នៅក្នុងបន្ទប់ទទួលភ្ញៀវមានការជួបជុំញាំអាហារយ៉ាងស្ងប់ស្ងាត់ តែបន្តិចមកមានការជជែករវាងមនុស្សចាស់ពីនាក់ប្តីប្រពន្ធ។
"អូនថា បងឈប់ធ្វើការទាំងនោះទៅ ប៉ូលិសក្មេងនោះមិនធម្មតាទេ!"លោកស្រីលីន
"បងចំណាស់នេះហើយអូនគិតថាបងខ្លាច
វា?"លោកឆាត
"ការងារអីទៅប៉ា?ម៉េចកូនមិនដឹង"ម៉ាតា
"កូននៅក្មេងណាស់កុំចង់ដឹងអីម៉ាតា"លោកឆាត
"កូនធំហើយ! ប៉ាកុំប្រាប់ថាប៉ាប្រឡូកក្នុងសង្គមងងឹត ផាច់"ម៉ាតាត្រូវមួយកំផ្លៀងរបស់ឪពុក។
"បង!ហេតុអ្វីប្រើហិង្សាលើកូនបែបនេះ
ហាស!?"លោកស្រីលីន
"កូនទៅលើហើយម៉ាក់"ថាហើយម៉ាតាក៏ឡើងទៅសំងំយំក្នុងបន្ទប់។
"បងមិនចង់ប្រើហិង្សារទេ តែបងខ្លាចថាប៉ះពាល់ដល់កូន"លោកឆាត
"លោកប្ដីបងទៅមើលកូនបន្តិចទៅណា គេនៅក្មេងគេអាចគិតអ្វីមិនល្អចំពោះខ្លួនឯង ព្រោះរឿងអំបាញ់មិញនេះ"លោកស្រីលីន
__________
តុកៗ
ក្រាក~
"លោកប៉ាមានការអ្វីមេនទេ?"ម៉ាតា
"កូនស្រីប៉ា ប៉ាសុំទោសណាកូន"លោកឆាត
"ប៉ាកុំនិយាយបែបនេះកូនខុសហើយដែលចេះដឹងរឿងមនុស្សចាស់នោះ"នាងឱបលោកប៉ា
________
ព្រឹកឡើង
នៅក្នុងបន្ទប់ទឹកបង្ហាញកាយទាក់ទាញ មាឌមាំ សាច់ដំកង់ ងូតទឹកក្រោមផ្កាឈូក ហើយបុរសនោះហើយជាតួប្រុសយើង គេឈ្មោះខេវីនអាយុ32ឆ្នាំ ហើយក៏ជា ប៉ូលិសផងដែ។
"ហេឡូ អូនមានការអីហ្វី?"
"ទាល់មានការទើបខលទៅបងបានហ៎"ហ្វីយ៉ា
"ទេ បងមិនថាអីទេ ព្រោះបងប្រញាប់ទៅ office"ខេវីន
"អូនចង់ទៅវត្ត បងដឹងទេអូនសុបិន្តអាក្រក់ណាស់"
"អូនសុបិន្តថាអូនមិនបាននៅជាមួយបងទេហ៊ិកៗ
វីនអូនសុបិន្ដថាគេយកអូនចេញពីបង អូនខ្លាចហ៊ឹក"ហ្វីយ៉ា
"អូនកុំខ្លាចវាជាសុបិនទេហ្វី យើងជិតរៀបការហើយកុំគិតរឿងអស់នោះអី"ខេវីន
"វីនបងមិនមែនអូនបងមិនយល់ទេ"ហ្វីយ៉ា
"បានបងទៅធ្វើការហើយ"ខេវីនក៏ចុចបិទទូរសព្ទ
"ហ៊ឹកៗវីនបងប្លែកហើយ បងលែងខ្វល់ខ្វាយពីអូនហើយវីនហ៊ឹក អូនមិនយល់ពីបងទេវីនហ៊ឹកៗ"ហ្វីយ៉ាឱបរូបថតនាងនិងគេហើយយំសស្រាក់។__________
"ម៉ាតាដឹងលទ្ធផលនៅ"មីនមីន
"នៅទេ គ្រូបិទឈ្មោះហើយមេន?"ម៉ាតា
"បិទហើយ ឯងជាប់និទ្ទេស A ណានាង ហើយជាប់ B "មីនមីន
"អឹម អរគុណដែលមើលឲ"ម៉ាតា
"នែ៎ កើតអីហ្នឹង?ស្ងាត់ៗម្លេះ"មីនមីន
"យើងចង់តាមរកប៉ូលីសក្មេងនោះ"ម៉ាតា
"ហ៊ើយ រក ប៉ូលិសធ្វើអី? "មីនមីន
"យើងចង់ដឹងប៉ាយើងពាក់ព័ន្ធអ្វីនឹងគេ"ម៉ាតា
"មានរូបទេចង់មើលក្រែងស្គាល់"មីនមីន
"ទេ តែឮថាឈ្មោះខេវីន"ម៉ាតា
"លោកឧត្តមសេនីយ៍ខេវីន!!"មីនមីនបើកភ្នែកធំៗ
"ឯងស្គាល់គេដែរ?"ម៉ាតា
