ភាគ1

166 21 2
                                    

ភាគ1
ក្នុងរាជវាំងធំរបស់ នគរ ក្នុងរឿងព្រេងនិទាន កំពុងមានពិធីរាំរែកដែលមានចូលរួមដោយព្រះនាងព្រះបុត្រាពីនគរផ្សេងៗ រួមទាំងកូនអ្នកមានស្រីប្រុសដែលមកចូលរួមសប្បាយនិងចង់ដឹងថាតើនារីរូបណានិងសំណាងដែលអាចគ្រងបេះដូងរបស់ព្រះបុត្រារាជទាយាទរបស់ នគរនេះបាន
« wow ស្អាតណាស់ !» រាងតូចក្នុងរូបវែងពណ៍ទឹកមាសកំពុងដើរមើលជុំវិញដោយចិត្តរំភើប , នាងតូចជ្រែកគ្រប់គ្នាដើម្បីបានឃើញពីការរាំរែកដែលមានសម្លេងភ្លេងពិរោះរន្តំ
ងាកមកខាងរាជបុត្រកំលោះកំពុងរាំជាមួយព្រះនាងនិង ស្រីស្អាតពីគ្រប់ទីកន្លែងតែទ្រង់ក៍ឈប់ឆ្ងក់មកពីមុខរាងតូចដែលមានផ្ទៃមុខគួរអោយស្រលាញ់ ជាទីប្រណិព័ទ្ធ
« តើខ្ញុំអាចសុំរាំជាមួយអ្នកនាងបានទេ?» ម្រាមវែង យាទៅកាន់នារីដែលស្រស់ស្អាតទាំងមានពន្លឺរស្មីពីកាយស្រស់ថ្លា អស់ ស្រីផ្សេងៗ
« ចាស! ? តែថា ខ្ញុំមានពេលមិនយូរទេ !» ថាហើយ រាងតូចក៍ចូលរាំជាមួយនិងព្រះរាជបុត្រ, អ្នកទាំងពីរ ពិតជាសាមសមធ្វើអោយគេឯងមើលមកយ៉ាងឈ្លក់វង្វេង
15 នាទី ក្រោយមក
តឹង… តឹង
« ម៉ោង12 ហើយ ?» ត្របកភ្នែក មូលក្លុំមើលមកទៅទ្រនិចនាឡិការ ក៍ឃើញថា ម៉ោង12 ទៅហើយទើបនាង ប្រញាប់រត់ចេញពីពិធីរាំរែកភ្លាមៗ តែម្តង
« អេ… អ្នកនាង ?» ព្រះរាជបុត្ររត់មករកនារីរូបស្រស់ ដែលរត់កាត់ពិធីយ៉ាងលឿននោះ
ព្រូស …
« អូយ.. ឈឺណាស់ !» រាងតូចរត់បុកជាមួយនារីម្នាក់ទៀតដែលមានកាយស្រមេកស្រមក តែផ្ទៃមុខពួកគេដូចគ្នាណាស់
« នេះ នាង មកទាន់ពេលល្មម !» ថាហើយរាងតូចក៍ចាប់ដៃនាងតូច និងប្រើមន្តអាគម សូត្រលើរាងកាយនាងអោយមានរាងសម្បត្តិដូចជាគេ
«យើងលេងឆ្អែតហើយ… ក៍ពេលនាងហើយ !» ថាហើយ រាងតូចក៍រត់ចេញពី នាងតូចដែលគេសូត្រគាថា អំបាញ់ មិញ ហើយ នារីល្អស្រស់ ប្រែជាប្រុសកំលោះ ក្នុងរូបរាងល្អស្រស់ ត្រកាល .. ឈុតពីពណ៍សរ ទៅវិញ
« ហ្ហើយ .. ម៉ោងអីក៍ដើរលឿនយ៉ាងនេះ … នេះយើង មិនទាន់ជួយអោយនាងចងចាំថា ព្រះរាជបុត្របានរាំជាមួយនិងនាងផង ! » នាយតូចនិយាយទាំងបើក មើលសៀវភៅ របស់ ខ្លួន
« អូរ.. ភាគបន្ត គឺ នាងនិងត្រូវ ម្តាយចុងចាប់ឃុំ ?» ថាហើយ នាយតូចក៍ប្រើគាថា ទៅកាន់ទំព័របន្ទាប់ តែ ជួនពេលនោះដូចគ្នា ម្តាយចុងរបស់ តួស្រីមកដល់ល្មម ..
« នេះឯងជាស្អី ? យើងឃើញឯង  ធ្វើអោយ សុីនដឺរីឡា ប្រែជាស្អាត !»
« ចុម … មិចក៍មានឈុតឆាកនេះ ?» នាយតូចភ្ញាក់ព្រើតនិងបម្រុងប្រើសិល្បិ៍ ធ្វើអោយ គ្រប់យ៉ាងត្រលប់ទៅដូចដើម
« ឯងជា ធ្មប់ ? ជួយផងមាន ធ្មប់ចូលមករាជវាំង !» ម្តាយចុង ស្រែកហៅសេនា ធ្វើអោយតូច ភ័យឆ្លេឆ្លាសូត្រមន្តគាថាមិនត្រូវ ហើយ ម៉ោងជួងធំក៍បន្លឺ ឡើង បញ្ជាក់ ថា វា ជាម៉ោងមន្តអាគម ត្រូវ សាបរលាប
