ផ្តើមរឿង

417 27 8
                                    

   +ក្នុងឆ្នាំ1989
ខាងក្រោយភូមិគ្រឹះនៃត្រកូលPark ដែលមានមនុស្សមួយក្រុមកំពុងជុំគ្នាថែមទាំងមានសម្លេងយំស្រែកព្រមគ្នាជាមួយនោះដែលយើងបានឃើញមនុស្សប្រុសដែលចង់ជាប់ទៅនឹងសសរត្រូវមនុស្សប្រុសចំណាស់ម្នាក់វ៉ៃយ៉ាងព្រៃផ្សៃ ឈាមរបស់គេបានស្រោចលើខ្លួនគេជោគជាំនេះគេធ្វើអ្វីខុសទៅ???

ឆ្វាច់ៗ ឆ្វាច់....

«បានហើយលោកបង ពិននឹងកូនវាដឹងកំហុសណាស់ហើយ»អ្នកស្រីPark សម្តីនាមជាប្រពន្ធនឹងជាម្តាយមិនអាចទ្រាំមើលអ្នកដែលជាកូនត្រូវរងទុក្ខវេទនានោះទេ

«អូននៅឲស្ងៀមទៅថ្ងៃនេះបងត្រូវប្រដៅអាកូនចង្រៃយ៍នេះឲដឹងគ្នាម្តង....ឆ្វាច់ៗ» លោកដង្ខៅPark នៅតែបន្តវត្តផ្តៅទៅលើខ្នងមនុស្សប្រុសដែលចង់ដៃចាប់ទៅនឹងសសរធំមួយ ឈាមបានហូរចេញពីខ្នង ស្រោចទៅលើខ្លួននាយ

«បងឈប់ទៅអូនសុំអង្វរហឹក....អូនអាណិតកូនណាស់»អ្នកជាម្តាយមិនអាចទ្រាំមើលកូនរបស់ខ្លួនត្រូវឈឺចាប់នោះទេ សុខចិត្តទៅអង្វរប្តីទោះដឹងថាមិនអាចហាមបានក៏ដោយ បើអាចខ្លួនពិតជាចង់ទៅរងជំនួសណាស់

«លោកអ៊ំឈប់វ៉ៃបងJunទៅ បើលោកអ៊ំវ៉ៃគាត់យ៉ាងនឹងប្រយ័ត្នគាត់ស្លាប់ទៅ»អ្នកនាងKim Yeonni ជាគូរដណ្តឹងរបស់មនុស្សប្រុសដែលត្រូវឳពុកវ៉ៃ នាងមិនអាចទ្រាំមើលបានទេ...

«អឹក...ឲគាត់វ៉ៃ...ទៅ  អឹក..ខ្ញុំ...ខ្ញុំ..ក៏មិនចង់..រស់ដែល ហឹកអរគុណម្ចាស់ពុក..អ្នកម៉ែហើយ...អរគុណខ្លាំងដែលបានបង្កើតកូនឥបានការដូចខ្ញុំចេញ..មក..ហើយខ្ញុំក៏សង្ឃឹម..ថា...ហឹកមិនឲជាតិ...ក្រោយដូចជាតិនេះ...អីខ្ញុំ...ស្រឡាញ់អ្នក...គ្រប់គ្នាព្រមទាំងបង...ដែលហ៉ីសឹង...អឹក» និយាយមិនទាន់ចប់ផងនាយក្រាសJunhoonត្រូវអ្នកដែលជាឳពុកវ៉ៃបន្តទៀតបាត់ទៅហើយលើកនេះគឺខ្លាំងជាងមិញទៅទៀត

«ឯងស្រឡាញ់វាណាស់ហេ៎...ចឹងក៏ស្លាប់តាមវាទៅ...ឆ្វាច់ៗៗ»

«លោកបងបានហើយហឹក...លោកបងចង់វ៉ៃកូនដល់ពេលណាហាស៎...ហឹកមានអាណិតកូនទេហាស៎ វាជាកូនយើងមិនមែនសត្វធាតុទេ!!!»អ្នកជាម្តាយបានរត់ទៅបាំងពីមុខកូនព្រោះទ្រាំមើលកូនលំបាកទៀតលេងបានហើយនេះ អ្នកដែលខ្លួនពពោះ9ខែ10ថ្ងៃ មើលថែបីបាច់តាំងពីបាតជើងក្រហមរហូតដល់ធំពេញវ័យស្រមោចមួយក៏មិនហ៊ានប៉ះតែបែបអ្នកជាឳពុកហ៊ានលើកដៃវ៉ៃកូនខ្លួនឯងទៅវិញ

អ្វីគ្រប់យ៉ាងសម្រាប់អ្នក•//Heehoon Where stories live. Discover now