"មិនសូវស្គាល់តែធ្លាប់ឮឈ្មោះ"មីនមីន
"អរ"ម៉ាតា
__________
"ខ្ញុំសើបឲដឹងខ្លួនឯងថាប៉ាលាក់បាំងអ្វី"នាងតូចពាក់អាវយឺតពណ៌សជាមួយខោខាវប៊ូយខ្លី ស្បែកជើងក្រវាត់កែងពណ៌ខ្មៅ ពាក់មួកនិងម៉ាសជិត លបលួចមើលសកម្មភាពឪពុកជជែករឿងការងារសម្ងាត់។
"ចៅហ្វាយប៉ូលិសព័ទហើយទាន"ជំនិត
"ចង្រៃយនេះវាមកអីពេលនេះ បាញ់វាទៅ"លោកឆាត
"ឯងប្រើល្បិចហៅ ប៉ូលិសមកផងអាឆាត"
"យើងមិនភ្លើហៅវាមកទេ យើងក៏មិនដឹង"លោកឆាត
"សែបឲកងកម្លាំងព័ទគ្រប់ច្រក"ខេវីន
"នេះ ប៉ូលិសច្រើនម្លេះ ផាំង អាយ៎"ម៉ាតា
"សំឡេងមនុស្សស្រី?"ខេវីន
"ហ៊ើយវីវរហើយម៉ាតាហ៊ឹក"ម៉ាតាភ័ជាខ្លាំងពេលឮសំឡេងកាំភ្លើង
"លោកប៉ាទៅណាហើយ កូនខ្លាចណាស់"ម៉ាតាប្រុងរត់ចេញពីកន្លែងនោះតាមឪពុកនាងតែ
"ឈប់ ចង់ទៅណា?"ខេវីនមកចាប់កដៃនាងជាប់
"លែង"ម៉ាតាបេះដៃគេចេញ
"អត់ ប្រាប់មកថានាងមកធ្វើអីទីនេះ"ខេវីន
"កុំមកចេះ លែង ផាំង អាយ៎"នាងគ្រលាស់យ៉ាងណាក៏ប្រុសម្នាក់នេះមិនលែងដែរ។
"មកនេះ"ខេវីនទាញនាងមកពួនក្បែឡានមួយ
ផាំង ផាំង
"ប៉ា ហ៊ឹកប៉ាត្រូវគ្រាប់ហើយហ៊ឹកៗ លែង"ម៉ាតា
"នៅឲស្ងៀម! មើលចាត់ការទីនេះឲល្អសែប"ខេវីនមិននិយាយច្រើនក៏អូសនាងតាមជាប់។
___________
បាញ់គ្នាចប់ហើយខេវីចាប់នាងមកដាក់ក្នុងឡានថែមទាំដាក់ខ្នោះជាប់
"នាងជាកូនលោកឆាត?"ខេវីន
"មែនហើយឆាប់លែងយើងទៅកុំមកផ្ដេសផ្ដាស"ម៉ាតា
"នាងប្អូនយើងច្រើនណាស់កុំមកឈ្លើយ"ខេវីន
"លោកឯងនិងជាស្អី មកចាប់ខ្ញុំហាស ខ្ញុំខុសអី?"ម៉ាតា
"មនុស្សខុសត្រូវមានទោស"ខេវីន
"ទោសស្អី"ម៉ាតា
"យ៉ាឈ្លើយផង កូនលោកឆាត"ខេវីន
"លោកឯងគ្មានសិទ្ធហៅប៉ាខ្ញុំបែបនេះ"ម៉ាតា
"រឿងអីថាគ្មានប៉ានាងធ្វើខុសណានាងតូច"ខេវីនឱនមកជិតត្រជៀកនាងធ្វើឲនាងក្តៅមុខភាយ
"ប៉ាខ្ញុំជា Mafia បើគាត់ដឹងលោកឯងធ្វើអីខ្ញុំ លោកឯងលែងរស់ហើយ"ម៉ាតា
"ចាំប៉ានាងរួចផុតពីដៃប៉ូលីសសិនទៅ"ខេវីន
________
ងឺត ~~
ឡានបានមកដល់ផ្ទះខេវីន ហើយគេងាកមើលឃើញថានាងនៅសម្លក់គេថ្លែ ហើយក៏មកបើកទ្វឲនាង។
"ចុះមក"ខេវីន
"ទេ នាំខ្ញុំទៅផ្ទះវិញឲលឿន"
"អត់ចង់ "ថាហើយគេក៏ចូលមកលីនាងដាក់លើស្មាចូលក្នុងផ្ទះ។
"អាយ៎ លែងដាក់យើងចុះអាឡប់ ផាច់ អាយ៎ ដាក់ចុះ"ដោយសារខ្នាញ់គេល៏ទះគូទនាងមួយដៃ
ព្រូស
"អួយឈឺ អាឡប់"គេបោះនាងទៅលើសាឡុង
"ហុចដៃមក ដោះឲ"ខេវីន ក្រឹកៗ គេដោះខ្នោះឲនាងវិញនាងក៏សម្លឹងស្មាគេជាប់
"ស្មាលោកមានឈាមហើយ"ម៉ាតា
"មិនអីទេ"ខេវីន
"អឺ ប្រអប់ថ្នាំនៅឯណា?"ម៉ាតា
"រកធ្វើអី?"
