short memories ep1

26 5 0
                                    

មិនដែលស្គាល់គ្នាសោះតែក៏មាននិស្ស័យបានមកជួបគ្នាតែក៏គ្មានវាសនាបាននៅជាមួយគ្នា។
[លីណានិទាន]
....នៅថ្ងៃមួយនោះខ្ញុំពិបាកចិត្តខ្លាំងណាស់ខ្ញុំក៏បានឡេីងទៅលេីដំបូងសាលាដេីម្បីទៅស្រូបខ្យល់អាកាសនៅទីនោះអោយបានធូរស្រាលបន្តិចប៉ុន្តែស្រាប់តែពេលដែរខ្ញុំឡេីងទៅដល់លេីក៏បានជួបនិងក្មេងស្រីម្នាក់ដែរមេីលទៅគេអាយុប្រហាក់ប្រហែលនិងខ្ញុំដែរតែបេីតាមមេីលទៅឫកពារនិងទឹកមុខដល់ក្រៀមក្រំរបស់គេនៅពេលនោះខ្ញុំបានដឹងទៅហេីយថាគេបម្រុងនិងលោតសម្លាប់ខ្លួនតែខ្ញុំឃេីញបែបនេះក៏បានទៅនិយាយជាមួយគេពីចម្ងាយដោយនិយាយថាណ៎ែចង់ធ្វេីស្អីនិង?មិនលឺកណ្តឹងចូលរៀនទេមេនស្មេីនិងហេីយនៅមកឈរអីនៅលេីនិងគេចសាលាមេន??
ណ៎ចូលរៀនហេីយ.
ដោយខ្ញុំនេះនិយាយប្រាប់គេសុខៗបែរទៅជាក្រឡេកភ្នែកឃេីញនំដែរនៅក្នុងកាបូបរបស់គេទៅវិញឃេីញហេីយខ្ញុំមិនគិតយូរទេក៏និយាយថាម៉ែមេីលគេធ្វេីនំនៅសល់ឡេីងច្រេីនមេីលចង់ទុកវាចោលមែនបេីថាទុកវាចោលចឹងដដែរចាំខ្ញុំជួយញុាំស្តាយរបស់
និយាយហេីយក៏អង្គុយញុាំបណ្តេីរនិយាយបណ្តេីរដោយគេឃេីញខ្ញុំនិយាយច្រេីនពេកក៏ងាកមកក្រោយមេីលមកខ្ញុំរួចក៏ដេីរមកអង្គុយចុះនៅក្បែរខ្ញុំខ្ញុំឃេីញគេបែបនិងក៏សួរគេថាហេីយកេីតថីនិងបានជាចង់មកលោតសម្លាប់ខ្លួនអីនេះគេនៅស្ងៀមថ្មឹងមិននិយាយអ្វីទាំងអស់អោយខ្ញុំនេះនិយាយតែម្នាក់ឯងសុទ្ធដោយនិយាយហេីយមិនលឺគេឆ្លេីយតបហេីយនៅស្ងៀមបែបនិងខ្ញុំក៏ប្តូររឿងមកយាយដោយសួរឈ្មោះរបស់គេគេក៏តបមកវិញថា
ខ្ញុំឈ្មោះរីយ៉ា.ចុះយេីងឈ្មោះអី?
ខ្ញុំក៏ឆ្លេីយនិងគេវិញថាខ្ញុំឈ្មោះលីណា.
សួរនាំគ្នាហេីយខ្ញុំក៏និយាយទៅគេថាចាប់ពីថ្ងៃនិងទៅឯងបាច់ភ័យទេឯងមិននៅតែឯងទៀតទេតែឡូវតោះដល់ម៉ោងចូលរៀនហេីយប្រញាប់ទៅ
ខ្ញុំប្រញាប់ទាញដៃគេទៅយ៉ាងលឿនព្រោះខ្លាចយឺតខ្លាំងជាងនិងរកនិងរីយ៉ាឆ្លេីយតបអ្វីមកកានខ្ញុំមិនទាន់
(ស្អែកឡេីង)
ម៉ោងរោទ៍ក៏បន្លឺឡេីង
ទឺងៗៗ....
ខ្ញុំយកដៃចុចបិទម៉ោងរោទ៍រួចដេីរទៅងូតទឹករៀបចំខ្លួនដេីម្បីទៅសាលារៀនអោយបានលឿនពេលខ្ញុំទៅដល់សាលាភ្លាមក៏ដេីរទៅរកថ្នាក់របស់រីយ៉ាភ្លាម
