Ep8. Master of គណិត

431 57 1
                                    

ព្រឹកថ្មីឈានចូលមកដល់រឿងរ៉ាវពីម្សិលដែលកើតឡើងក៏រលាយបាត់អស់ប៉ុន្តែក៏នៅបន្សល់ចម្ងល់ដល់បុរសក្មេងទាំងបួនដែលកំពុងតែអង្គុយពិភាក្សាគ្នានៅក្នុងបន្ទប់ទទួលភ្ញៀវទាំងមិនអស់ចម្ងល់។

«តើក្រុមទាំងនោះអាចមកពីស្នាដៃរបស់Jដែរទេ?»ជេមបានចាប់ផ្ដើមនិយាយឡើងមកដោយលើកគំនិតរបស់គេមកនិយាយព្រោះគេគិតទៅគិតមកក៏នៅតែគិតមិនចេញថាជាអ្នកណា ប៉ុន្តែបើជា j គេអាចនឹងដឹងខ្លះព្រោះថាឥឡូវនេះ
j គឺសាហាវខ្លាំងណាស់ ហ៊ានសំលាប់សូម្បីតែមនុស្សទន់ខ្សោយមិនមែនតែមនុស្សអាក្រក់ឬមនុស្សល្អទេឲ្យតែមានមុខគឺដឹងតែស្លាប់ហើយ

«គិតអញ្ចឹងដែរ»ភូវីនយល់ស្របនិងមតិរបស់ជេមព្រោះតែពួកគេមិនបានទៅធ្វើស្អីអ្នកណាទេ។ហេតុអ្វីបានជាមានអ្នកតាមសម្លាប់ខ្លួនទៅវិញ? សំណួរនេះប្រហែលគ្មានចម្លើយទេមើលទៅ ព្រោះពួកគេសុទ្ធតែមិនច្បាស់រាងខ្លួន

«ចុះពួកឯងមិនឆ្ងល់ទេហ្អ៎! ហេតុអីបានជាពួកគេដឹងទីតាំងរបស់យើង? »ផនសួរហើយទាំងពីរនាក់ក៏ចាប់ផ្ដើមពិចារណាម្ដងទៀត

«ឯងមានគំនិតអីអត់ហ្វូត??»ភូវីនងាកទៅសួរមនុស្សដែលកំពុងតែអង្គុយលើរទេះរុញនោះព្រោះតែគេមិនអាចដើរបាន។

«ហ្អឹម!! ខ្ញុំគិតថាJប្រាកដជានៅជាយក្រុងប្រាកដណាស់ព្រោះថាពួកគេអាចបញ្ជាកូនចៅរបស់គេឲ្យមកតាមយើងនៅជាយក្រុងបាន យើងគួរតែស្វែងរកគេនៅជាយក្រុងច្រើនជាងក្នុងទីក្រុង! ទើបអាចមានតម្រុយខ្លះ»ហ្វូត

«ខ្ញុំយល់ស្រប!»ទាំងបីនាក់ឆ្លើយព្រមគ្នា។

អ្នកទាំងបួនបញ្ចប់ការគិតផែនការទាំងសភាពតានតឹងព្រោះតែការងារមួយនេះគឺសំខាន់ខ្លាំងណាស់។បើសិនជាពួកគេធ្វេសប្រហែសតែបន្តិច អាយុជីវិតរបស់មនុស្សជាច្រើននាក់ច្បាស់ជាស្លាប់ទៅតាមហ្នឹងដែរហើយ។

______________________________________
+ជាយក្រុង

ហើុយ!!!
«ពួកអាបំបង់បាយ!! គ្រាន់តែសម្លាប់មនុស្សម្នាក់ធ្វើមិនកើត! ហែងធ្វើការដូចអា*ចម៍ចឹងសំកើតជាមនុស្សអត់?»សំឡេងគ្រ លធំៗស្រែកជេរឮៗទៅកាន់អ្នកជាកូនចៅទាំងអារម្មណ៍ខឹងក្រោធ ខឹងស្ទើរតែស្លាប់ព្រោះឱកាសមកដល់បែរជាមិនព្រមចាប់ ស្រាប់តែវាធ្វើការប្រហែសទៅវិញ

The criminal (ឧក្រិដ្ឋជន)Where stories live. Discover now