ត
ជីមីនទ្រង់ស្ងៀមមិនកម្រើកក៏ព្រោះតែការពិតដែលណាមជូនមានបន្ទូលវាពិតជាធ្វើអោយប៉ះពាល់ព្រះទ័យទ្រង់ខ្លាំងបំផុត ។ ជីមីនទ្រង់ជ្រាបត្រឹមតែថាជីនយ៉ុងត្រូវវិញ្ញាណអាក្រក់គ្រប់គ្រងតែមិនបានគិតថានាងស្លាប់ទេទើបធ្វើអោយទ្រង់ទទួលយកមិនបាន...
" ទេ........!!!! អត់ទេ....... នាងមិនស្លាប់ទេ ទ្រង់កុហក តើទ្រង់កុហកមែនទេ " ជីមីនស្រែកយំឡាំប៉ាពេញដំណាក់ដោយសារតែបាត់បង់នូវមនុស្សជាទីស្រឡាញ់ដែលទ្រង់តែងតែនឹកនាដល់នឹងស្រឡាញ់ទុកដូចជាប្អូនតែបែរជាត្រូវស្លាប់ដោយសាររឿងអយុត្តិធម៌ទៅវិញ
" ជីមីន ជីមីនស្ងប់ព្រះទ័យសិន ជីនយ៉ុងពីរមុននឹងជីនយ៉ុងអីឡូវលែងមានទៀតហើយ គេគ្រាន់តែប្រើប្រាស់សំបកខ្លួនជីនយ៉ុងប៉ុណ្ណោះ អ្នកណាក៏ឃើញនឹងភ្នែកដែលថាជីនយ៉ុងស្លាប់ទៅមានសាកសពជាសត្វពស់ " ណាមជូន
" បើនាងមិនមែនជីនយ៉ុង ចុះជីនយ៉ុងនៅឯណា? ទ្រង់ទូលយើងបានទេ " ជីមីនមានបន្ទូលបែបកាច់ច្រករបស់ណាមជូនមិនអោយទ្រង់មានបន្ទូលបានទៀត
" គឺនាងស្លាប់ហើយ " ណាមជូន
" ហេតុផលអ្វីបានបញ្ជាក់ថានាងស្លាប់ នាងមិនស្លាប់ទេ នាងមិនស្លាប់ឡើយ ទ្រង់កុហក ទ្រង់កុហក ហ៊ឹកៗ ជីនយ៉ុង !! " ជីមីនស្រែកមួយអស់ទំហឹងរបស់ទ្រង់ដើម្បីអោយបានធូព្រះទ័យបើទោះបីជាទ្រង់កំពុងតែទទួលយកការពិតមិនបានក៏ដោយ
ចំណែកណាមជូនទ្រង់ក៏លែងហាមឃាត់បន្តទៀតមានតែបណ្ដោយអោយជីមីនយំអោយអស់ចិត្តសិនទើបអាចបកស្រាយបាន
" តើខ្ញុំម្ចាស់អាចនៅម្នាក់ឯងបានទេ " ក្រោយពីការយំអស់ចិត្តហើយជីមីនទ្រង់មានបន្ទូលមួយៗស្ដាប់មិនចង់បានទៅកឆន់ណាមជូន
ជីមីនទ្រង់ស្ទើរតែដួលសន្លប់នៅមួយកន្លែងទៅហើយដោយសារតែការអស់កម្លាំងផងណាមួយទៀតសម្ពាធផ្លូវចិត្តក៏មិនរឹងមាំដូចនេះបានជាធ្វើអោយទ្រង់ខ្សោះអស់ពីខ្លួន
" ព្រះមហេសី !! " ជីមីនទើបតែសង្ងំបានបន្តិចទាំងទឹកភ្នែកហូរស្រាប់តែជុងហ្គុកចូលមកអង្រួនស្មារបស់ទ្រង់
YOU ARE READING
ម្ចាស់ក្សត្រីមីន
ChickLit{ព្រះមហេសីត្រូវបានព្រះអង្គទម្លាក់មកជាស្នំឯកមីនតើហេតុអីទៅ បើព្រះអង្គធ្វើបែបនេះប្រជារាស្ត្រដូចជាពួកខ្ញុំមិនសុខចិត្តទេក្រាបទូល តើចូសុននឹងទប់ទល់ជាមួយសង្គ្រាមយ៉ាងម៉េចទៅ }