Ep1:ងប់នឹងអានរឿងប្រលោមលោក

96 7 6
                                    

ផ្តើមក្បាលនៃសាច់រឿងយើងឃើញមាននារីវ័យក្មេងម្នាក់កំពុងតែរួសរាន់ងើបពីគេង រៀបចំខ្លួនទៅសាលា។នាងតែងតែងើបយឺតរាល់ថ្ងៃមិនដឹងថារាល់យប់នាងធ្វើអីខ្លះឬេបានជាងើបទៅរៀនមិនដែលទាន់ម៉ោងបែបនេះ។

«នាងមានឈ្មោះថាKim Jennie តែគ្រប់គ្នាហៅនាងថាNiniព្រោះតែគេមានមុខCute ថ្ពាល់ប៉ោងៗដូចនំគាវ ស្រស់ស្អាត ចិត្តល្អ ជាកូនស្រីទោលក្នុងគ្រួសារ នាងរៀនថ្នាក់ទី12 អាយុ18ឆ្នាំទើបតែពេញក្រមុំ ចូលចិត្តប្រើជីវិតបែមសាមញ្ញៗ។

«ម៉ាក់ ប៉ាកូនទៅរៀនហើយ»ចុះពីលើផ្ទះរត់ទៅថើបប៉ាម៉ាក់រួចរត់ទៅយកកង់ជិះចេញទៅបាត់រកតែម្តាយឃាត់ឲញាំបាយមិនទាន់។

«មិនដឹងថាកូនNiមួយយប់ៗធ្វើអីទេបានជាងើបយឺត. ហើយមិនដែលញាំបាយជុំគ្នាសោះ»លោកគីមដែលត្រូវជាប៉ារបស់Jennie បាននិយាយទាំងហួសចិត្តនឹងកូនស្រី។

«បងធ្វើមើលតែមិនដឹង ថាកូនNiងប់នឹងអានរឿងប្រលោបលោក បានហើយឆាប់ញាំបាយទៅប្រយ័ត្នហួសម៉ោងទៅមើលចម្ការ។»អ្នកស្រីគីមជាម្តាយរបស់Jennie

«គ្រួសារលោកគីមរស់នៅក្នុងខេត្តដេហ្គូរនៃប្រទេសកូរ៉េខាងត្បូង។គ្រួសារគាត់ប្រកបមុខរបស់ដាំផ្លែទំពាំបាយជូ ក្រូច នឹងស្តប៊ឺរី គាត់ជាថៅកែដែលមានជាងគេនៅក្នុងក្នុងតំបន់នេះ។

ងឺត......

សម្លេងកង់ចាប់ប្រាំងដោយស្នាដៃរបស់Jennie បានបន្លឺឡើង។នាងខំជិះកង់យ៉ាងលឿនដើម្បីឲទាន់របងសាលាមិនទាន់បិទ។

«ឯងនេះតែងតែបែបនេះរហូត»អ្នកបិទទ្វាសាលាបានហារស្តីឲJennie

«អីយ៉ា លោកពូធ្វើយ៉ាងមិចបើខ្ញុំងើបយឺត ហើយក៏អរគុណពូដែរខំបិទទ្វាយឺតដើម្បីឲខ្ញុំជិះចូលសាលាទាន់ ចាំពេលចេញលេងខ្ញុំទិញអាហារឲពូ លាហើយ»វាជាទម្លាប់ទៅហើយដែលនាងតែងតែបែបនេះ។ហើយទំនាក់ទនងរវាងនាងនឹងពូសន្តិសុខគឺប្រៀបបីដូចជាប៉ានឹងកូនចឹង។

«លោកគ្រូសុំចូល»

«សារក្រោយមិនបាច់សុំទេ ព្រោះឯងមិនដែលមកលឿងនោះទេ»លោកគ្រូបន្ទុកថ្នាក់ហត់នឹងស្តីឲនាងហើយ។

រឿង សៀវភៅប្រលោមលោកឆ្លងភព📖💫Where stories live. Discover now