តែពេលដែរទៅដល់ក៏បានឃេីញថាមានពួកក្មេងសិស្សសាលាបីនាក់គេក៏បានព្រួតគ្នាធ្វេីបាបរីយ៉ាអោយរីយ៉ាធ្វេីនេះធ្វេីនោះអោយពួកគេខ្ញុំឃេីញហេីយក៏មិននៅស្ងៀមទេស្ទុះដេីរទៅក្នុងថ្នាក់រួចទាញដៃរីយ៉ាមកយ៉ាងលឿនអោយមកតាមខ្ញុំសំដៅទៅលេីដំបូលសាលាមកដល់លេីដំបូលសាលាមិនទាន់ខ្ញុំខឹងនិងពួកនោះណាស់ខ្ញុំក៏និយាយភ្លាមមិនចាំយូរមិចក៏ពួកនិងវាហ៑ានធ្វេីចឹងដាក់រីយ៉ាឯងហេីយមិចក៏រីយ៉ាឯងអោយពួកវាធ្វេីបាបយ៉ាងស្រួលៗបែបនិង?នេះរីយ៉ាឯងមិនខឹងពួកវាទេមេនដែរធ្វេីចឹងដាក់រីយ៉ាឯង?
រីយ៉ាគេបានតបមកវិញ ហេីយបេីខ្ញុំខឹងទៅវាបានអីមកវិញ?
ខ្ញុំលឺហេីយហួសចិត្តណាស់តែនឹកឃេីញក៏ក្តៅចិត្តជំនួសរីយ៉ាក៏គិតថាថ្ងៃណាមួយគេនិងរករឿងពួកនិងវិញសងសឹកអោយរីយ៉ាអោយបាន
ខ្ញុំគិតហេីយក៏ដេីរទៅអរគុយនៅជិតរីយ៉ារីយ៉ាបានទាញយកនំដែរនៅក្នុងកាបូបគេអោយមកកាន់ខ្ញុំតែខ្ញុំក៏និយាយថាមិនបាច់ទេទុកទៅស្រាប់តែគេថាបេីមិនញុាំទេចឹងបោះចោលខ្ញុំលឺហេីយស្ទុះយកនំពីដៃរីយ៉ាហេីយក៏និយាយថាញុាំញុាំតាសរួចក៏អង្គុយញុាំ
រីយ៉ាគេក៏សួរខ្ញុំថាមិចបានខ្ញុំរាល់ថ្ងៃអត់ដែរមានអីញុាំចឹងខ្ញុំរាងគាំងនិងសំណួរគេដែរហេីយគេក៏ចាប់ផ្តេីមនិយាយទៀតថាខ្ញុំដឹងថាលីណាអត់ទាន់ញុាំអីទេ
តែបេីលីណាអត់ទាន់ចង់យាយពីវាឥឡូវក៏អត់អីដែរ
(កាត់ទៅដល់ពេលមកផ្ទះ)
ម្តាយរបស់ខ្ញុំបានចូលមកនិយាយជាមួយខ្ញុំនៅក្នុងបន្ទប់ពីកូនប្រុសមិត្តភក្តិព្រោះគាត់ចង់អោយខ្ញុំនិងកូនប្រុសមិត្តភក្តិរបស់គាត់បានភ្ជាប់សាច់ភ្ជាប់ឈាមជាមួយគ្នាតែខ្ញុំព្យាយាមប្រកែកជាមួយគាត់រាល់ដងពេលដែរគាត់និយាយពីរឿងនេះនៅពេលដែរខ្ញុំមិនស្តាប់គាត់គាត់តែងតែខុមខ្ញុំនៅក្នុងបន្ទប់ចាក់សោរនិងបង្អត់បាយរឿងបែបនេះតែងតែកេីតឡេីងលេីខ្ញុំសឹងតែរាងរាល់ថ្ងៃពេលដែរខ្ញុំមកដល់ផ្ទះ។
ស្អែកឡេីង
នៅពេលដែរខ្ញុំនិងរីយ៉ាចេញពីរៀនខ្ញុំក៏បានបបួលរីយ៉ាទៅដេីរលេងជាមួយគ្នារីយ៉ាក៏យល់ព្រម
ពួកយេីងបានដេីរលេងជាមួយគ្នាតាមផ្លូវនៅលេីស្ពានមេីលទៅកាន់ទេសភាពមាត់ទន្លេនិងដេីរកាន់ដៃគ្នារត់ទៅដេីរលេងនេះនោះយ៉ាងសប្បាយរីករាយជាមួយគ្នាហេីយពួកយេីងក៏បានចូលញុាំអីជាមួយគ្នាញុាំរួចអីរួចមេឃក៏យប់ល្មមពួកយេីងដេីរទៅផ្ទះជាមួយគ្នាដោយដេីរប៉ុណ្ណេីរនិយាយគ្នាប៉ុណ្តេីរ
ពេលនោះខ្ញុំក៏បានសួរទៅកាន់រីយ៉ាថាតេីយ៉ាងមិចដែរសប្បាយដែរអត់
រីយ៉ាក៏និយាយមកកាន់ខ្ញុំថាសប្បាយណាស់រឿងអីដែរថាមិនសប្បាយនោះហេីយក៏ញញឹមយ៉ាងស្អាតបូករួមជាមួយកែវភ្នែកទាំងគូរដែរមេីលពីខាងណាក៏ស្អាត់ធ្វេីអោយខ្ញុំចង់បាក់ទៅកាន់រីយ៉ាម្តងៗ
