សុងហ៊ុនបើកភ្នែកមើលឃើញព្រាលៗថាជារូបរាងមនុស្សស្រីពេលនាងដើរចូលមកជិតគេរូបរាងនាងបានលេចឡើងកាន់តែច្បាស់ ទាំងដែលភ្នែកគេកំពុងព្រិល ទើបគេនិយាយទាំងងងឹតងងុល
« ហាណា? » គេងើបមុខសម្លឹងនាង នាងញញឹមដាក់គេ ទើបគេវង្វេងកាន់តែខ្លាំងរហូតស្ទុះងើបទៅឱបនាងទាំងក្តៅខ្លួនភាយ
« ហាណា គឺអូនមែនទេ? អូនមករកបងវិញហើយមែនទេ? បងនឹកអូនណាស់ ហាណា បងត្រូវការអូន » រយៈពេលពីរឆ្នាំដែលខំកាត់ចិត្តពីនាងតែមិននឹកស្មានថាគេនៅតែដិតដាមជាមួយនាងខ្លាំងយ៉ាងនេះ គ្រាន់តែឃើញនាងចូលមករកវិញភ្លាមគេស្រាប់តែនិយាយពាក្យក្នុងចិត្តចេញមកអស់ និយាយផងដៃគេឱបរឹតនាងបណ្តើរ ខណៈនារីម្នាក់នោះឈរស្ងៀមឱ្យគេឱបដោយញោចស្នាមញញឹមមិនសូវស្រស់នៅលើមុខ ហើយមនុស្សស្រីម្នាក់នោះមិនមែនជាហាណាទេតែជាអ៉ឺននីលេខារបស់គេ នាងលួចស្រឡាញ់គេមកជាយូរហើយស្រឡាញ់មករហូត តែមិនដែលហ៊ានបង្ហាញចេញឬសារភាពព្រោះដឹងច្បាស់ថាគេគ្មានថ្ងៃបើកបេះដូងទទួលយកនាង រហូតដល់ថ្ងៃនេះនាងរង់ចាំឱកាសហ្នឹងយូរហើយ ឱកាសដែលនាងអាចនៅជាមួយគេតែ2នាក់ ។ សុងហ៊ុនបានចេញមកមើលការងារនៅក្រុមហ៊ុនដៃគូសហការចំនួនបីថ្ងៃដែលវានៅរាងឆ្ងាយពីផ្ទះគេទើបគេសម្រេចស្នាក់នៅសណ្ឋាគារតែម្តងដោយកូនចៅគេងនៅជាន់ផ្សេងពីគេ បន្ទប់គេនៅជាន់ទី6និងអ៉ឺននីក៏នៅជាន់នោះដែរហើយបានបន្ទប់ជាប់គេទៀត ហេតុនេះនាងក៏អាចធ្វើគម្រោងរបស់នាងដោយគ្មានឆ្អឹងទទឹងក ក្នុងស្រាដែលនាងយកមកឱ្យគេផឹកវាមានថ្នាំ នាងធ្វើជាមកនិយាយរឿងការងារជាមួយគេបន្ថែម ហើយក៏ជួយរៀបចំស្រាឱ្យគេរួចក៏ចេញទៅវិញដោយលួចឃីកាតគេទៅជាមួយ រង់ចាំបន្តិចក្រោយមកទើបបើកទ្វារចូលមកវិញ នាងតាំងចិត្តយកគេឱ្យបាននៅក្នុងរាត្រីនេះ នាងមិនខ្វល់ថាគេបានគិតថានាងជាអ្នកណាទេ អ្វីដែលសំខាន់គឺស្អែកឡើងពេលគេបើកភ្នែកមក អ្នកដែលនៅលើគ្រែជាមួយគេគឺជានាង ហើយពេលនោះគេត្រូវតែទទួលខុសត្រូវចំពោះនាងតែម្នាក់គត់ ស្រីល្អអ៉ឺននីលើកដៃឱបគេសន្សឹមៗស្របពេលគេលេបទឹកមាត់ក្អឹក ក្នុងខ្លួនហាក់កាន់តែក្តៅចម្លែក រួចដៃក្រាស់ស្រាប់តែទាញនាងផ្តួលទៅលើពូកដោយមានគេទ្រោបពីលើ សុងហ៊ុនព្យាយាមគ្រវីក្បាលតិចៗឱ្យស្វាងចិត្តដែលកំពុងឆេះដោយភ្លើងតណ្ហា តែវាហាក់មិនបានស្វាងឡើងសោះទើបគេទម្លាក់មុខទៅថើបស្រង់ស្រូបយកក្លិននៅប្រលោះកនាងភ្លាមៗ ចិញ្ចើមគេជ្រួញឡើងបន្តិចពេលទទួលបានក្លិនចូលច្បាស់ឆួលពេញច្រមុះ មិនមែនក្លិននាងទេ ក្លិននេះមិនដូចជាក្លិនដែលគេធ្លាប់ស្រង់ពីខ្លួននាងទេទោះគេចាំមិនបានច្បាស់ពេញលេញថាក្លិននោះធុំបែបណា តែគេក៏ចាំបានថារាងស្តើងជាមនុស្សស្រីមានក្លិនស្រាលស្រទន់ក្រអូបផ្អែមតិចៗ មិនមែនក្លិនឆួលខ្លាំងដូចមួយនេះទេ ក្លិននេះគេហាក់ប្រហែលៗ គឺដូចជាក្លិនមនុស្សដែលតែងតែធ្វើការក្បែរខ្លួនគេ
< អ៉ឺននី! > គេងើបមុខទាំងវ៉ល់វក់ខំសម្លឹងមើលមុខមនុស្សស្រីក្រោមកាយរហូតអាចមើលទម្លុះការស្រមើលស្រមៃរបស់គេឱ្យឃើញជាក់
« អ្នកនាងអ៉ឺននី? » គ្រាន់តែដឹងថាច្រឡំមនុស្សភ្លាមគេព្យាយាមហៅសតិខ្លួនឯងឡើងវិញកាន់តែខ្លាំង ហើយខំងើបក្រោកចេញទាំងងឿងឆ្ងល់ថាហេតុអីគេក្តៅរោលរាលខ្លាំងយ៉ាងនេះ? គេមិនចង់គិត តែអារម្មណ៍នេះពិតជាមិនធម្មតាទេ កំពុងតែក្រោកចេញមិនទាន់បានឈរត្រង់ខ្លួនផងស្រាប់តែលេខាស្រីថ្លើមធំបានងើបយ៉ាងរហ័សទាញគេផ្តួលទៅលើពូកវិញដោយនាងទ្រោបពីលើគេម្តង
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...