Part 80 : ពលី

386 36 55
                                    

( ថ្ងៃនេះមកបែបរសជាតិថ្មីប្លែកមិនធ្លាប់មាន សង្ឃឹមបងអូនអ្នកអានរីករាយជាមួយសាច់រឿងណា☺️ )

« ពួកអាចង្រៃឆាប់ឈប់ភ្លាម!!! » រាងក្រាស់រត់សំដៅទៅពួកវាហើយហក់ធាក់អស់ទំហឹងឱ្យគ្នាវា2នាក់ត្រូវខ្ទាតដួលខ្ចាយ ធ្វើឱ្យអ្នកទាំងអស់គ្នាដែលនៅក្នុងនោះភ្ញាក់ស្រឡាំងកាំង នាងអ៉ឺននីបើកភ្នែកធំៗស្រែកទាំងភ្ញាក់ផ្អើល

« អាJake!! »

« Jake! » រាងស្តើងស្រែកហៅឈ្មោះគេទាំងទឹកភ្នែក នាងហាក់រំភើបចិត្តតែភ្លាមៗនោះនាងក៏ផ្តើមភ័យឡើងវិញពេលមិនឃើញអ្នកផ្សេងមកជាមួយគេ តើគេមកតែម្នាក់ឯងមែនទេ? ការពិតគឺគេមកតែម្នាក់ឯងពិតមែន តាំងពីក្នុងពេលកំពុងប្រជុំគេហាក់មិនស្រួលក្នុងចិត្តសោះទើបបង្ខំការប្រជុំឱ្យបានលឿនហើយចេញពីប្រជុំភ្លាមគេទៅរករាងស្តើងភ្លែតតាមទម្លាប់ដោយមិនបានឱ្យកូនចៅមកជាមួយទេ ដល់ពេលទៅដល់មិនឃើញនាងទើបគេរឹតតែភ័យ សួរបុគ្គលិកក្នុងហាងប្រាប់ថាមានអ្នកមកទទួលនាងចេញទៅ គេខំតេទៅតែនាងអត់ទទួលទៀតធ្វើឱ្យគេរឹតតែភ័យទ្វេដង យកទូរសព្ទមកមើល GPS ឃើញថានាងនៅតំបន់ណាហើយគេក៏ជិះឡានមកភ្លាមដោយមិនបានត្រៀមអ្វីទាំងអស់ មិនបានប្រាប់កូនចៅ កាំភ្លើងក៏មិនបានយកមកជាមួយស្អីក៏គ្មានដែរ ព្រោះគេមិនដឹងថាមានរឿងអ្វីកំពុងកើតឡើងចំពោះនាង តែគេបារម្ភនាងខ្លាំងណាស់ គេបន់ឱ្យតែជិះដល់កន្លែងនឹងអាលបានឃើញជាក់ថានាងទៅទីនោះធ្វើអី ។ តែគេមិនគិតសោះថានឹងមកឃើញទិដ្ឋភាពបែបនេះ គេស្លុតចិត្តឡើងចង់ផ្ទុះបេះដូងចេញក្រៅទ្រូងហើយ ចូលមកដល់ភ្លាមJakeវ៉ៃពួកអាចង្រៃអស់នោះ កែងផងជង្គង់ផង គ្នាវាបួននាក់ ប៉ុន្តែនៅតែពិបាកទប់ទល់ជាមួយគេ ពួកវា2នាក់ខំចូលមកចាប់ដៃគេទាំងសង តែគេហក់លោតបង្វិលត្រឡប់ខ្លួនទៅក្រោយធាក់ពួកវាឡើងប៉ើងផ្កាប់មុខសុីដី បន្ទាប់អាម្នាក់ទៀតយកព្រនុងមកបម្រុងវ៉ៃគេពីក្រោយ
« Jake ប្រយ័ត្ន!! » រាងស្តើងស្រែកសន្ធាប់ដាស់ពញ្ញាក់គេឱ្យងាកក្រោយយ៉ាងរហ័សដៃមាំចាប់ដំបងជាប់រួចជើងក្រាស់លើកធាក់ពោះវាមួយទំហឹងឱ្យខ្លួនអាចង្រៃនោះផ្លោងបុកជញ្ជាំងប៊ឹក!! ឡើងគ្នាឆ្អល់ចង់បែកក្អួត អាម្នាក់ទៀតចូលមកក្តាប់ដៃចង់ដាល់មុខគេពីចំហៀងតែJakeមើលទាន់គេរហ័សផ្ងាកក្បាលទៅក្រោយបន្តិចគេចកណ្តាប់ដៃវាផុតឱ្យផិតឡើងល្ហើយមុខគេ រួចគេចាប់ដៃអាមួយហ្នឹងជាប់ទាញលើកវាបោកភូស!ហើយបន្ទាបខ្លួនទៅដាល់បន្ថែមញាប់ដៃ ខណៈនោះអាផ្សេងទៀតបានលើកដំបងមកដើម្បីវ៉ៃក្បាលគេពីក្រោយ
« Jake ខាងក្រោយ!! » រាងស្តើងស្រែកភ្លាម Jake ឱនចុះភ្លាមធ្វើឱ្យដំបងវាត់ខុសក្បាលគេជ្រុលហួសទៅមុខទើបគេប្រញាប់ងើបក្បាលមកវិញដៃគេរហ័សណាស់គេចាប់ដៃអាចង្រៃដែលកាន់ដំបងនោះរួចបត់ដៃវាវាត់ឡើងឱ្យដំបងវាត់ទៅវ៉ៃមុខវាខ្លួនឯងតូង! ឡើងពកថ្ងាសគ្នាឈឺចង់ងាប់ បន្ទាប់គេឡើងជង្គង់មួយឌួក! ចំ.ពោះរបស់វារួចទាញដំបងពីដៃវាមកវ៉ៃក្បាលវាបន្ថែមភូស! ឡើងបែកឈាម  ឱ្យវាដួលប្រូស!ដោយក្តីឈឺចាប់ចង់ប្រកាច់ត្រិលៗ ។
ឃើញពួកអាបួននាក់នោះវ៉ៃមិនឈ្នះ Jakeម្នាក់បែបនេះ អ៉ឺននីខឹងចង់កើតសតិអារម្មណ៍ ហើយក៏ភ័យខ្លួនឡើងញ័រដៃទ្រើតៗបើកភ្នែកលៀនៗក្រឡាប់ចុះឡើងខ្លាច Jake ជួយរាងស្តើងបាន នាងល្អក៏ចាប់រើសកាបូបហូតយកកាំបិតមកបន្ថែមពីលើកាំភ្លើងដែលកាន់នឹងដៃស្រាប់រួចស្ទុះចូលទៅភ្ជង់រាងស្តើងទាំងក្បាលនិងក ដោយកាំភ្លើងភ្ជង់សៀតផ្ការបស់នាងឯកាំបិតដាក់ភ្ជង់នៅក

My two boyfriends ( Completed )Where stories live. Discover now