ហ្វូតដេកមិនលក់មួយយប់ព្រោះតែខឹងរកមុខអ្នកដែលបន្លំជាខ្លួនមិនឃើញ។ យប់ម៉េញខួរក្បាលរបស់គេពេញទៅដោយពាក្យថា ''អ្នកណា៎ៗៗៗៗ'' ស្ទើតែកើតឡប់សតិទៅហើយ។
ចុះមកក្រោមហ្វូតក៏មកអង្គុយកន្លែងប្រចាំរបស់គេដដែលហើយក៏ដកនាមប័ណ្ណរបស់ផនដែលគេបានលួចយកពីម្សិលមិញមកមើលហើយក៏ញញឹមចុងមាត់ មិនដឹងថាគេប្រុងធ្វើអីទេ។ ភូវីនដែលទើបចុះមកក្រោយក្រលេកឃើញនាមប័ណ្ណហើយក៏ឆ្ងល់ភ្លេត
«ឯងយកតាំងពីពេលណា៎?» ភូវីន
«ម្សិលមិញ!»ហ្វូត
«ហើយយកមកធ្វើអី?»ភូវីន
«យើងយកនាមប័ណ្ណរបស់គេមកនេះគឺមានរឿងដែលត្រូវខ្ចីដៃគេដោះស្រាយបញ្ហាខ្លះ!»«ហើយចុះ-»ភូវីនប្រុងបន្តសួរទៀតប៉ុន្តែត្រូវហ្វូតនិយាយកាត់
«ឯងធ្វើជំរឿនមែន?»ហ្វូត
«អត់ផង!»ភូវីន
«បើអត់ឈប់សួរ! ទៅរកអីញាុំវិញមក!» ថាហើយអ្នកទាំងពីរក៏បើកឡានចេញពីភូមិគ្រិះទៅរកមើលហាងជិតៗនេះដើម្បីចូលញាុំអាហារពេលព្រឹក________________________________________
+ស្ថាននីយប៉ូលីស
+office របស់លោកឧត្តមសេនីយ៍ឯក«លោកឧត្តមសេនីយ៍! កើតរឿងធំហើយ!!»ស្នងការ ដើរចូលមកដល់ក៏ផ្ដល់ព័ត៌មានដែរធ្វើអោយកាន់តែឈឺក្បាលមួយកម្រិតទៀតហើយ
«មានរឿងអី?»
«ពេលនេះ J កាន់តែសាហាវហើយគេសម្លាប់សូម្បីតែមនុស្សធម្មតា! ហើយកាលពីយប់ម៉េញមានប៉ូលីសតូចតាចដែលបានទៅយាមល្បាតនៅតាមភូមិត្រូវបានស្លាប់អស់6,7នាក់ថែមទៀត» លោកស្នងការនិយាយហើយក៏ដកដង្ហើមចោលមួយឃូស
«រឿងនេះទុកអោយ FBI ជាអ្នកទៅមើលទៅ ហើយលោកទៅប្រកាសប្រាប់ប្រជាពលរដ្ឋទាំងអស់អោយនៅតែក្នុងផ្ទះមិនត្រូវចេញទៅណាពេលយប់គឺត្រូវចូលផ្ទះត្រឹមម៉ោង6:30ជានិច្ច!!»
«តែ-»
«លោកចេញសិនទៅ!» លោកស្នងការមិនមាត់ហើយក៏ងើបចេញទៅទាំងមិនអស់ចិត្ត។ គាត់មិនយល់ពីលោកឧត្តមសេនីយ៍ឯកសោះ រឿងធំស្មើមេឃតែគាត់បែរជាគ្មានខ្វល់ខ្វាយអ្វីបន្តិច ពឹងទៅលើតែសមត្ថភាពFBI ប៉ុន្មាននាក់ហ្នឹង? គិតថាការងារឆាប់ចប់? ។ ប៉ុន្តែលោកស្នងការមិនបាននិយាយអ្វីចេញទេ គ្រាន់តែគិតហើយក៏ដើរចេញទៅ..។
YOU ARE READING
The criminal (ឧក្រិដ្ឋជន)
Romanceស្នេហាដែលម្នាក់ជាឧក្រិដ្ធជនលាក់មុខឯម្នាក់ទៀតគឺជាអ្នកបន្ត មរតកជំនាន់ក្រោយ។តើស្នេហារបស់ពួកគេអាចបន្តនៅជាមួយគ្នាដល់ទីបញ្ចប់ដែរឬទេ? 20/05/24 អ្នកនិពន្ធ: océane