Part 75 : អស់សិទ្ធិ

287 35 26
                                    

គេចង់ដឹងណាស់ថាអ្នកណាជាអ្នកនៅពីក្រោយខ្នងនៃរឿងទាំងអស់ហ្នឹង អ្នកណាជាអ្នកជួលមនុស្សស្រីឱ្យទៅដេកជាមួុយគេនៅថ្ងៃនោះ? ហើយអ្នកណាជាអ្នកហៅហាណាឱ្យទៅឃើញ? នឹងមួយទៀតចុងក្រោយគេ តើអ្នកណាជាអ្នកផ្ញើរូបថតទៅផ្ទះលើកោះនោះ?
សុងហ៊ុនបានចាត់ចែងបញ្ជាកូនចៅមួយផ្នែកឱ្យនៅតែតាមស៉ើបរកដំណឹងមនុស្សស្រីដែលនាំគេទៅសណ្ឋាគារ មួយផ្នែកទៀតតាមរកអាអ្នកដែលនាំដឹកកាដូទៅឱ្យរាងស្តើង និងមនុស្សម្នាក់ទៀតដែលគួរតែស៉ើបរកដែរនោះគឺ រែល  គេពិតជាស្តាយណាស់ដែលទៅរកនាងនៅថ្ងៃនោះ សម្រេចចិត្តខុសមួយថ្ងៃតែមិននឹកស្មានថារឿងហ្នឹងតាមលងគេរហូតដល់ពេលនេះ មនុស្សស្រីពិតជាគួរឱ្យខ្លាចគួរឱ្យរអាពិតមែន ឃើញមេឃស្ងប់ខ្យល់ក៏មិនប្រាកដថានឹងគ្មានព្យុះភ្លៀងដែរ ការពិតតាំងពីថ្ងៃដែលដោះស្រាយរឿងជាមួយលោកលីរួច ស្រីរែលនោះមិនដែលលើករឿងទាំងឡាយមករករឿងគេទៀតទេ ហើយក៏មិនដែលបង្ហាញខ្លួនឱ្យគេឃើញដូចគ្នា តែមិនដឹងថាហេតុអីទើបមានរូបគេជាមួយនាងលេចចេញមកម្តងទៀត គេពិតជាឆ្ងល់ណាស់ ។ កូនចៅគេខំពុះពារតាមរកយ៉ាងស្វិតស្វាញ ហើយនៅទីបំផុតពួកគេក៏បានរកឃើញទាំងអ្នកដឹកទាំងស្រីរែល លើកលែងតែស្រីដែលធ្វើសុីគេនៅថ្ងៃនោះ ដោយសារគេគ្មានស្គាល់អ្វីទាក់ទងនឹងស្រីនោះសោះ ទើបពិបាកក្នុងការរកខ្លាំង ។ បន្ទាប់ពីបានដំណឹងមកថាកូនចៅគេចាប់បានអាអ្នកដឹកនោះហើយសុងហ៊ុនក៏បញ្ជាឱ្យនាំក្បាលវាមកចម្រិតសួរចម្លើយ ក្រោយពីលត់វាយ៉ាងដំណំដល់ទ្រមខ្លួនគួរសម នៅទីបំផុតវាក៏ព្រមសារភាព ហើយអ្នកដែលនៅពីក្រោយខ្នងក្នុងការបញ្ជាឱ្យយករូបថតទៅនោះគឺ

_______

សុងហ៊ុននៅក្នុងឡានធ្វើដំណើរតាមផ្លូវដៃគេក្តាប់ណែន ឡានក្នុងល្បឿនដូចព្យុះបានបើកទៅទីតាំងដែលរែលកំពុងនៅ  ដល់កន្លែងភ្លាមកូនចៅគេឈប់ឡានង៉ឺត រាងខ្ពស់បោះជើងចុះពីលើឡានជាមួយទឹកមុខមាំ អង្គរក្ស2នាក់អមពីក្រោយដើរចូលទៅក្នុងរីសតដែលរែលមកស្នាក់លំហែ សុងហ៊ុនដើរចូលទៅស្របពេលរែលក៏ចេញមកដែរ គ្រាន់តែឃើញគេភ្លាមរែលបើកភ្នែកធំៗ ប្រញ៉ាប់គេចចេញតែកូនចៅសុងហ៊ុនរត់ទៅចាប់ទាន់ ទើបនាងជាប់ក្លេទៅណាលែងរួច បានតែរើ
« លែងយើង!! លែង!! ពួកឯងគ្មានសិទ្ធិមកចាប់យើងទេ!! » នាងភ័យខ្លួនព្រោះដឹងពីមូលហេតុដែលធ្វើឱ្យគេមក ហើយរឹតតែភ័យពេលឃើញក្រសែភ្នែករបស់គេ វាមុតខ្លាំងណាស់ វាដូចជាគេអាចអារកឬបាញ់ក្បាលនាងចោលបានភ្លាមៗតែម្តង  សុងហ៊ុនធ្វើមុខស្មើធេងជាមួយក្រសែភ្នែកមួយនោះសម្លឹងទៅស្រីរែលដែលមុខស្លេកដូចគូទមាន់ស្ងោរ រួចនិយាយសម្លេងរឹង

My two boyfriends ( Completed )Where stories live. Discover now