part 1

69 3 1
                                    

នៅក្នុងបន្ទប់មួយគឺពោរពេញទៅដោយរូបថតតារាស្រីដ៏ស្រស់ស្អាតម្នាក់យ៉ាងច្រើនពាសពេញបន្ទប់ អាចបង្ហាញអោយយើងដឹងពីការពិតបានថា អាចជាហ្វេនផ្កាប់មុខម្នាក់។បន្ទាប់មកសំឡេងក៏បានបន្លឺឡើង‍‌៖
«នីអា នីអា!!! ភ្ញាក់ឡើង នេះឯងស្រមើស្រមៃដល់ណាហើយ»ជាសំឡេងរបស់នីងនីងដែលជាមិត្តរបស់នាង។
«យើងពិតជាចង់ទៅជួប អាយដលយើងខ្លាំងណាស់»
«យើងដឹងហើយ ឯងនិយាយរហូតនឹង និយាយ១ថ្ងៃចង់១លានដងហើយ»
«តែយើងពិតជាស្រឡាញ់គាត់មែនណា»
«អឺ អឺ ពេលឯងបានទៅកុំភ្លេចប៉ាវយើងទៅផង»
«តែមួយរយៈនឹងគឺគាត់សម្រាកពីការងារ ហើយ អឺ តែចឹងយើងក៏ធូរដែរ ណាមួយបារម្ភខ្លាចគាត់មានបញ្ហាសុខភាព មិនបានសម្រាក»
«យើងគិតថាឯងក៏គួរតែសម្រាកទៅ មួយថ្ងៃមួយថ្ងៃគិតតែពីនិយាយ សរសើរមិនដាច់ពីមាត់ តិចជួបមែនទែនគាត់មិនដូចអ្វីដែលគាត់បង្ហាញក្នុងបណ្ដាញសង្គម»
«នេះ ឯងកុំចេះតែនិយាយ គាត់គឺជាមនុស្សល្អខ្លាំងណាស់យើងហ៊ានធានា»
«មិនទាន់បានជួបផ្ទាល់ផង ម៉េចក៏ដឹងម៉េះ»
«យើងមិនខ្វល់ សំខាន់គាត់ជាមនុស្សល្អ »
«បានយើងឈប់និយាយជាមួយឯងហើយ តែនិយាយចឹងលឺថា មានគេជួលខុនដូរជិតយើង ម៉េចម៉ាឯងសាក មើលអ្នកជិតខាងថ្មីមើល ក្រែងបានមានស្នេហាហ្នឹងគេ»
«ឯងឆ្កួតទេហី យើងមិនស្រឡាញ់អ្នកណាទេ យើងស្រឡាញ់តែអាយដលយើងតែម្នាក់គត់»។

«នែ នីងនីងហេតុអីសម្លេងក៏ថ្លង់ម្ល៉េះនៅជិតបន្ទប់យើង»
«ឯងមិនចាំយើងប្រាប់ឯងទេហ៎ ថាមានគេរើមកនៅជិតយើង ហើយគេរើមកថ្ងៃនេះឯង»
«អរ ចឹងតើបានថ្លង់»
«នីអា យើងភ្លេចប្រាប់ឯងយើងមានការសំខាន់នៅឯស្រុកហើយប្រហែលជាត្រូវនៅទីនោះតែម្ដងក៏មិនដឹង ឯងអូខេអត់ពេលនៅតែឯង?»
«ទោះមិនអូខេក៏ត្រូវតែអូខេដែរ»
«អឺ មើលថែខ្លួនផង កុំតែទៅលង់ស្នេហ៍អ្នកជិតខាងទៅបានហើយ»
«នេះឯងជិតទៅចោលយើងហើយនៅនិយាយបង្អាប់យើងទៀត»
ថ្ងៃថ្មី
«នេះយើងទៅសិនហើយណា មើលថែខ្លួនឯងផង»
«អឺ ឯងដូចគ្នាធ្វើដំណើរ អោយមានសុវត្ថិភាពណា»
បន្ទាប់មកនីងនីងក៏បានចាកចេញទៅ ឥឡូវនៅតែកញ្ញាឆ្នាស់ នៅក្នុងបន្ទប់តែម្នាក់ឯង។ (តែកុំភ័យអី កុំភ្លេចថានៅមានអ្នកជិតខាងម្នាក់ទៀតហ៎) ។



You Are My Lovely Star ✨Where stories live. Discover now