ឈុតខ្លីៗ

335 30 22
                                    

( admin រវល់បោះធៀបហើយអត់ទាន់បានសរសេរភាគតទេ ឡូវមើលឈុតខ្លីៗលេងៗសិនហូវ🌚😹 បញ្ជាក់:បោះធៀបការបងតួអូនតួ មែនការadminទេ🙂🥲💔 )

ឈុតខ្លីប្រវែងមួយម៉ែត្រនៅក្នុងភាគមួយនាពេល 1500ឆ្នាំខាងមុខ....

« ហ្រ៊្វែនហ្អា ឡូវហែងរកវិធីជួយគ្នាផង គ្នាអត់ដឹងដោះស្រាយម៉េចទេ បើគេនៅតែដេកបែរខ្នងដាក់គ្នាចឹងនោះ » រាងស្តើងនិយាយជាមួយមិត្តដោយធ្វើមុខសេដមួយទំហឹងព្រោះខូចចិត្តរឿងប្តីអន់ចិត្ត ខឹង ងរ អត់និយាយរកនាង ហើយនាងអត់ដឹងត្រូវលួងប្តីដោយវិធីណា ឃើញបែបនេះយូរីក៏ព្យាយាមជួយរិះរកវិធី ធ្មេញនាងខាំក្រចកដៃតិចៗ ភ្នែករំពៃរេចុះឡើង ខួរក្បាលធ្វើប្រមាណវិធីបូកដកគុណចែកសព្វសារពើរួចក៏រកនឹកឃើញអ្វីម្យ៉ាង បន្ទាប់ក៏ចាប់អូសដៃកញ្ញាមិត្តចេញទៅ

« ណាណាឯងមកតាមយើង »

« ទៅណា? »

30នាទីកន្លងផុតទៅ....

ឡានទំនើបរបស់អាស្រីយូរីក៏បានមកឈប់នៅមុខហាងលក់សម្លៀកបំពាក់មួយកន្លែង រាងស្តើងជ្រួញចិញ្ចើមឆ្ងល់

« រីរី ឯងនាំគ្នាមកទីនេះធ្វើអី? »

« អីយ៉ា ឯងចេះរកនឹកឆ្ងល់ទៅកើតដែរ មកហាងខោអាវគឺមកទិញខោអាវហ្នឹងហើយ »
« កុំសូញសាញច្រើន តស់! »

____នៅក្នុងហាង

យូរីដឹកដៃហាណាដើរសម្តៅទៅកន្លែងលក់ឈុតគេងបែបរោលរាលរួចនាងដើររើសមើលបន្តិចក៏ឃើញមានម៉ូតមួយត្រូវចិត្តខ្លាំងៗយូរីញញឹមខ្វួចហើយចាប់រ៉ូបគេងម៉ូតនោះយក2ពណ៍មកបង្ហាញរាងស្តើង
« ក្រហមនិងខ្មៅ ឯងយកមួយណា? »
« ក្រហម សុិចសុីបែបរោលរាល ខ្មៅសុិចសុីបែប hot girl » វាជាប្រភេទរ៉ូបគេងស្បៃស្តើងរហៀត្រឹមភ្លៅផ្នែកខាងក្រោមមានថែមខោក្នុងមានសាច់ក្រណាត់ពីរធ្នាប់ដៃបិទបាំងតំបន់ពិសេស តែផ្នែកខាងលើវិញគឺភ្ជាប់ដោយអាវក្នុងសាច់ស្បៃស្តើងពាក់ឱ្យឆ្លុះចេញសាច់ទ្រូងបង្ហាញនៅលើគោកតែម្តង ឃើញរ៉ូបហើយរាងស្តើងបើកភ្នែកធំៗ

« ស្អីគេហ្នឹងហ្វ្រ៊ែន? មានឈុតគេងបែបនេះដែរមែនទេ? ឯងឱ្យគ្នាទិញទៅពាក់ធ្វើអីបើដូចស្រាតដដែលហ្នឹង? »

My two boyfriends ( Completed )Where stories live. Discover now