Ep1

1.4K 103 18
                                    

មានគេនិយាយថាឱកាសមិនមានច្រើនទេបើសិនជាមានឱកាសហើយគួរតែចាប់យក ចុះបើនៅតែមិនកែមានន័យថាម៉េចវិញ?មានន័យថា..គេម្នាក់នោះអស់កែហើយ
**
ស្នេហាដែលធ្លាប់តែមានក្ដីសុខ!ស្រឡាញ់គ្នារាប់ឆ្នាំតែម្នាក់ទៀតក៍បានប្រែប្រួលតេីអ្នកដែលកំពុងតែស្រឡាញ់គ្មានថ្ងៃប្រែត្រូវឈឺប៉ុណ្នាទៅ?

អតីតកាល
"បងសន្យានឹងអូនបានទេថានឹងស្រឡាញ់អូនគ្មានថ្ងៃប្រែ?"អតីតកាលបានឲយេីងឃេីញពីសិស្សសាលាមួយគូរកំពុងសាសងគ្នាក្រោមដេីមឈរមួយដោយម្នាក់ៗអង្គុយផ្អែកនឹងដេីមឈេីទាំងទឹកមុខមានស្នាមញញឹមជាប់ជានិច្ច!ពួកគេតែងតែមកទីនេះនិយាយគ្នាលែងហេីយប្រលែងលេងឡេីងដូចជាកន្លែងកម្មសិទ្ធរបស់ពួកគេដែលពោលពេញទៅដោយអនុស្សវរីយ

"បងសន្យាទោះថ្ងៃមុខទៅជាយ៉ាងណាក្ដីស្រឡាញ់របស់បងគ្មានថ្ងៃប្រែហើយបងនឹងមេីលថែអូនឲបានល្អជាទីបំផុតទោះជាពេលវេលាដេីរទៅមុខយូរប៉ុណ្នាក៍ទង្វេីដែលបងធ្វេីដាក់អូនពេលនេះគ្មានថ្ងៃប្រែ!"

"ចុះបេីថ្ងៃមុខបងរវល់ហេីយបងទុកអូនចោលទេ?បងនឹងធ្វេីឲអូនឈឺចាប់ទេ?បងនឹងមានស្រីធ្វេីបាបអូនអត់?"

"រវល់ប៉ុណ្នាក៍បងឈ្លាតពេលមករកអូនដែរបងមិនទុកអូនឲរងាឯកោឡេីយហេីយបងនឹងគ្មានថ្ងៃក្បត់ម្ចាសជីវិតបងឲឈឺផ្សាឡេីយបងសន្យា"នាយលើកកូនដៃដើម្បីថ្ពក់ដៃគ្នាថាគេនឹងធ្វើតាមសម្ដីជាមួយស្នាមញញឹម

"អូននឹងចាំមេីលថាបងនឹងធ្វេីបានដូចមាត់ឬអត់?ខ្សឹត"ឃើញបែបនេះហើយរាងតូចញញឹមខ្ចឹបថ្ពកកូនដៃរាងក្រាសវិញហើយក៏ឆ្មក់ទៅថើបថ្ពាល់រាងក្រាសជារង្វាន

"អូនក៍សន្យាដែលថាអូននឹងស្រឡាញ់បងរហូតស្រឡាញ់រហូតគ្មានថ្ងៃប្រែសង្សាសំណព្វចិត្ត!ហេីយនឹងមិនមានចិត្តគំនិតធ្វេីឲបងឈឺចាប់ទេ"

"ហ្វត..នៅពេលថ្ងៃអនាគតយេីងនឹងរៀបការជាមួយគ្នាណា?"

"អូនព្រមគ្រប់ពេល!"

ប៉ុន្តែអ្វីៗ..វាមិនដូចការសន្យាឡើយគ្រប់យ៉ាងត្រូវប្រែខុសស្រឡះខុសពីការរំពឹងទុកទៅវិញ..!បន្ទាប់ពីស៊ូជាមួយគ្នាគ្រប់ឧបសគ្ទទម្រាំមានឈ្មោះជាគូដណ្ដឹងតែ..

អស់កែ Stubborn | Short NovelWhere stories live. Discover now