Part 84 : ជម្នះគ្រប់យ៉ាង

243 29 28
                                    

( Boom!! 2ភាគក្នុងថ្ងៃតែមួយ ហេសហេ😁 កុំចម្លែកចិត្តអីណា ការពិត adminលួចដាក់ហ្គេមឱ្យអ្នកអាននៅក្នុងចិត្ត ដោយកំណត់ថាបើអ្នកអានអាចយកបាន20votesមុនម៉ោង11 adminនឹងទម្លាក់ឱ្យមួយភាគទៀតតែម្តង🙈 ហើយមិននឹកស្មានថាអ្នកអានយកជិតបានខ្វះតែ1គត់ ដល់ចឹងទៅadminក៏ឱ្យឈ្នះតែម្តងទៅ🥱 adminនេះខ្សែខាងអ្នកអាន🌝🤣 សូមរីករាយជាមួយការអានណា😘🧡 )

« សុងហ៊ុន អូ មិនមែនទេគឺបងសម្លាញ់ បងកុំភ័យអីណា ពេលអូនបាញ់បងស្លាប់ហើយអូនក៏បាញ់សម្លាប់ខ្លួនឯងដូចគ្នា អូនស្រឡាញ់បងទោះមិនបានរួមរស់ជាមួយបងតែអូនសុំស្លាប់នៅក្បែរបងស្លាប់លើទ្រូងបងទៅចុះណា៎ »

សុងហ៊ុនគាំងអស់ពាក្យវាចារ មកម្តងនេះគេចិត្តក្តៅមកដោយមិនបានត្រៀមអ្វីទាំងអស់ព្រោះមិនគិតថានាងអាចមានចិត្តសាហាវដល់ថ្នាក់នេះ មាត់ប្រាប់ថាស្រឡាញ់គេ តែដៃបែរជាកាន់កាំភ្លើងភ្ជង់ត្រៀមបាញ់សម្លាប់គេទៅវិញ គេសែនហួសចិត្តរកអ្វីបរិយាយមិនបានទេ បើត្រូវស្លាប់ក្នុងដៃស្រីម្នាក់ហ្នឹងពិតមែនគេស្លាប់បិទភ្នែកមិនជិតទេ  សុងហ៊ុននៅឈរទ្រឹងខណៈនាងអ៉ឺននីលូកម្រាមដៃកេះគន្លឹះតម្លោះកៃ ហើយស៊កម្រាមចង្អុលចូលកេវកៃត្រៀមក្នុងការកេះកៃកាំភ្លើងបាញ់សម្លាប់គេ  ភីវ!! កម្លាំងគ្រាប់កាំភ្លើងធាក់ដៃរបស់នាងអ៉ឺននីឡើងប៉ើងវាសខ្ទាតកាំភ្លើងចេញពីដៃ Jakeក៏ស្ទុះចូលទៅរើសកាំភ្លើងមកយ៉ាងលឿន អ៉ឺននីនៅភាំងនៅឡើយឈាមផ្តើមហូររហាមចេញពីដៃរបស់នាង នាងសែនឈឺចុកពើតខំយកដៃម្ខាងទៀតចាប់ដៃខ្លួនឯងរួចងាកមុខមកវិញដើម្បីមើលមុខអ្នកបាញ់នាង
« សុីម ចេយុន?!! »

« មែនហើយគឺខ្ញុំ »

« ហេតុអីឯងនៅទីនេះដែរ?!! »

[ ត្រឡប់ទៅប៉ុន្មាននាទីមុនពេលជាប់ស្តុប..

បានចេញពីស្តុបទៅJakeនៅតែបើកទៅមុខទោះមិនដឹងថាសុងហ៊ុនបានបើកទៅណា តែពេលបើកសុខៗគេស្រាប់តែមានអារម្មណ៍ថាប្រហែលៗផ្លូវមួយនេះ មែនហើយ គឺផ្លូវទៅអគារចាស់ដែលអ៉ឺននីធ្លាប់នាំរាងស្តើងទៅ កាន់តែបើកទៅមុខJakeចាប់ផ្តើមជឿជាក់កាន់តែខ្លាំងថាសុងហ៊ុនពិតជាទៅទីនោះមិនខានទេ គេបន្ថែមល្បឿនរហូតបើកជិតដល់កន្លែងនោះ ឃើញអគារនោះភ្លាមរាងស្តើងញ័រដៃញ័រជើងនាងព្យាយាមខ្ញាំរ៉ូបទប់អារម្មណ៍ខ្លាច ដៃនាងញ័រទទ្រើតរូបភាពទាំងប៉ុន្មានផ្តើមលោតឡើងវិញ Jakeឃើញនាងមិនស្រួលគេយល់ច្បាស់ទើបប្រញាប់ចាប់ដៃនាងជាប់
« ហាណា អូនចាំបងនៅក្នុងនេះហើយណា មិនបាច់ចុះទៅទេ »

My two boyfriends ( Completed )Where stories live. Discover now