Trailer

1.1K 49 2
                                    

ប្រពន្ធទី២ Trailer💕
វ៉ាង ឆែលស៊ី ប្រៀបដូចជាគ្រាប់ពេជ្រមានតម្លៃ ទទួលបានការមើលថែថ្នាក់ថ្នមស្មើកែវភ្នែក តាំងពីបាតជើងក្រហម ដល់ធំដឹងក្តី ប៉ាម៉ាក់ មិនដែលជំទាស់ចិត្តម្តងណា រហូតធ្វើឲ្យ នាងក្លាយកូនមហាសែនទំនើង ប្រចាំគ្រួសារ...
(ថាម៉េចរៀបការ?ការជាមួយអ្នកណា? ពន្យាពេលការមិនបានទេហ្អែស៎ នេះលឿនពេកហើយម៉ាក់?ជុងហ្គុក គេស្លន់ទៅណា?ខ្លាចខ្ញុំចាប់គេធ្វើប្តីខ្លាំងណាស់ឫ?)
«ម៉ាក់ក៏មិនយល់ដែរ សម្ខាន់ចុះមកកូរ៉េសិនមក»
(បើកូនទៅទាន់ មង្គលការនោះនឹងក្លាយជាកម្ទេចផេះដោយស្នាដៃកូន ម៉ាក់ចាំមើលចុះ)
ក្តៅចិត្តមិនតិចអី សុខៗ មនុស្សដែលខ្លួនខំស្រឡាញ់ ហួងហែង បែរទៅរៀបការជាមួយស្រីណាធ្វើមិនដឹង...
..
ចុងប៊ិចសង្កត់លើចុងក្រដាស់អេតាស៊ីវិល តំណែងក្នុងក្តីស្រមៃដែល ឆែលស៊ី ចង់ក្លាយជាប្រពន្ធដើមស្របច្បាប់ ជុងហ្គុក ក៏បានបញ្ចប់ដូចគ្នា ប៉ុន្តែវានៅតែជាចំណោទបញ្ហាឲ្យ នាង រិះរកវិធី ធ្វើយ៉ាងណាឲ្យតែបានចូលទៅក្បែរគេបាន ព្រោះគ្មានអ្នកណាអាចនៅទ្រាំទ្រជាមួយនិងចរិត កោងកាច ផ្តាច់ការ វាចាគ្រោគគ្រាត មាត់ឆៅ គ្មានភាពផ្អែមល្ហែម របស់គេបានឡើយ។
មនុស្សឆ្មើង ប្រកាន់ខ្លួនដូចជា ចន ជុងហ្គុក ទាល់តែប៉ះ កំពូលមនុស្សដែលពូកែតោងតាម ហែកហួរ សព្វគ្រប់បែបយ៉ាងទើបស័កសម
...
«ធ្វើចរិកដូចស្រីខូច ខ្ញុំមិនចូលចិត្ត»
«មានប្តី ត្រូវតែខូចដាក់ប្តីចឹងហើយ ឬលោកប្តីមិនធ្លាប់មានអីៗជាមួយនាងប្រពន្ធដើមទេ បានជាមិនដឹងថាចរិកប្រពន្ធគ្រប់គ្នាវាបែបម៉េច?»
«...»ដឹងថាជាសំណួរឌឺដង តែគេមិនធ្លាប់គិតដល់រឿងហ្នឹងទេ មិនបានគិត មិនសូម្បីតែប៉ះពាល់នាងដែលជាប្រពន្ធដើម មួយសសៃសក់។
«ខ្ញុំនឹងប្រើសិទ្ធិជាប្រពន្ធទី២ ដណ្តើមលោកប្តីពី នាងនោះឲ្យទាល់តែបាន ត្រៀមខ្លួនទៅ ចន ជុងហ្គុក»
គ្រប់វិធីដើម្បីល្បួងចិត្តគេ ទោះត្រូវប្រឈមនឹងភាពអាម៉ាស់ មុខក្រាស់ យ៉ាងណា ក៏ត្រូវតែយកឈ្នះបេះដូងគេឲ្យបាន...
___
ហេហេ សាកមើលសិន😁🫶🏻

You've reached the end of published parts.

⏰ Last updated: Jun 23, 2024 ⏰

Add this story to your Library to get notified about new parts!

ប្រពន្ធទី២Where stories live. Discover now