Part 86 : រាត្រីទឹកឃ្មុំ ( 18វិជ្ជមាន )

591 28 32
                                    

( បម្រាម : ភាគនេះមិនអនុញ្ញាតឱ្យអ្នក Sensitive មើលទេណា បើមិនពេញចិត្តសូមចាកចេញជាបន្ទាន់!  បញ្ជាក់ម្តងទៀត បើsensitive សូមចាកចេញជាបន្ទាន់ណា! អត់ញ៉េញ៉ៃទេ ថ្ងៃនេះអ្នកនិពន្ធមកបែបកាច😎 សូមអរគុណ! 🤣)


« Jake បងចង់នាំអូនទៅណាហ្នឹង ? » ឮសំណួរដ៏សែនភ្លាវរបស់កូនក្រមុំហើយអ្នកជាកូនកម្លោះញញឹមខ្វួចយ៉ាងកំហូចខូចខិលរួចឱនខ្សឹបស្រាលៗក្បែរត្រចៀកស្រីតូច

« ទៅផ្សំដំណេក » រាងស្តើងធ្វើមុខមិងមាំងខណៈJakeបោះជំហានវែងៗនាំនាងទៅជិតដល់ឡានហើយ ស៊ូអ៊ុនរត់ទៅបើកទ្វារចាំរួចជាស្រេច រាងក្រាស់ដាក់កូនក្រមុំចូលឡានថ្នមៗរួចគេក៏ចូលទៅតាមដែរ បន្ទាប់ក៏បើកឡានចេញទៅវឺតតែម្តង ទុកឱ្យប៉ាម៉ាក់ទាំងសងខាងឈរចំហមាត់ គាំងនឹងគេជាខ្លាំង ។

____នៅផ្ទះសម្រាប់ក្រេបទឹកឃ្មុំ

បើកឡានចូលដល់ផ្ទះហើយ Jakeប្រញាប់ចុះទៅបើកទ្វារឱ្យរាងស្តើងហើយបម្រុងលើកនាងបីតែស្រីតូចយកដៃទប់ស្មាគេជាប់

« អូនអាចដើរខ្លួនឯងបាន បងមិនបាច់បីអូនទេណា អូនខ្លាចបងហត់»

« កុំភ័យអី គីឡូស្រាលប៉ុនអូនវាមិនធ្វើឱ្យស្កៀបកម្លាំងបងទេណាប្រពន្ធសម្លាញ់ » និយាយហើយគេញញឹមយ៉ាងសង្ហាថែមវាយចិញ្ចើមឆ្វាច់ដាក់ស្រីស្រស់ បញ្ជាក់ឱ្យឃើញថា កម្លាំងគេនៅពេញ 10ទឹកសុីផុយ ហេសហេ Jakeចាប់លើកនាងបីដោយនាងក៏លើកដៃថ្ពក់ឱបកគេជាប់ ដើរបណ្តើរគេសម្លឹងវង់ភក្រ្តស្រីតូចឥតព្រិចធ្វើឱ្យម្ចាស់ខ្លួនអៀនឡើងក្រហមថ្ពាល់ព្រឿងៗ លួចងាកមុខចេញតិចៗមិនហ៊ានប្រឈមជាមួយគេ បេះដូងនាងលោតញាប់ស្ទើររាប់លែងបាន មានអារម្មណ៍ភ័យអរៗ ពេលគិតដល់រឿងដែលនឹងកើតឡើងជាបន្ទាប់  គេកាន់តែក្នាញ់ពេលឃើញនាងអៀន អារម្មណ៍គេរំជើបរំជួលញាប់ញ័រពុះកញ្រ្ជោលរោលរាលរកប្រាប់មិនត្រូវទេ ។  បីស្រីស្រស់ដល់ក្នុងបន្ទប់ហើយJakeដាក់នាងចុះថ្នមៗទៅលើពូកដែលមានស្រទាប់កុលាបរោយពាសពេញ Jakeឈរឱនច្រត់ដៃសងខាងកាយតូច ភ្នែកគេសម្លឹងផែនមុខតូចក្រឡង់របស់នាងមិនឈប់សម្លឹងយ៉ាងណាក៏មិនជិនណាយ កាន់តែមើលកាន់តែឈ្លក់វង្វេងស្ទើរឆ្កួតឡប់ឡែ

My two boyfriends ( Completed )Where stories live. Discover now