< តើមានរឿងអីហ្នឹង? > អ្នកគ្រូពេទ្យបានដកម្ចុលចេញពីដៃរបស់នាងហើយទាញគ្រែនាងរុញចេញទៅក្រៅ រាងស្តើងហាក់ដឹងរឿងគ្រប់យ៉ាងដែលកើតឡើងតែនាងអត់មានកម្លាំងហើបមាត់និយាយឡើយនាងចង់សួរចង់ឃាត់គេ តែនាងមិនអាចធ្វើបានឡើយសូម្បីតែកម្រើកម្រាមដៃក៏នាងគ្មានកម្លាំងធ្វើបានដែរ ហើយនៅទីបំផុតនាងក៏សន្លប់បាត់ស្មារតីលែងដឹងអ្វីទាំងអស់។
ការពិតមូលហេតុដែលពេទ្យស្រាប់តែយកនាងចេញនោះគឺដោយសារមានអ្នកផ្សេងស្ម័គ្រចិត្តមកបរិច្ចាកឈាមជំនួសនាង ហើយម្នាក់នោះក៏គ្មានអ្នកណាទៀតទេក្រៅពី ផាក សុងហ៊ុន ពេលគេដើរចេញក្រៅហើយត្រឡប់មករករាងស្តើងវិញមិនឃើញនាងគេក៏ប្រញាប់សួរពេទ្យទើបបានដឹងថានាងបានចូលទៅបរិច្ចាកឈាមបាត់ហើយ គ្រាន់តែឮភ្លាមគេធ្លាក់ថ្លើមក្តុក អារម្មណ៍ខឹងនឹងបារម្ភដើរទន្ទឹមគ្នា ខឹងដែលនាងទៅរកក្តីស្លាប់ ខឹងដែលនាងមិនគិតពីខ្លួនឯង គេខឹងខ្លាំងណាស់ តែក៏បារម្ភខ្លាំងដូចគ្នា បារម្ភខ្លាចនាងស្លាប់បារម្ភខ្លាចនាងវេទនា គ្រាន់តែគ្រូពេទ្យប្រាប់ចប់ គេជ្រួលច្រាលស្ទើរជ្រែកចូលទៅក្នុងបន្ទប់ ICUទៅហើយ ។ បន្ទាប់ពីពិនិត្យមើលសុខភាពគេគ្រប់យ៉ាងអស់ពេទ្យក៏ប្រញាប់បញ្ជូនគេចូលទៅជំនួសនាងភ្លាមៗតែម្តង ។
____មួយខែកន្លងផុតទៅ
អ្នកទាំងបីនោះបានជាស្រួលបួលឡើងវិញទាំងអស់គ្នា ទាំងJake ហាណា រួមទាំងយ៉នសដែលត្រូវធ្ងន់ដល់ជិតស្លាប់តែដោយបុណ្យនាងមិនទាន់អស់ទើបគ្រូពេទ្យជួយសង្គ្រោះនាងបានមករស់ឡើងវិញដូចផ្តល់ជីវិតថ្មីឱ្យនាងម្តងទៀត ។ ទិដ្ឋភាពគ្រប់យ៉ាងផ្តើមស្រស់បំព្រងឡើងវិញវាដូចជាមេឃដែលចាប់បើកថ្ងៃតិចៗក្រោយពេលព្យុះភ្លៀងមួយមេយ៉ាងធំ ហើយអ្នកដែលជ្រះស្រឡះជាងគេបំផុតនោះគឺយ៉នស ពេលនេះនាងបានធ្វើចិត្តដាច់ស្រាច់ហើយ នាងបើកបេះដូងទទួលយកការពិត ព្រោះតែរូបភាពរងជំនួសគ្នាទៅវិញទៅមករបស់Jakeនិងហាណាដែលនាងបានឃើញពេលអ៉ឺននីធ្វើបាប នាងក៏បានយល់ច្បាស់ថាស្នេហាដែលនាងមានឱ្យJakeគឺជ្រាលជ្រៅ តែមិនអាចប្រៀបស្មើស្នេហាដែលអ្នកទាំងពីរនោះមានឱ្យគ្នាទេ នាងស្ទើរមិនជឿថាមានមនុស្សស្រឡាញ់គ្នាដល់ហ៊ានស្លាប់ជំនួសគ្នាបាន ថ្ងៃនោះបើខំតែឃើញភាពក្លាហានប្តូរស្លាប់របស់ហាណាម្ល៉េះនាងក៏មិនមុះមុតដល់ហ៊ានរត់ទៅរងគ្រាប់កាំភ្លើងនោះជំនួសJakeដែរ រឿងនៅថ្ងៃនោះបានធ្វើឱ្យនាងដឹងថាទំហំក្តីស្រឡាញ់ដែលនាងមានឱ្យJakeមិនអាចប្រៀបស្មើហាណាបានទេ នាងពិតជាស្ញប់ស្ញែងចំពោះក្តីស្រឡាញ់របស់ពួកគេពិតមែន ពេលនេះនាងភ្ញាក់ខ្លួនហើយក៏ព្រមទទួលស្រឡាញ់Jakeដូចជាបងប្រុសម្នាក់ និងថែមទាំងមានចិត្តអំណជូនពរស្នេហាJakeនិងហាណាឱ្យបានសមដូចបំណងថែមទៀតផង ។ចំពោះនាងខ្លួនឯងវិញនាងលែងរំពឹងនិងលែងគិតខ្វល់ពីរឿងស្នេហាទៀតហើយ ក្រោយពីងើបពីស្លាប់មកវិញរឿងតែមួយដែលនាងនឹកឃើញគឺម៉ាក់របស់នាង ពេលដែលនាងជិតស្លាប់នោះអ្វីដែលនាងស្តាយជាងគេគឺមិនបានតបគុណគាត់ពេលនេះនាងរស់ឡើងវិញហើយ ហេតុនេះនាងបានសន្យានឹងខ្លួនឯងថាតទៅនាងនឹងធ្វើខ្លួនជាកូនល្អខំធ្វើគ្រប់យ៉ាងឱ្យម៉ាក់នាងសប្បាយចិត្តហើយនិងមានមោទនភាពចំពោះនាងផងដែរ ។
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...