យប់កណ្ដាលអាធ្រាត្រ គ្រប់គ្នាសុទ្ធតែគេងលង់លក់អស់ទៅហេីយ ចំម្លែកអ្វីតែរាងកាយតូចស្ដេីងក្នុងឆុតគេងយប់ពណ៍ស រលុងៗគ្របដណ្ដប់បិតបាំងខ្លួនប្រាណទាំងមូលអោយចៀសផុតពីភាពរងា...យប់នេះព្រះច័ន្ទស្អាតណាស់ ពន្លឺចាំងចូលតាមបង្អួចបន្ទប់ដែរចំហចោលមកជាយូរ ដៃតូចៗលេីកមកចងខ្សែ វាំងននទៅម្ខាងអោយវាស្រឡះជាងមុន ទេីបដាក់ខ្លួនអង្គុយចុះលេីតុនៅក្បែរមាត់បង្អួចគយគន់សម្រស់របស់ព្រះច័ន្ទ...!!
".......'' រាងតូចរក្សាភាពស្ងៀមស្ងាត់ ជាមួយទឹកមុខមិនស្រស់ ក៏មិនដឹងថាចិត្តគេកំពុងគិតអ្វី គិតដល់អ្នកណាទេីបយប់ស្មាលនេះហេីយគេមិនព្រមចូលគេងទៀត.!!
" Daily....'' បបូរមាត់តូចបន្លឺឡេីងតិចៗស្របពេលដែរដៃរបស់រាងតូចស្រវាយក សៀវភៅក្របពណ៍ខ្មៅតូចមួយវាធំជាងបាតដៃបន្តិច មកបេីកមេីលពីមួយសន្លឹកទៅមួយសន្លឹក ការចងចាំពីមុនរបស់គេ ស្ថិតក្នុងសៀវភៅ កំណត់ហេតុមួយក្បាលនេះ ជុងវ៉ុនចាប់ផ្តេីមសរសេវា តាំងពីពេលដែរគេ ចូលថ្នាក់ទី១២ ថ្ងៃដំបូងមកម្លេះ តែរយះពេលដែរគេមកបម្រេីគ្រួសារផាក គេក៏លែងបានសរសេរតទៀត តែក៏ដាក់តាមខ្លួនរហូត....!!
"ខ្ញុំគួរតែចាប់ផ្តេីមសរសេវាម្តងទៀត...'' ជុងវ៉ុនយកប៊ិកមកចាប់ផ្តេីមសរសេបន្តពី សម្លឹកដែរទំនេរ...!!
ជុងវ៉ុនបានចាប់ផ្តេីមសរសេតាំងពីពេលដែរគេចូលមកដល់ភូមិគ្រិះផាក រហូតមកដល់ពេលដែរគេ បានជួបសុងហ៊ុនជាលេីកដំបូង...!!
Jungwon pov📒
កូនប្រុសច្បងត្រកូលផាកពិតជាសង្ហារណាស់ ថែមទាំងចិត្តល្អទៀតផង គាត់បានជួយខ្ញុំពេលដែរពួកយេីងរអិលទឹកជូតឥដ្ឋ ដំបូងគិតថារកធ្វេីបាបអ្នកប្រុសនីគីទេ តែវាបែរជា ប៉ះអ្នកប្រុសធំទៅវិញ...!! ពេលនោះខ្ញុំសែនរំភេីបបេះដូងសឹងតែហោះមកក្រៅ ព្រោះតែគាត់សែនសង្ហា តែក៏ខ្មាស់គាត់ណាស់ដែរត្បិតអាវខ្ញុំវាសែនស្ដេីង បន្ទាប់ពីនោះទេីបខ្ញុំដឹងថាគាត់ជាអ្នកប្រុសធំ គាត់ឈ្មោះ ផាក សុងហ៊ុន....!! អោយតែដល់ពេលបម្រេីនៅបន្ទប់អាហារម្តងៗខ្ញុំតែងលួចមេីលមុខគាត់រហូត កន្លងទៅបានបន្តិចអ្នកប្រុសធំ ក៏ត្រឡប់មកធ្វេីជាហេរ៉ូជួយសង្រ្គោះខ្ញុំម្តងទៀត ត្បិតខ្ញុំអាឡិកអាឡក់ដាំបាយមិនបានសម្អាតឆ្នាំងអោយបានល្អទេីបធ្វេីអោយវាផ្ទុះ សំណាងណាស់ថ្ងៃនោះគាត់នៅផ្ទះ បានគាត់ជួយកុំអី ខ្ញុំមិនដឹងទៅជាយ៉ាងណានិយាយត្រង់ខ្ញុំពិតជាភ័យខ្លាំងណាស់ ខ្ញុំចាំបានថាកាលនោះខ្ញុំអោបគាត់ដូចតុកកែចឹង ហិហិ..