« អាចូ!! ទៅរកស្រីមកឱ្យយើង » គេមិនជឿថាគេមិនអាចបំភ្លេចនាងបានទេ អត់ពីនាងក៏នៅមានស្រីផ្សេងទៀតដែលរង់ចាំគេ ហេតុអីគេត្រូវខ្វល់ពីនាងតែម្នាក់? នាងមានថ្មីបានគេក៏ត្រូវតែមានបានដូចគ្នា ពូកែចោទថាគេក្បត់ ចូលចិត្តគិតថាគេល្មោភស្រីណាស់មែនទេ? ល្អណាស់ ចាប់ពីពេលនេះទៅ គេនឹងធ្វើឱ្យបានដូចនាងចោទប្រកាន់គ្រប់យ៉ាង គេលែងខ្វល់អ្វីហើយ បើធ្វើមនុស្សស្មោះវាឈឺដដែល អញ្ចឹងមានតែក្បត់ សាវាប្តូរគ្រប់ស្រី ត្រឡប់ទៅធ្វើព្រាន ដូរស្រីមិនលស់មួុយថ្ងៃដូចជីវិតគេកាលពីមុនវិញ ឱ្យដឹងទៅថាគេមិនអាចបំភ្លេចនាងបាន ។ អានចូទទួលបញ្ជាចៅហ្វាយស្ទាវហើយ ក៏ប្រញាប់ចេញទៅភ្លាម វាមិនពិបាកទេក្នុងការទៅរកមនុស្សស្រីមកឱ្យចៅហ្វាយគេ ព្រោះមានមនុស្សស្រីជាច្រើននៅចាំលេបត្របាក់ចៅហ្វាយគេ ទាំងអ្នកចាស់ អ្នកថ្មី ទៅរកនៅក្លឹបដែលគេធ្លាប់ទៅ អត់ចេះខ្វះទេ ចង់បាន10ឬ100ក៏បានដែរ ពួកនាងនោះរមួលខ្លួនដោយគ្រាន់តែឃើញរូបថតគេ ទោះអានចូប្រាប់ត្រង់ៗថាចៅហ្វាយគេគ្រាន់តែត្រូវការមនុស្សកម្ចាយអារម្មណ៍ក៏ពួកនាងជ្រួលជ្រើមព្រមដោយឥតក្តីតវ៉ា ងាយណាបានប្រុសសង្ហាឥតទាស់ដេកជាមួយ លោកអ៉ើយ ទាំងសង្ហាទាំងមានកប់ពពក ពួកនាងចង់ស្គាល់រសជាតិគេណាស់ បើមិនបានដល់មួយយប់ បានត្រឹមមួយដងក៏បានដែរចង់ដេកជាមួយគេឡើងញ័រខ្លួនហើយ អានចូរកត្រឹមតែ2តែពួកនាងព្រមមកដល់5នាក់ សាហាវមិនធម្មតា មិនថ្វីទេ ច្រើនកាលណាល្អកាលណឹង ឱ្យចៅហ្វាយគេបានរើសតាមចិត្ត ។____
សុងហ៊ុនអង្គុយសន្ធឹងសម្រាកភ្នែកនៅលើសាឡុងក្នុងបន្ទប់គេងរបស់គេ ខណៈអានចូនាំពួកស្រីអស់នោះឡើងទៅបន្ទប់គេ តុកៗ សម្លេងគោះទ្វារលាន់ឡើង សម្លេងមាំរបស់គេក៏បន្លឺពីខាងក្នុងមក
« ចូលមកចុះ » ឮសម្លេងគេ ពួកនាងៗខំសារ៉េអាវសារ៉េរ៉ូប មិនមែនសារ៉េឱ្យត្រឹមត្រូវទេ តែគឺសារ៉េឱ្យសុិចសុីកាន់តែខ្លាំងទាំងដែលសម្លៀកបំពាក់ដែលពួកនាងស្លៀកវាសុិចសុីចង់លេចចេញផ្នែកសំខាន់ទាំងលើទាំងក្រោមហើយ អានចូបើកទ្វារនាំពួកនាងចូលទៅក្នុង ស្រីល្អទាំងប្រាំឈរញញឹមអឹមអៀម ខ្លះខាំមាត់តិចៗយ៉ាងសុិចសុីពេលសម្លឹងឃើញរូបរាងដ៏សែនសង្ហាពិបាកពណ៍នារបស់គេ មនុស្សប្រុសsavage ស្លៀកខោខ្មៅញ៊ាំជាមួយអាវសឺមីពណ៍ខ្មៅមូរដៃចំហឡេវទ្រូងបីគ្រាប់ អង្គុយលើសាឡុងដាក់ជើងសន្ធឹងចេញពីគ្នាតាមទម្លាប់មនុស្សប្រុសធ្វើឱ្យមើលទៅកាន់តែស្ទាវថែមឡើងទាំងសង្ហាទាំង cool ទាំង hot អូយ មើលហើយពួកនាងចង់ឆ្កួតប្រកាច់ ទោះបីមុខគេរាងសោះអង្គើយ តែក៏សោះអង្គើយបែបសង្ហា កាន់តែមើលកាន់តែសង្ហា អូយចង់តែឆ្កួតទេលោកអ៉ើយ ជាមនុស្សឬជាទេបុត្រទៅ? សុងហ៊ុនសម្លឹងមើលពួកនាងដោយគ្មានអារម្មណ៍អីទាំងអស់ តែគេបង្ខំខ្លួនឯងឱ្យត្រូវការ មើលពួកនាងទាំង5រួចគេមិនបានចាប់អារម្មណ៍នាងណាម្នាក់ទេ តែមានស្រីម្នាក់បានពាក់រ៉ូបពណ៍ដូចរ៉ូបរាងស្តើង ទើបគេជ្រើសនាងតែម្តង សុងហ៊ុនមិននិយាយតែគេបាញ់ក្រសែភ្នែកទៅចំមុខស្រីល្អរួចយកដៃទះភ្លៅខ្លួនឯងតិចៗ ជាសញ្ញាថាគេរើសនាងឱ្យមកអង្គុយលើភ្លៅគេឥឡូវនេះ នាងល្អបើកភ្នែកធំភ្ញាក់ផ្អើល
YOU ARE READING
My two boyfriends ( Completed )
Romantizmរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...