវថាជាអ្វី បន្ទាប់ក៏ស្រាយផ្កាបូរដែលចងនៅលើនោះ ហើយបើកកាដូមើល  ពេលបើកកាដូហើយចិញ្ចើមនាងជ្រួញបន្តិច ព្រោះអត់មានឃើញអី ឃើញតែសន្លឹកបួនជ្រុងជាច្រើនសន្លឹកដែលទំនងជារូបថតដែលគេដាក់ផ្កាប់ចុះទើបនាងមិនទាន់ដឹងថាជារូបអ្វី រាងស្តើងប្លែកចិត្តតែមុខនៅញញឹមចង់ដឹងថាគេផ្ញើរូបអីធ្វើជាកាដូឱ្យនាង ដៃតូចលូកចាប់រូបថតផ្ងារឡើង ស្រាប់តែទឹកមុខដែលពោរពេញដោយស្នាមញញឹមស្រស់មុននេះ បានប្រែប្រួលភ្លាមៗ បបូរមាត់នាងញ័រទឹកភ្នែកដាបចេញដៃដែលកាន់រូបថតក៏ញ័រ បេះដូងដែលទើបតែព្យាបាលបានពេលនេះប្រែក្លាយជាប្រេះបែកខ្ទេចខ្ទីគ្មានសល់ ព្រោះតែគេ វាកើតឡើងម្តងទៀតហើយ មនុស្សប្រុសដដែល ធ្វើរឿងដដែល  សន្យាមិនក្បត់តែនៅតែក្បត់ នាងអួលដើមកទ្រូងឆ្វេងចុកអួលណែន ឆួលចុងច្រមុះទឹកភ្នែកហូរមករហាម ឈឺណាស់ ចុកចាប់ក្នុងចិត្តណាស់ ដៃញ័រៗទាំងគូប្រឹងទាញរូបថតមើលម្តងមួយៗទាំងទឹកភ្នែកស្រក់តក់ៗ រូបគេជាមួយនារីរ៉ូបក្រហមសែនសុិចសុីកំពុងពពាក់ពពូនគ្នាមានទាំងខាងប្រុសនៅលើហើយក្រឡាស់ប្តូរទៅស្រីនៅលើវិញ មើលទៅទំនងជាស្អិតរមួតគ្នាសម្បើមណាស់ បានឃើញរូបអស់នោះហើយ នាងឈឺលើសពីពាក្យថាឈឺ គេមិនព្រមកែ ទើបតែសន្យានឹងនាងហើយ តែគេបែរជាលួចក្បត់នាងបានភ្លាមៗ ឆ្កែកន្ទុយខ្វៀននៅតែខ្វៀនទីបំផុតនាងជឿហើយ ពាក្យដែលគេនិយាយពិតជាមិនខុសទេ មនុស្សប្រុសដែលធ្លាប់ក្បត់ដល់ក្លាយជាសន្តានហើយទោះចង់កែក៏កែមិនបានដែរ រាងស្តើងក្តាប់រូបថតណែនដៃជាមួយទឹកភ្នែកដែលហូរជោកជាំ គេបានបំផ្លាញទំនុកចិត្តចុងក្រោយដែលនាងបានផ្តល់ឱ្យគេអស់ហើយ តទៅនាងលែងជឿលែងស្តាប់គេទៀតហើយ
« ផាក សុងហ៊ុន ស្នេហារវាងលោកនឹងខ្ញុំប្រហែលបានដល់ទីបញ្ចប់ហើយ ខ្ញុំឈប់រំពឹងអីពីលោកទៀតហើយ » នាងនិយាយទាំងឈឺផ្សាអួលណែនពេញបេះដូង ទឹកភ្នែកហូរម៉ាត់ៗ មិនថាគេធ្វើបាបនាងម្តងហើយម្តងទៀតយ៉ាងណា ក៏នាងក៏នៅតែអាចអភ័យ ប៉ុន្តែបើគេក្បត់នាងម្តងហើយម្តងទៀត នាងពិតជាមិនអាចទទួលយកបានទេ អ្នកដែលចាត់ទុកថាទង្វើក្បត់ជារឿងតូចតាចប្រហែលមកពីអ្នកនោះចាត់ទុកស្នេហាជាការលេងសើចឬការកំដរ តែនាងមិនមែនទេ សម្រាប់នាង នាងស្រឡាញ់ពិត ផ្តល់បេះដូងឱ្យគេពិតៗ មានតែមនុស្សដែលធ្លាប់ស្រឡាញ់នណារម្នាក់ខ្លាំងប៉ុណ្ណោះទើបយល់អារម្មណ៍មួយនេះថាឈឺប៉ុណ្ណា អារម្មណ៍ដែលត្រូវគេក្បត់ អារម្មណ៍ដែលឃើញមនុស្សប្រុសដែលយើងស្រឡាញ់ទៅដេកជាមួយស្រីផ្សេង នាងចុកចាប់ណាស់អួលណែនណាស់ទ្រូងនាងតឹងចង់ស្ទះវាស្ទើរតែធ្វើឱ្យនាងស្រែកទ្រហោយំហើយ តែនាងខំទប់ កាន់តែទប់វាក៏កាន់តែឈឺ រាងស្តើងងើបដើរចេញសន្សឹមៗដូចមនុស្សគ្មានព្រលឹងគ្មានវិញ្ញាណ ដើរទៅបើកវាំងននខាងជញ្ជាំងកញ្ចក់ សម្លឹងមើលទៅសមុទ្រដែលធំល្វឹងល្វើយឆ្ងាយស្រឡះដាច់កន្ទុយភ្នែក វាដូចជាជីវិតនាងពេលនេះ វាល្ហល្ហេវណាស់ អ្វីក៏នាងមិនរំពឹងទៀតដែរ នាងឈរសម្លឹងមើលទៅក្រៅជាមួយទឹកភ្នែកដែលហូរមករឹមៗឥតឈប់ តាមតែចិត្តដែលឈឺនាងចង់តែដើរចូលសមុទ្រនោះចូលឱ្យលង់ស្លាប់បាត់ព្រោះមិនចង់ទ្រាំនឹងការឈឺចាប់មួយនេះ តែនាងស្រាប់តែភ្ញាក់ស្មារតីមកវិញ នាងមិនធ្វើវាទេដោយសារនាងមិនចង់មានឈ្មោះស្លាប់ព្រោះប្រុសក្បត់នោះឡើយ វាគ្មានន័យ ។

My two boyfriends ( Completed )Where stories live. Discover now