បន្ទាប់ពីគ្រប់យ៉ាងអស់អីហេីយគាត់មានរបួសបន្តិចខ្ញុំក៏ជួយលាងជូនគាត់ នឹងពោលពាក្យអរគុណទៅកាន់គាត់ ព្រោះតែមិនដឹងថាបានអ្វីមកតបស្នងព្រោះគាត់ជួយជីវិតខ្ញុំពីរដងហេីយ ពាក្យអរគុណរបស់ខ្ញុំគាត់ថាគាត់មិនទទួលទេ ខ្ញុំឆ្ងល់ណាស់ តេីគាត់ចង់បានអីវិញ..? ដឹងអីដែរគាត់ចង់បានឬអត់...!! គាត់ថា អោយខ្ញុំនេះធ្វេីអ្នកបម្រេីផ្ទាល់ខ្លួនគាត់ទៅ...ហាស៎..!! ខ្ញុំអត់បានតបអីទៅកាន់គាត់វិញនោះទេ មិនបដិសេធ ហេីយក៏ មិនទាន់យល់ព្រម នឹងសំណេីរនេះដែរ ចៃដន្យណាស់ថ្ងៃនោះភ្លៀងសុឹងតែបាក់មេឃ ភូមិគ្រឹះក៏ដាច់ភ្លេីងទៀត ខ្ញុំនឹងអ្នកប្រុសធំ នាំគ្នាបិតទ្វាបង្អួចពីជាន់ក្រោមទៅជាន់លេី
ខ្ញុំចូលទៅបិតនៅបន្ទប់អ្នកប្រុសនីគី ចំណែកគាត់បិតបន្ទប់របស់គាត់ ខ្ញុំមិនប្រយ័ត្នបានធ្វេីអោយរបួសដៃបន្តិច
មិនដឹងថាអ្នកប្រុសធំមកនៅពីក្រោយខ្ញុំពីអង្កាលទេ គាត់ស្រាប់តែកញ្ឆក់ដៃរបស់ខ្ញុំមកមេីល ខ្ញុំប្រាប់គាត់ថាមិនអីទេ តែគាត់មិនស្តាប់អូសខ្ញុំទៅបន្ទប់របស់គាត់ទល់តែបាន..ម្នាយយហ្ហេីយអ្នកប្រុសធំលេងអ្វីមិនដឹងទេបិទទ្វារចាក់សោឃុំខ្លួនខ្ញុំក្នុងដៃរបស់គាត់ខ្នងរបស់ខ្ញុំពេលនោះវាទល់នឹង ជញ្ជាំងទេីបគេចពីគាត់មិនរួច កាន់តែយូរទៅៗហេីយ គាត់កាន់តែមកជិតមុខខ្ញុំ ខ្ញុំបិទភ្នែកសំពះស្រែកអង្វរគាត់ទាំងអាម៉ាស ថា "ហឹក ហឹក..អ្នកប្រុសកុំធ្វេីអីខ្ញុំអីណា អាណិតខ្ញុំផង ខ្ញុំទេីបតែ18ឆ្នាំទេ មិនចង់ខូចអនាគតឡេីយ" គួរអោយចង់សេីចណាស់ ខ្ញុំមិនដឹងជាគិតដល់ឋានណាទេ តែអ្នកប្រុសធំគាត់ស្រាប់តែបោះខ្ញុំទៅលេីក្រែរបស់គាត់នឹងឡេីងមកទ្រោបពីលេីខ្លួនខ្ញុំអ្វីដែរសំខាន់ ជាពេលដែរខ្ញុំចងចាំបំផុតក្នុងជីវិត គាត់ឆក់យកស្នាមថេីបដំបូងរបស់ខ្ញុំបាត់ហេីយ ពិតណាស់គាត់ស្រាប់តែស្ទុះមកថេីបមាត់ខ្ញុំភ្លាមៗ ខ្ញុំឡេីងគាំង ពេលនោះគាត់ប្រៀបដូចជា ពពួកវែមផាយអញ្ចឹងគាត់ខាបព្រលឹងខ្ញុំអស់ពីខ្លួន គាត់ខាំករបស់ខ្ញុំឡេីងស្នាមក្រហម....!!
YOU ARE READING
អ្នកបម្រើ
Short Story"តាមការពិតទៅគាត់ធ្វេីល្អដាក់គេគ្រប់គ្នា មិនមែនធ្វេីដាក់តែខ្ញុំម្នាក់ទេ...ហាសហា ឈប់ល្ងង់បានហេីយYang Jungwon "