"លាងរបួសឲលោកនឹង"
"នៅលើទូសៀវភៅ"នាងបានដើរទៅយកមកហើយក៏ពិនិត្យមើលរបួសនោះ
"គឺ លោកដោះអាវចេញទៅ"
"ឈឺដៃហើយ ដោះមកកើតទេ ដោះអោយមក"
"ហ៊ើយនេះ"នាងក៏សម្រេចចិត្តថាប្រឡះឡេវអាវគេម្ដងមួយហើយដោះចេញ។
"នាងបារម្មណ៍ខ្ញុំ ជាងគូរដណ្ដឹងខ្ញុំទៀត"
"មិនបានបារម្មណ៍ គ្រាន់តែលួងឲលោកជូនទៅវិញ"
"ក្បាលខូច កុំសង្ឃឹម"
"ខ្ញុំត្រូវទៅរៀន"
"រៀនទីប៉ុន្មានហើយ?"
"ទី11ហើយ"គេមិនមាត់ទៀតសំងំឲនាងលាងរបួសឲ គេក៏មើលមុខនាងមិនដាក់ភ្នែក ការពិតទៅនាងស្អាតណាស់មុខសរលោង មាត់ខើចបន្តិចចញ្ចើមក្រាស់ស្អាតដល់ថ្នាក់គេភ្លឹក។
"រួចហើយ លោកហា៎"
"យ៉ាងម៉េច? "
"ឯណាគូដណ្ដឹងលោកនោះ ម៉េចមិនឃើញ"
"ហ្វីយ៉ានៅផ្ទះផ្សេងជាមួយប៉ាមាក់នាង"
"នោះមែនទេជារូបគាត់ស្អាតណាស់?"
"ត្រូវហើយហ្វីស្អាតណាស់តែនាងបែរជាអាភព្វ"
"ម៉េចចឹង?"
"នាងតែងតែមានគេប៉ងមិនល្អលើនាងរហូត ដល់ថ្នាក់ពេលខ្លះនាងចង់គិតខ្លី"
"ខ្ញុំគួរតែហៅគាត់បែបណា?"
"ហៅបែបណាក៏បាន ហ្វីអាយុ29"
"ប្រហែលខ្ញុំត្រូវហៅមីងហើយ"
"ចឹងហៅយើងថាពូដែរទៅ យើងមានអាយុ32"
"អត់ចង់ហៅទេ "
"ទៅងូតទឹកទៅ ហើយយកអាវក្នុងទូពាក់សិនទៅអាលញាំបាយ"
"ចាស"នាងក៏ដើរសំដៅទៅរកបន្ទប់គេងគេ
"គិតថាយើងទន់ចិត្ត ដោះលែងនាងហេសក្មេងល្ងង់ហឹស"គេក៏ទៅចម្អិនអាហារ
___________
"ហ៊ឹកៗកូនម៉ាកទៅណានេះម៉ោងដប់ហើយ ប៉ាក៏ត្រូវ
ប៉ូលីសសួរចម្លើយទៀត"លោកស្រីលីន
"លោកស្រីសំរាកសិនទៅអ្នកនាងតូចមិនអីទេ"
"មើលរៀបចំតុ ផង យើងឡើងទៅលើហើយ"លោកស្រីលីន
YOU ARE READING
រឿង មន្តស្នេហ៍ក្មេងវិទ្យាល័យ
Horrorស្នេហារវាងសិស្សវិទ្យាល័យនឹងលោកប៉ូលីសសង្ហា ហើយរវាងពួកគេកើតឡើងពីការចង់ចេះដឹងរបស់តួស្រី ធ្វើឲគេចាប់បាន ហើយឃុំនាងទុក។ ខេវីន ♡ ម៉ាតា