« អាយ…. !» ពពកលើមេឃប្រែឃាខ្មៅនិងវិលមកហ៊ុមព័ទ្ធកាយតូចដែល មើលគ្រប់យ៉ាងដោយភ្ញាក់ផ្អើល
« ជួយ… ជួយយើងផង !» រាងតូចស្រែកអស់ សម្លេងជាមួយរាងកាយរលាយស្របគ្នា …..
ផាំង
« បានហើយ ក្មេងៗ ឈប់អានរឿងនិទាន សុីនដឺរឹឡាអីទៀតទៅ !» រាងក្រាស់ បើកទ្វារបន្ទប់ចូលមកស្រែកប្រាប់ ក្មួយៗ ដែល កំពុងអាន រឿងនិទានផង ធ្វើ ត្រាប់សម្លេងទៀត
« អូយលោកពូ .. ខ្ញុំកំពុងសម្តែងជា សុីនដឺរេឡា !» រ៉ូសា
« ត្រូវហើយលោកពូ តែថា ខ្ញុំដូចរ៉ូសា តែមិចក៍អោយខ្ញុំសម្តែងជាប្អូនចុងទៅវិញ ?» រីសា តូចចិត្តដែលប៉ាវ ចាញ់ ប្អូនស្រីរាល់លើកហើយសម្តែងជាតួចិត្តអាក្រក់រហូត
« បាន .. បានហើយ តែពេលនេះ លោកពូ រាជបុត្រ សូមអោយព្រះនាងទាំងពីរឈប់លេងបានហើយ !» ជុងហ្គុក ស្តីអោយក្មួយៗ ម្តងទៀត និងរៀបចំសៀវភៅទុកដាក់
« លោកពូ .. អោយក្មួយអាន បញ្ចប់ទៅណា !» រ៉ូសា សុំ ទាញសៀវភៅ ពីរាងក្រាស់
« តែនេះម៉ោង12 យប់ហើយណា ស្អែក ក្មួយត្រូវទៅរៀនទៀត !» ជុងហ្គុក
« អូយលោកពូ តែបន្តិចទៀតទេ .. ណាមួយខ្ញុំអាន ត្រឹម សុីដឺរេឡា ទើបតែរត់ចេញពីពិធី !» រ៉ូសា អង្វរម្តងទៀតតែ ឆ្លៀតពេលនោះរីសា ក៍បើកបង្អួចឃើញ ផ្កាយជាច្រើនដូចកំពុងធ្លាក់
« លោកពូ … មាន ទេពសច្យុត !» នាងតូចចង្អុលទៅមេឃ ទើប ជុងហ្គុក និង រ៉ូសា ទំលាក់ សៀវភៅ ចុះរត់មកម់លតាមការចង្អលរបស់ ក្មួយ
« លោកពូ .. បន់..! » រីសា ប្រាប់នាយក្រាស់
« អោយបន់ពីអី ? ពូមិនជឿរឿងទាំងនិងទេ !»
« បន់អីក៍បាន … ណា លោកពូ !» ហេតុតែក្មួយសំណព្វទាំងពីរអង្វរហើយទើបរាងក្រាស់ ប្រកែកមិនបាន ទើបឆ្លើយអោយរួចពីមាត់
« ចឹង លោកពូ រាជបុត្រសូមបួងសួងអោយបាន សុីនដឺរឹឡា ជា គូគ្រង ហើយចេញពីសៀវភៅ មកជួបពូ បានទៅចុះ !» ជុងហ្គុក និយាយទាំងញញឹម អស់ សំណើច .. គិតថា ធ្វើបាបឆរក្មួយលេង
« លោកពូ … សៀវភៅ !» រ៉ូសា បែរមុខចេះតាម ចរឹកង៉ក់ងររបស់ ខ្លួនក៍ឃើញ សៀវភៅ រឿងព្រេងរបស់ខ្លួនបញ្ចេញពន្លឺ ចម្លែក …
«អាយ… ព្រូស …!អូយ..! »  រាងតូចច្រលឹង ផុសពីសៀវភៅ ធ្លាក់ មកល់ឥត្ឋកណ្តាលបន្ទប់ពីមុខអ្នកទាំង3 ដែលចំហរ មាត់ធ្លុង ..
« រ៉ូសា … ឯងឃើញដូចយើងទេ ?» រីសា
« ពូ ជុង…. ទេវតា ឬ ទេពធីតា និង?» រ៉ូសា
« ……..!» អ្នកជាពូប្រែជាថ្មពេលឃើញសម្រស់រាងតូចដែលផុសចេញពីសៀវភៅ ធ្វើអោយក្មេងៗ ងើយមើលទាំងឆ្ងល់
« អុញពូជុង រឹងបាត់ហើយ !» រីសា ចុចលើខ្លួននាយក្រាស់ ដែល ធ្មឹងមួយកន្លែង

You've reached the end of published parts.

⏰ Last updated: Jul 14 ⏰

Add this story to your Library to get notified about new parts!

Cinderella វង្វេងភពWhere stories live. Discover now