ផាំង! ផាំង*
«ឆាប់រត់ទៅ»ផនស្រែកហើយក៏អូសដៃរបស់ភូវីនចេញចំណែកជេមដោយឃើញគេរត់អស់បែបនេះក៏អូសហ្វូតមកជាមួយ! ពេលដែលពួកគេរត់ពីគ្រាប់កាំភ្លើងនឹងគឺវង្វេងគ្នាអស់ហើយមិនដឹងជារត់ដល់ណា៎ខ្លះទេ។
រត់ទៅពួនដល់កន្លែងមួយហ្វូតក៏សួរជេម
«យកកាំភ្លើងមកឬអត់??»
«យក! »ជេម
«ហួចមិចមិនបាញ់ខ្លះទុកដាក់តាំងមែន??»ហ្វូតដកដង្ហើមធំទាំងហួសចិត្ត មានកាំភ្លើងជាប់ខ្លួនមិនព្រមដកបាញ់បែរជារត់ទាំងដៃទទេបិះងាប់បិះរស់ទៅវិញ..«ក៏មិនហ៊ានបាញ់ហ្នឹងហើយ!!»នាយក្រាស់និយាយកាត់កេរ្តិ៍កាត់ខ្មាស់តែម្ដងព្រោះមិនហ៊ានមែន ធ្លាប់តែវាយដំបងដល់កាន់កាំភ្លើងវាចេះតែខ្លាចៗ
«ងាប់ហើយ!! បើលោកមិនចេះបាញ់ទេ កាន់ដៃខ្ញុំអោយជាប់ព្រោះយើងត្រូវចេញទៅរកភូវីន»និយាយចប់រាងតូចកញ្ឆក់កាំភ្លើងពីនាយក្រាស់យកមកដាក់គ្រាប់រួចក៏រត់ទៅក្រៅមួយទំហឹង
ផាំង*ផាំង* ផាំង!!
អឹក!!
ស្នូរកាំភ្លើងដែលហ្វូតបាញ់គឺតម្រង់ទៅពួកមនុស្សបាំងមុខនោះទាំងអស់ក៏ស្លាប់បន្តិចម្ដងៗតែគ្នាវានៅតែច្រើនដដែលព្រោះមានតែហ្វូតម្នាក់ប៉ុណ្ណោះដែរបាញ់តទៅវិញ«ទៅងាប់ទៅពួកអាអត់កំណើត!!!»ហ្វូតស្រែកជេរហើយក៏យកកាំភ្លើងរបស់គេរះទៅពួកនោះរហូតដេកស្លាប់ពេញនឹង
«ប្រយ័ត្នផង!!!!»នាយក្រាស់ស្រែកឡើងព្រោះតែគេឃើញបុរសម្នាក់កំពុងតម្រង់កាំភ្លើងមកហ្វូតហើយក៏...
ផាំង**
អឹក!!
ដោយឃើញជេមប្រុងរងជំនួសបែបនេះហ្វូតក៏មកពាំងរួចក៏កេះកៃកាំភ្លើងគ្រាប់ចុងក្រោយរបស់គេ។ ហើយក៏សម្រេចពិតមែនក្រុមមនុស្សទាំងអស់នឹងក៏ស្លាប់អស់ហើយក៏មានខ្លះដកថយផងដែរ។ ជេមប្រញាប់រត់ចូលមកមើលរាងតូចដែរកំពុងទប់ឈាមនោះ«ឯងយ៉ាងម៉េចហើយ??»គេចូលមកលើកហ្វូតទាំងបារម្ភព្រោះជើងរបស់ហ្វូតត្រូវគ្រាប់ហើយ
«មានយ៉ាងមិចគឺឈឺនឹងហើយ!!»ហ្វូតនឹងក៏ណាស់ទៀតគេសួរបារម្ភសោះ ឯងចេញមកឡើងឆ្នាស់
«ចាំយើងជូនទៅពេទ្យ!»ដោយខ្ចិលឈ្លោះជេមក៏រកគ្រាហ្វូតទៅពេទ្យនៅម្ដុំនេះ
YOU ARE READING
The criminal (ឧក្រិដ្ឋជន)
Romantizmស្នេហាដែលម្នាក់ជាឧក្រិដ្ធជនលាក់មុខឯម្នាក់ទៀតគឺជាអ្នកបន្ត មរតកជំនាន់ក្រោយ។តើស្នេហារបស់ពួកគេអាចបន្តនៅជាមួយគ្នាដល់ទីបញ្ចប់ដែរឬទេ? 20/05/24 អ្នកនិពន្ធ: océane