រីយ៉ាក៏បាននិយាយបន្តទៀតថាខ្ញុំចង់មានពេលវេលាបែបនេះអោយយូរណាស់ខ្ញុំមិនដែរគិតថានិងមានអារម្មណ៏សប្បាយរីករាយបែបនេះទេតែតាំងពីមានឯងឯងគឺជាមនុស្សតែម្នាក់គត់ដែរធ្វេីល្អគ្រប់យ៉ាងសម្រាប់ខ្ញុំ
ចុះឯងយ៉ាងមិចដែរ
ខ្ញុំក៏និយាយទៅកាន់រីយ៉ាវិញថាខ្ញុំក៏មិនខុសពីឯងដែរខ្ញុំសប្បាយចិត្តណាស់ពេលបាននៅជាមួយឯងជាពិសេសឃេីញឯងសប្បាយចិត្តបែបនេះខ្ញុំក៏សប្បាយចិត្តដែរខ្ញុំមិនចង់បានអ្វីច្រេីនទៀតទេសុំត្រឹមមានពេលបែបនេះជាមួយឯងអោយច្រេីនៗ
ពួកយេីងទាំងពីរនិយាយគ្នាបណ្តេីរសេីចសប្បាយជាមួយគ្នាបណ្តេីរ
យប់នេះគឺជាយប់ដែរពួកយេីងទាំងពីរមានអារម្មណ៍ថាកក់ក្តៅនិងសប្បាយចិត្តយ៉ាងខ្លាំង
ចាប់តាំងពីថ្ងៃនោះមកពួកយេីងតែងតែយកថ្ងៃដែរពួកយេីងទំនេរបង្កេីតអនុស្សរីជាមួយគ្នាយ៉ាងច្រេីនធ្វេីអោយពួកយេីងមានចិត្តអោយគ្នារាងៗខ្លួន
តែពេលវេលាដែរពួកយេីងសប្បាយជាមួយក៏មិនបានយូរដោយសារតែម្តាយរបស់ខ្ញុំបានហៅខ្ញុំមកនិយាយរឿងគូស្រករម្តងទៀតជាមួយនិងកូនប្រុសមិត្តភក្តិរបស់គាត់តែម្តងនេះគាត់ទាំងនិយាយទាំងលួងលោមទាំងជេថាស្តីព្រោះតែចង់អោយខ្ញុំយល់ព្រមជាមួយគាត់តែខ្ញុំក៏នៅតែប្រកែកភ្លាមៗហេីយដោយសារតែការប្រកែកមួយនេះហេីយបានធ្វេីអោយគាត់ខឹងខ្ញុំខ្លាំងរហូតដល់និយាយពាក្យអាក្រក់ៗជាច្រេីនមកកាន់ខ្ញុំហេីយបានខុមនិងបង្អត់បាយខ្ញុំម្តងទៀត
ខ្ញុំព្យាយាមស្អែកហៅគាត់ដេីម្បីអោយគាត់បេីទ្វាវិញតែគាត់មិនតបនិងខ្ញុំសោះហេីយរឿងខ្ញុំមិនមែនទេីបតែប្រកែងតែម្តងទេម្តាយខ្ញុំតែងតែព្យយាមអោយខ្ញុំបានកូនប្រុសគេអ្នកមានៗខ្ញុំមានអារម្មណ៍ថាហត់ណាស់ហត់ទាំងចិត្តហត់ទាំងកាយ
និងឈឺចាប់ណាស់ព្រោះរឿងនេះតែងតែកេីតឡេីងមកលេីខ្ញុំដដែរហឺម....
ខ្ញុំលែងចង់បន្តរស់នៅលេីភពផែនដីនេះទៀតហេីយ.....
................

Thank for reading 🤍
I hope all reader enjoy reading this story✨
All readers can rate this story in the comments .

You've reached the end of published parts.

⏰ Last updated: Jul 17 ⏰

Add this story to your Library to get notified about new parts!

short memories Where stories live. Discover now